en     km
en     km

ភូមិកុមារ អេសអូអេស នៅខេត្តព្រៃវែង ត្រូវបានសម្ពោធនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ

Share

ភូមិកុមារ អេសអូអេស (SOS Children’s Village) ខេត្តព្រៃវែង ត្រូវបានសម្ពោធនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពីភូមិកុមារ អេសអូអេស នេះ មានវត្តមាននៅក្នុង ៦ ខេត្តផ្សេងទៀតរួចហើយ។

ស្ថិតក្នុងភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ភូមិកុមារ អេសអូអេស ថ្មីនេះ សាងសង់លើផ្ទៃដីសរុបជាង ១ ម៉ឺនម៉ែត្រក្រឡា ដែលជាអំណោយរបស់សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយចំណាយថវិកាសាងសង់សរុបចំនួនជាង ១លាន ៥សែន ៣ម៉ឺន ១ពាន់ដុល្លារ។

ភូមិកុមារ អេសអូអេស ដែលជាគម្រោងរបស់អង្គការអន្តរជាតិ ត្រូវបានសាងសង់ឡើងនៅកម្ពុជា ដើម្បីជួយកុមារកំព្រា និងកុមារខ្វះការថែទាំ។ បច្ចុប្បន្នកម្ពុជា មានភូមិកុមារ អេសអូអេស ចំនួន ៧ ទីតាំងហើយ គឺនៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តរតនគិរី ខេត្តក្រចេះ ខេត្តកំពត និងខេត្តព្រៃវែងនេះ ហើយភូមិកុមារ អេសអូអេស ខេត្តត្បូងឃ្មុំ ក៏គ្រោងនឹងបើកបន្ថែមទៀតដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងឱ្យដឹងថា កុមារដែលចិញ្ចឹមបីបាច់ដោយអង្គការកុមារ អេសអូអេស ប្រមាណ ៤ នាក់ បានក្លាយទៅជាវេជ្ជបណ្ឌិត, ៦ នាក់ បានក្លាយជាវិស្វករ, ៧ នាក់បានក្លាយជាអ្នកធ្វើការនៅធនាគារ, ៣ នាក់បានក្លាយជាស្ថាបត្យករ, ២ នាក់ បានក្លាយជាអ្នករចនា និងច្រើននាក់ទៀតបានក្លាយជាអ្នកបម្រើការងារក្នុងវិស័យអាជីវកម្ម សេវាបម្រើអតិថិជន និងអ្នកបម្រើការងារក្នុងជួររាជរដ្ឋាភិបាល៕

Share

ព័ត៌មានទាក់ទង

Image