en     km
en     km

​អ្នកនាំពាក្យ​រដ្ឋសភា​ជាតិ​ថា​ ដីកាចាប់ខ្លួន​លោក​ សម​ រ​ង្ស៊ី​ មិន​ជាប់​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​ឡើយ​

Share

sam-rainsy-n-fans
លោកសម រង្ស៊ី និង លោកកឹម សុខា ព្រមទំាង អ្នកគាំទ្ររបស់លោក ក្នុងកំឡុងពេលនៃការធ្វើយុទ្ឋនាការបោះឆ្ន្នោជ្រើសរើសតំណាងរាស្រ្ត

អ្នកនាំពាក្យ​រដ្ឋសភា​ជាតិ​ លោក​ ឈាង​ វុន​ បាន​លើក​ឡើង​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​ ស្តី​ពី​ការ​ពិនិត្យ​លើ​របាយការណ៍​ សំណុំរឿង​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​ទោស​សម​ រ​ង្ស៊ី​ ថា​ សាលដីកា​ចាប់ខ្លួន​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ គឺជា​រឿង​ឯកជន​ មិន​ជាប់​ទាក់ទង​រឿង​នយោបាយ​ឡើយ​។​ ជុំវិញ​បញ្ហា​នេះ​ លោក​ អេ​ង​ ឆៃ​អ៊ា​ង​ ប្រធាន​គណៈ​ទី​ ១​ នៃ​រដ្ឋសភា​ បាន​ ឲ្យ​ស្នើ​ឲ្យ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​ផ្អាក​សាលដីកា​ចាប់ខ្លួន​មេ​បក្ស​របស់​ខ្លួន​សិន​។​

​លោក​ ឈាង​ វុន​ បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​សារព័ត៌មាន​បែប​នេះ​ ក្រោយ​ពី​បញ្ចប់​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ ពិនិត្យ​លើ​សំណុំរឿង​ ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​ទោស​ទៅ​លើ​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ធ្វើ​នៅ​វិមាន​រដ្ឋសភា​នា​ព្រឹក​ថ្ងៃ​ចន្ទ​ ទី​១៦​ ខែវិច្ឆិកា​ ឆ្នៃ​២០១៥​នេះ​ ។​

​លោក​ អេ​ង​ ឆៃ​អ៊ា​ង​ ប្រធាន​គណៈ​ទី​ ១​ នៃ​រដ្ឋសភា​ផ្តល់​បទ​សម្ភាសន៍​ដល់​អ្នកការ​សែត​ នៅ​វិមាន​រដ្ឋសភា​ នៅ​ថ្ងៃ​ទី​ ១៦​ ខែ​ឆ្នាំ​ ២០១៥
​លោក​ អេ​ង​ ឆៃ​អ៊ា​ង​ ប្រធាន​គណៈ​ទី​ ១​ នៃ​រដ្ឋសភា

​អ្នកនាំពាក្យ​រដ្ឋសភា​រូប​នេះ​បាន​បញ្ជាក់​ថា​ លោក​ សម​ រ​ង្ស៊ី​ បាន​អស់​អភ័យឯកសិទ្ធិ​តាំងពី​ចេញ​សាលដីកា​ស្ថាពរ​ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ កាលពី​ឆ្នាំ​ ២០១៣​មក​ម្ល៉េះ​ ។​ លោក​ ឈាង​ វុន​បន្ត​ថា​៖​ «​អត់​មាន​ដក​ [​អ​ភ័​យេ​ក​សិទ្ធិ​]​ ទេ​ រដ្ឋសភា​មាន​ត្រូវការ​ដក​ឯណា​ រឿង​វា​កើតឡើង​រួច​មក​ហើយ​ គាត់​ [​ លោក​ សម​ រ​ង្ស៊ី​]​ ទៅ​ជា​ទណ្ឌិត​មាន​ទៅ​ដក​[​អ​ភ័​យេ​ក​សិទ្ធិ​]​ អ្វី​ទៀត​»​។​

​នៅ​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​ព្រឹក​មិ​ញ​នេះ​ដែរ​ លោក​ អេ​ង​ ឆៃ​អ៊ា​ង​ ប្រធាន​គណៈកម្មាធិការ​ ទី​ ១​ នៃ​រដ្ឋសភា​ បាន​ដើរ​ចេញពី​បន្ទប់​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​មុន​បិទ​បញ្ចប់​កិច្ចប្រជុំ​ ពេល​លើក​ឡើង​ពី​សាលដីកា​ចាប់ខ្លួន​លោក​ សម​ រ​ង្ស៊ី​។​ លោក​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ឲ្យ​ដឹង​ថា​ លោក​បាន​ស្នើ​នៅ​ក្នុង​កិច្ចប្រជុំ​នោះ​ ឲ្យ​រដ្ឋសភា​ផ្អាក​សាលដីកា​ចាប់ខ្លួន​លោក​ សម​ រ​ង្ស៊ី​ ព្រោះ​លោក​ សម​ រ​ង្ស៊ី​ នៅ​មាន​អភ័យឯកសិទ្ធិ​សភា​នៅឡើយ​ ។​

