ករណីរំលោភសេពសន្ថវៈក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ សមាគមអាដហុកទទួលបានពាក្យបណ្តឹងចំនួន ២៤៣ករណី ដែលនៅក្នុងចំណោមករណីទាំងនេះភាគច្រើនគឺកើតនៅក្នុងខេត្តបាត់ដំបង កំពត កំពង់ធំ និងបន្ទាយមានជ័យ។ ការដែលគួរឲ្យព្រួយបារម្មណ៍ទៀតនោះគឺ ជនប្រព្រឹត្ត ៩ ភាគរយជាឪពុកបង្កើត ៤ភាគរយជាជីតាបង្កើត និង១២ភាគរយជាឪពុកចុង ក្រៅពីនោះគឺជាអ្នកជិតខាង សាច់ញតិ មិត្តភ័ក្ក។ តទៅនេះជាបទសម្ភាសន៍បន្ថែមរវាងលោក ឯម មាឃ និងលោកស្រី ម៉ៅ ម៉ាប់ ប្រធានផ្នែកសិទ្ធិស្ត្រីនិងកុមារ នៃសមាគមអាដហុកដែលបានផ្សាយរបាយការណ៍មួយកាលពីម្សិលមិញ ក្រោមចំណងជើងថា «ការឆ្លុះបញ្ចាំងទិន្នន័យនៃការរំលោភសិទ្ធិស្ត្រី ឆ្នាំ២០២០-២០២១»។
Post Views: 642