en     km
en     km

អំណានជួយលើកកម្ពស់គុណភាពជីវិតក្នុងសង្គមឌីជីថល

Share

ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃសុក្រ ទី១១ ខែមីនា ឆ្នាំ២០២២ បានចូលរួមអបអរសាទរទិវាជាតិអំណានលើកទី៧ នៅឯវិទ្យាស្ថានជាតិអប់រំ ដោយមានការអញ្ជើញចូលរួមតាមប្រព័ន្ធទូរសោតទស្សន៍ ពីសំណាក់មន្ត្រីនៃក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីនៃអង្គការដៃគូអភិវឌ្ឍន៍ជាតិនិងអន្តរជាតិមួយចំនួនទៀត។

ទិវាជាតិអំណានលើកទី៧ ឆ្នាំ២០២២នេះ ត្រូវបានប្រារព្ធឡើង ក្រោមប្រធានបទ «អំណានជួយលើកកម្ពស់គុណភាពជីវិតក្នុងសង្គមឌីជីថល»។

នៅក្នុងសុន្ទរកថាបើកទិវាជាតិអំណានឆ្នាំនេះ ឯកឧត្តម ហង់ ជួន ណារ៉ុន បានគូសបញ្ជាក់ថា៖ «ការស្តាប់គឺជាឫសគល់នៃការរៀនភាសា។ ដូច្នេះមាតាបិតាត្រូវចេះអានឱ្យកូនស្តាប់នៅពេលដែលកូននៅតូចមិនទាន់ចេះអានដោយខ្លួនឯង។ ការអានរឿងព្រេងនិទានឱ្យកូនស្តាប់បានជួយលើកកម្ពស់ប្រសិទ្ធភាពក្នុងការស្តាប់ផងដែរ។»

តាមរយៈទំព័រហ្វេសប៊ុករបស់ក្រសួង ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងទៀតថា៖ «ឆ្នាំនេះក្រសួងអប់រំ យុវជន និងកីឡា ប្រារព្ធទិវាជាតិអំណាន ដើម្បីរំលឹកនូវវីរៈភាពនិងគុណូបការៈដ៏ថ្លៃថ្លាររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ដែលបានខិតខំតស៊ូពុះពារ ការពារមរត៌កវប្បធម៌ អក្សសាស្ត្រខ្មែរ និងក្នុងគោលដៅបណ្ដុះនិងជំរុញជំរុញវប្បធម៌អាន»។

ក្រៅពីថ្លែងសន្ទរកថាបើកកម្មវិធី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ បានធ្វើបាឋកថាស្តីពីរ «ការអភិវឌ្ឍភាសា និងទ្រឺស្ត្រីនៃកាអភិវឌ្ឍកុមារ ដោយក្នុងនោះមានមាតិការដូចជាទី ១)ការអភិវឌ្ឍភាសា ២)ដំណាក់កាលទី២៖ កំណែទម្រង់សាលារៀន ដំណាក់កាលទី៣៖ ការកសាងប្រព័ន្ធ និងការអភិវឌ្ឍ សមត្ថភាព ៤)បណ្តុះបណ្តាលធនធានមនុស្សសម្រាប់ បរិវត្តកម្មសេដ្ឋកិច្ចឌីជីថល ។

ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយក្រសួងព័ត៌មាន ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងធម្មការនិងសាសនា និងដៃគូអភិវឌ្ឍន៍ជាតិនិងអន្តរជាតិ ក្រុមហ៊ុនឯកជននានា តាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ ក្នុងការរៀបចំទិវាជាតិអំណាន ដែលរាជរដ្ឋាភិបាលបានកំណត់ឱ្យធ្វើនៅក្នុងអនុក្រឹត្យមួយកាលពីឆ្នាំ២០១៥។ ទិវាជាតិអំណានលើកទី១ធ្វើនៅឆ្នាំ២០១៦ ក្រោមប្រធានបទ៖ បណ្ដុះទម្លាប់អាន ជំរុញវប្បធម៌អាន,  លើកទី២នៅឆ្នាំ២០១៧ ក្រោមប្រធានបទ៖ អានដើម្បីភាពសុខដុមនៃជីវិត, លើកទី៣នៅឆ្នាំ២០១៨ក្រោមប្រធាបទ៖ អំណានជាកំណប់វិជ្ជាមហាសាល , លើកទី៤នៅឆ្នាំ២០១៩ ក្រោមប្រធានបទ៖ «ការអានបណ្តុះវប្បធម៍សិក្សាពេញមួយជីវិត»,  លើកទី៥នៅឆ្នាំ២០២០ ក្រោមប្រធានបទ៖ «ការអានបណ្ដុះបញ្ញា ការស្រាវជ្រាវ និងនវានុវត្តន៍» និង លើកទី៦នៅឆ្នាំ២០២១ ក្រោមប្រធានបទ៖ អំណានក្នុងបរិបទកូវីដ

Share

Image
Image
Image