នាយករដ្ឋមន្ត្រីកម្ពុជា ដែលជាប្រធានអាស៊ានឆ្នាំ២០២២ បានប្រកាសជាថ្មីថា កាលបរិច្ឆេទនៃកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក មិនទាន់ត្រូវបានកំណត់ជាក់លាក់នៅឡើយទេ ដោយទាមទារឱ្យប្រទេសឥណ្ឌូនេស៊ីដែលជាប្រទេសសម្របសម្រួលរវាងអាស៊ាននិងសហរដ្ឋអាមេរិក បន្តធ្វើការបន្ថែមទៀត។ ការថ្លែងបែបនេះរបស់សម្ដេច ហ៊ុន សែន បានកើតឡើង ក្នុងឱកាសសម្ពោធភូមិកុមារ អេសអូអេស នៅខេត្តព្រៃវែង នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ លើសពីនេះទៅទៀត សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់អំពីកិច្ចការជាអាទិភាពរបស់ប្រធានអាស៊ានក្នុងឆ្នាំ២០២២។
Post Views: 234