នាងកញ្ញា លោក លោកស្រី, វិទ្យុស្ត្រីនៃមណ្ឌលពត៌មានស្ត្រីកម្ពុជាបានសម្ភាសន៍ជាមួយលោក ភិន សាវៃ មន្ត្រីនៃសមាគមអាដហុក ដែលទទួលបន្ទុកផ្នែកព័ត៌មានទាក់ទងនឹងបណ្ដឹងឧទ្ធរណ៍របស់មន្ត្រីនិងអតីតមន្ត្រីនៃសមាគមនេះ ចំនួនសរុប ៥ នាក់។ សវនាការជំនុំជម្រះបណ្ដឹងឧទ្ធរណ៍រឿងក្ដីក្នុងបទសូកប៉ាន់សាក្សីនិងផ្សំគំនិតសូកប៉ាក់សាក្សី ពាក់ព័ន្ធនឹងតួអង្គអ្នកនាង ខុម ចាន់តារាទី ហៅស្រីម៉ុម ដែលគេស្គាល់ក្នុងឆ្នាំ២០១៦ថាជាស្រីកំណាន់លួចលាក់របស់ឯកឧត្ដម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិនាគ្រានោះ គ្រោងប្រព្រឹត្តទៅនៅព្រឹកថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២។ លោក ភិន សាវៃ បាននិយាយថា កាលនៅសាលាដំបូង តុលាការពុំមានភស្តុតាងគ្រប់គ្រាន់ដើម្បីកាត់ទោសអ្នកការពារសិទ្ធិមនុស្សទាំង ៥ រូបនោះទេ ហើយថាសាលក្រមរបស់តុលាការជាន់ទាបនោះគឺអយុត្តិធម៌ និងធ្វើឱ្យខូចដល់ប្រយោជន៍ពួកគេជាទម្ងន់។ សូមនាងកញ្ញា លោក លោកស្រី ស្ដាប់កិច្ចសម្ភាសន៍របស់លោក សារិន សំណាង ជាមួយលោក ភិន សាវៃ ដូចតទៅ។