​លោក​ អេ​ង​ ឆៃ​អ៊ា​ង​បញ្ជាក់​ថា​ «​ក្នុង​ការ​ពិភាក្សា​ព្រឹក​មិ​ញ​នេះ​ ខ្ញុំ​បាន​ស្នើ​ឲ្យ​រដ្ឋសភា​ផ្អាក​សាលដីកា​ចាប់ខ្លួន​លោក​ សម​ រ​ង្ស៊ី​ និង​ស្នើ​ឲ្យ​រដ្ឋសភា​បញ្ជាក់​ថា​ ប្រសិនបើ​លោក​ សម​ រ​ង្ស៊ី​មានទោស​តាម​សាលដីកា​តុលាការ​តាំងពី​ឆ្នាំ​ ២០១៣​ ចុះ​ហេតុ​អ្វី​បានជា​ស្ថាប័ន​ជាតិ​មាន​ គ​ ជ​ ប​ រដ្ឋសភា​ និង​ព្រះ​បរម​រាជ្យ​វាំង​ជួយ​ឲ្យ​អ្នកទោស​ [​លោក​ សម​ រ​ង្ស៊ី​]​ ធ្វើ​តំណាងរាស្ត្រ​នោះ​»​។​

​មិន​ប៉ុន្មាន​ម៉ោង​ផង​ បន្ទាប់​ពី​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​ ស្តី​ពី​ការ​ពិនិត្យ​លើ​របាយការណ៍​ សំណុំរឿង​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​ទោស​ទៅ​លើ​លោក​សម​ រ​ង្ស៊ី​ ព្រឹក​មិ​ញ​នេះ​ ប្រធានរដ្ឋសភា​ជាតិ​ លោក​ ហេង​ សំ​រិ​ន​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​ ១៦​ ខែវិច្ឆិកា​នេះ​ថា​ លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាត់បង់​ទាំងស្រុង​នូវ​សិទ្ធិ​ បុព្វសិទ្ធិ​ និង​សមាជិកភាព​ ជា​សមាជិក​រដ្ឋសភា​ មណ្ឌល​ខេត្តកំពង់ចាម​ នីតិកាល​ទី​៥​ នេះ​។​

​អ្នកនាំពាក្យ​រដ្ឋសភា​ជាតិ​ លោក​ ឈាង​ វុន​
​អ្នកនាំពាក្យ​រដ្ឋសភា​ជាតិ​ លោក​ ឈាង​ វុន​

​ជុំវិញ​បញ្ហា​នេះ​ ប្រធាន​វេទិការ​អនាគត​ លោក​ អ៊ូ​ វី​រៈ​បាន​លើក​ឡើង​ថា​ ការ​ដក​ទាំងស្រុង​នូវ​សិទ្ធិ​ បុព្វសិទ្ធិ​ និង​សមាជិកភាព​ជា​សមាជិក​រដ្ឋសភា​ លោក​ សម​ រ​ង្ស៊ី​ តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ នីតិកាល​ទី​៥​ នេះ​ បាន​ធ្វើ​ខុស​ទៅ​និង​នីតិ​វី​ធី​ច្បាប់​នៃ​របប​លិ​ទ្ធិ​ប្រជា​ធិ​បេ​តេ​យ្យ​ និង​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​និង​រឿង​នយោបាយ​ ។​ លោក​ថា​៖​ «​លោក​ សម​ រ​ង្ស៊ី​ មាន​អភ័យឯកសិទ្ធិ​ មិន​អាច​ចេញ​ដីកាចាប់ខ្លួន​បាន​ទេ​ ដោយ​មិន​ស្នើ​សុំ​ទៅ​រដ្ឋសភា​ ហើយ​រដ្ឋសភា​ទាល់តែ​មាន​សំលេង​ ២​ភាគ​៣​ ទើប​អាច​ដក​អភ័យឯកសិទ្ធិ​ លោក​ សម​ រ​ង្ស៊ី​»​។​

​គួរ​ជម្រាប​ថា​ លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​ព្រះមហាក្សត្រ​ឡាយព្រះហស្ត​លើកលែងទោស​កាលពី​ឆ្នាំ​២០១៣​ មុន​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នៅ​កម្ពុជា​ តាម​សំណើ​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ក្រោម​បទ​ចោទ​ពី​បទ​ដក​តម្រុយ​បង្គោល​ព្រំដែន​ដោយ​ខុសច្បាប់​ ស្ថិត​នៅ​ក្នុង​ខេត្តស្វាយរៀង​ និង​បទ​ចោទ​មួយទៀត​គឺ​ ប្រើ​ផែនទី​ខុសច្បាប់​ ។​ ទោះបី​យ៉ាងណា​ បើ​តាម​លោក​ឈឹ​ម​ ផល​វរុណ​មាន​ប្រសាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​ នៃ​WMC​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ ទី​១៦​ ខែវិច្ឆិកា​ នេះ​ថា​ លោក​ សម​ រ​ង្ស៊ី​ នៅ​សល់​បទ​ចោទ​មួយទៀត​គឺ​ បទ​ចោទ​បរិហា​កេរ្តិ៍​ លោក​ ហោ​ណាំ​ហុង​ថា​ ជា​មេ​គុក​បឹង​ត្របែក​កាលពី​អតីតកាល​៕

 

Share

Image
Image
Image