en     km
en     km

សណ្ឋាគារនៅតាមបណ្ដាប៉ូលសេដ្ឋកិច្ចកម្ពុជាត្រូវបានកក់អំឡុងចូលឆ្នាំខ្មែរខាងមុខ

Share

សណ្ឋាគារនៅតាមបណ្ដាប៉ូលសេដ្ឋកិច្ចកម្ពុជា មានខេត្តព្រះសីហនុ ខេត្តសៀមរាបជាដើម ត្រូវបានកក់អំឡុងចូលឆ្នាំខ្មែរខាងមុខ។

នៅថ្ងៃចន្ទ ទី២៨ ខែ មីនា នេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង។ នៅក្នុងឱកាសនេះដែរ សម្ដេចបានឱ្យដឹងថា ប្រជាជនខ្មែរ នឹងអាចដើរកម្សាន្តអំឡុងពេលពិធីបុណ្យចូលឆ្នាំខាងមុខ បន្ទាប់ពីខកខានរយៈពេល២ឆ្នាំ។ តែសម្ដេចថា ជាអកុសល ដោយសារវិបត្តិសង្គ្រាម រវាងរុស្សី និងអ៊ុយក្រែន បណ្ដាលឱ្យតម្លៃប្រេងឡើងថ្លៃ។ ទោះបីយ៉ាងនេះក្ដី បើតាមការបញ្ជាក់របស់សម្ដេច សណ្ឋាគារនៅខេត្តព្រះសីហនុ ត្រូវបានកក់អស់ហើយសម្រាប់បុណ្យចូលឆ្នាំខ្មែរខាងមុនេះ ទន្ទឹមខេត្តសៀមរាបទឹកដីអង្គរក៍មានការកក់សណ្ឋាគារជិតអស់ដែរ។

ក្រសួងទេសចរណ៍បញ្ជាក់ថា នៅអំឡុងចុងសប្ដាហ៍ទី៤ នៃខែមីនានេះដែរមានទេសចរសរុបជាង២០ម៉ឺននាក់ ខណៈទេសចរខ្ទង់ជាង៣ម៉ឺននាក់ បានទៅលេងកម្សាន្ដនៅខេត្ត ព្រះសីហនុ ធ្វើឱ្យខេត្តនេះជាប់ជាខេត្តកំពូលសម្រាប់របាយការណ៍ទេសចរណ៍ប្រចាំសប្ដាហ៍។ ចំនែកខេត្តសៀមរាបមានភ្ញៀវជាង១ម៉ឺន ៧ពាន់នាក់តែប៉ុណ្ណោះ ជាប់ចំណាត់ថ្នាក់លេខ៥ បន្ទាប់ពីខេត្ត៤ផ្សេងទៀត៕

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

Share

Image
Image
Image