en     km
en     km

ក្រសួងទេសចរណ៍ចេញសារាចរពង្រឹងសេវាកម្មទេសចរណ៍អំឡុងចូលឆ្នាំខ្មែរ

Share

ក្រសួងទេសចរណ៍ចេញសារាចរពង្រឹងសេវាកម្មទេសចរណ៍អំឡុងចូលឆ្នាំខ្មែរ ដោយឱ្យអាជីវករ និងប្រតិបត្តិករទេសចរណ៍ត្រូវសរសេរតម្លៃរាល់សេវាកម្ម ឱ្យបានច្បាស់លាស់ក្នុងតារាង ដើម្បីជៀសវាងការកំណត់ថ្លៃខ្ពស់ហួសហេតុ។ក្រសួងទេសចរណ៍ចេញសារាចរពង្រឹងសេវាម្មទេសចរណ៍អំឡុងចូលឆ្នាំខ្មែរ ដោយឱ្យអាជីវករ និងប្រតិបត្តិករទេសចរណ៍ត្រូវសរសេរតម្លៃរាល់សេវាកម្ម ឱ្យបានច្បាស់លាស់ក្នុងតារាង ដើម្បីជៀសវាងការកំណត់ថ្លៃខ្ពស់ហួសហេតុ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍ជាសំឡេង៖

ពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំខាល ឆ្នាំ២០២២នេះ ប្រៀបដូចជាការចាប់ផ្ដើមសារជាថ្មី បន្ទាប់ពីខកខានរយៈពេល២ឆ្នាំ សម្រាប់រៀបចំកម្មវិធិជាប្រពៃណីនេះ ដោយសារការរាតត្បាតសកល កូវីដ១៩។ នៅក្នុងឆ្នាំនេះ រដ្ឋាភិបាលបានប្រកាសប្ដេជ្ញាឱ្យមានពិធីចូលឆ្នាំខ្មែរ ទន្ទឹមនេះ ក្រសួងទេសចរណ៍បានចេះសារាចរណែនាំ ស្ដីពីការរៀបចំចរន្ដភ្ញៀវ និងការពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ សម្រាប់ចូលឆ្នាំខ្មែរខាងមុខនេះ ចំនួន៦ ចំណុច តែជាការកត់សម្គាល់ ត្រង់ចំណុចទី៥ ក្រសួងបញ្ជាក់ថា រាល់ថ្លៃនៃការស្នាក់នៅ ម្ហូបអាហារ និងសេវាកម្មផ្សេងៗត្រូវសរសេរឱ្យបានច្បាស់លាស់ក្នុងតារាង ដើម្បីឱ្យភ្ញៀវដឹងថ្លៃជាមុន ជៀសវាងការកំណត់ថ្លៃខ្ពស់ហួសហេតុ។ នៅក្នុងបណ្ដាញសង្គមតាមតំបន់ទេសចរណ៍មួយចំនួនធ្លាប់ឃើញមានករណីជម្លោះតម្លៃកើតឡើងរវាងភ្ញៀវ និងអាជីវករ។ តែយ៉ាងណានៅក្នុងសារាចរណែនាំនេះ ក្រសួងទេសចរណ៍ករណីមិនអនុវត្តតាមតារាងដែលបានបិទផ្សាយ ម្ចាស់មូលដ្ឋានអាជីវកម្មត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

គួរបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំខ្មែរនឹងឈានមកដល់នៅថ្ងៃទី១៤ ១៥ ១៦ ខែមសាខាងមុខនេះ។ជាមួយគ្នាផងដែរ រដ្ឋបាលខេត្តនីមួយៗ ជាពិសេសខេត្តជាគោលដៅទេសចរណ៍បានរៀបចំខេត្តរបស់ខ្លួន ដើម្បីត្រៀមទទួលទេសចរទៅទស្សនាគួរជាទីទាក់ទាញ៕

Share

ព័ត៌មានទាក់ទង

Image