loader

ក្រសួងប្រកាសអំពីការរៀបចំឱ្យអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ៣ នាក់ចុងក្រោយ បាននៅក្រៅឃុំបណ្ដោះអាសន្ន

ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានប្រកាសប្រាប់នៅថ្ងៃព្រហស្បតិ៍នេះថា អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន ៣ នាក់ ដែលស្ថិតនៅក្នុងមន្ទីរឃុំឃាំងនៅឡើយ អាចនឹងត្រូវបានដោះលែងជាបណ្ដោះអាសន្នក្នុងពេលឆាប់ៗ។

លោក ​ឯម មាឃ ជូនសេចក្ដីរាយការណ៍ …

 

 

ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានប្រកាសប្រាប់នៅថ្ងៃព្រហស្បតិ៍នេះថា អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន ៣ នាក់ ដែលស្ថិតនៅក្នុងមន្ទីរឃុំឃាំងនៅឡើយ អាចនឹងត្រូវបានដោះលែងជាបណ្ដោះអាសន្នក្នុងពេលឆាប់ៗ។

សេចក្ដីបំភ្លឺរបស់ក្រសួងការងារ ដែលផ្សាយតាមទំព័រហ្វេសប៊ុករបស់ក្រសួងនេះ បានឱ្យដឹងថា ភាពយឺតយ៉ាវក្នុងការដោះលែងលោក ជួប ចាន់ណាត, លោក សេង វណ្ណារិទ្ធ និងលោក សៅ សម្បត្តិ គឺដោយសារមេធាវីរបស់អតីតបុគ្គលិកកាស៊ីណូទាំង ៣ នាក់នេះ មិនទាន់បានដកពាក្យបណ្ដឹងរបស់ខ្លួនដែលជំទាស់នឹងសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ពីសាលាឧទ្ធរណ៍នៅឡើយ។ បើតាមក្រសួងការងារ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ពួកគេបានស្នើសុំដកពាក្យបណ្ដឹងរបស់ខ្លួនពីសាលាឧទ្ធរណ៍ហើយ បន្ទាប់ពីបានដាក់លិខិតមកក្រសួងការងារកាលពីថ្ងៃអង្គារ សុំកិច្ចអន្តរាគមន៍តាមផ្លូវច្បាប់ឱ្យបានស្ថិតនៅក្រៅឃុំជាបណ្ដោះអាសន្ន ដើម្បីមានលទ្ធភាពចូលរួមស្វែងរកដំណោះស្រាយចំពោះវិវាទការងាររវាងកម្មករនិយោជិតនិងនិយោជកនៅក្រុមហ៊ុនណាហ្គាវើលដ៍។

សូមរម្លឹកថា អតីតបុគ្គលិកទាំង ៣ នាក់ខាងលើនេះ រួមជាមួយកូដកររាប់រយនាក់ទៀត បានធ្វើកូដកម្មប្រឆាំងនឹងការកាត់បន្ថយបុគ្គលិករាប់រយនាក់ពីសំណាក់ក្រុមហ៊ុនណាហ្គាវើលដ៍ ហើយត្រូវបានសាលាដំបូងរាជធានីភ្នំពេញបង្គាប់ឱ្យឃុំខ្លួនពួកគេជាបណ្ដោះអាសន្ន ពីបទបំពានប្បញ្ញត្តិបង្ការកូវីដ-១៩។

សូមបញ្ជាក់បន្ថែមថា នារសៀលថ្ងៃព្រហស្បតិ៍នេះ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបន្តសម្របសម្រួលការដោះស្រាយវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ជាបន្តទៀត បន្ទាប់ពីអវត្តមានខាងភាគីកម្មករនិយោជិតកាលពីរសៀលថ្ងៃពុធម្សិលមិញ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣

តាមរបាយការណ៍របស់ទីភ្នាក់ងារអន្តរជាតិស្រាវជ្រា[...]

ស្រ្តីគួរស្វែងយល់ពីមូលហេតុនិងវិធីការពារទារកកើតមិនគ្រប់ខែ

ការសម្រាលកូនមិនគ្រប់ខែ ជាបញ្ហាចោទមួយ ក្នុងចំណ[...]

ផលប៉ះពាល់នៃផ្សែងនិងក្លិនបារីចំពោះស្រ្តីមានផ្ទៃពោះនិងគភ៌ក្នុងផ្ទៃ

  ការជក់បារីបង្កផលអវិជ្ជមានច្រើនណាស់ចំពោ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x