en     km
en     km

ហេតុអ្វីបានជាទិវាវប្បធម៌ជាតិ ៣មីនា ធ្វើឡើងក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ ដដែល?

Share

លោកជំទាវ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បះ បានពន្យល់ពីមូលហេតុនៃការរើសយកប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ សម្រាប់ទិវាវប្បធម៌ជាតិលើកទី២៤ ឆ្នាំ២០២២នេះ ដែលប្រធានបទនេះ ត្រូវបានរើសយកមកប្រើជាច្រើនឆ្នាំមកហើយ។ តើមានមូលហេតុអ្វី ក្រសួងវប្បធម៌ជ្រើសរើសយកប្រធានបទដដែលសម្រាប់ទិវាវប្បធម៌ឆ្នាំនេះ?

នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះ គឺជាទិវាវប្បធម៌ជាតិ លើកទី២៤ ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បះ បានកំណត់យកទីតាំងសាសន្និសីទចតុមុខ ជាកន្លែងរៀបចំកម្មវិធីអបអរទិវាដែលជាប្រពៃណីនេះ។

 

 

 

 

 

 

កម្មវិធីវប្បធម៌ជាតិនេះមានការចូលរួមពីលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងលោកជំទាវ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បះ និងនាយកការិយាល័យូណស្កូ ប្រចាំកម្ពុជា ព្រមទាំងមន្ដ្រីជាច្រើនរូបទៀត។

នៅក្នុងកម្មវិធីនេះ លោកជំទាវរដ្ឋមន្ដ្រីក្រសួងវប្បធម៌ បានឱ្យដឹងថា ជារៀងរាល់ឆ្នាំ ទិវាវប្បធម៌ជាតិតែងតែរៀបចំឡើងក្រោមប្រធានបទផ្សេងៗគ្នាទៅតាមបរិបទឆ្នាំនីមួយៗ តែរយៈពេលចុងក្រោយនេះ ក្រសួងវប្បធម៌បានរើសយក ប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ ដដែល។ ក្នុងន័យនេះ លោកជំទាវ ភឿង សកុណា បានពន្យល់ថា ដោយយោងទៅតាមជំរឿនឆ្នាំ២០១៩ ពលរដ្ឋសកម្មរបស់កម្ពុជា មានចំនួនច្រើនរហូតដល់ ៦៤,៧ភាគរយ ជាយុវជនមានអាយុចន្លោះ១៥ ទៅតាម៣០ឆ្នាំ នៅតែបន្ដមានចំនួនច្រើនដដែល។

លោកជំទាវបានបន្ដថា ផ្នែកលើផលលាភវិទ្យាសាស្ដ្រ ពិភពលោកបានយកចិត្តទុកដាក់លើយុវជន ដែលជាកម្លាំងសកម្ម និងជាទេពកោសល្យវ័យក្មេង នឹងនាំមកនូវការផ្លាស់ប្ដូរជាវិជ្ជមាន ដល់ការអភិរក្ស ការលើកស្ទួយតម្លៃ និងការអភិវឌ្ឈវប្បធម៌ជាតិ។ យុវជនកម្ពុជាបានដើរតួក្នុងការចូលរួមក្នុងសកម្មភាពសិល្បះវប្បធម៌ទាំងទិដ្ឋភាពសង្គម និងទាំងទិដ្ឋភាពសេដ្ឋកិច្ច។

សូមជម្រាបដែរថា នៅថ្ងៃនេះ រដ្ឋាភិបាលកម្ពុជាសម្ដេច ហ៊ុន សែន បានចេញលិខិតអបអរទិវាធម៌ជាតិនេះដែរ។ ផ្អែកតាមសារាចររបស់រដ្ឋាភិបាលកម្ពុជា ស្ដីពីការរៀបចំទិវាវប្បធម៌ជាតិ បានឱ្យដឹងថា​​ប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ មានគោលបំណងជម្រុញឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជន ទូទាំងប្រទេស ចូលរួមកាន់តែសកម្មឡើងថែមទៀតក្នុងការថែរក្សា និងការពារមរកតវប្បធម៌ជាតិ។ សូមរម្លឹកដែរថា ទិវាវប្បធម៌ជាតិបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៩ មកម្លេះ៕

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍ជាសំឡេង៖

 

Share

ព័ត៌មានទាក់ទង

Image