loader

លោក ម៉ុង ឬទ្ធី អំពាវនាវឱ្យកសិករប្រើជីសរីរាង្គជំនួសជីគីមីខណៈកសិផលលក់បានតម្លៃទាប

បណ្ឌិត កសិកម្ម ម៉ុង ឬទ្ធី ដែលមានចម្ការដំណាំរាប់ហិចតា បានអំពាវនាវឱ្យប្រជាកសិករងាកមកប្រើជីសរីរាង្គ ជំនួសជីគីមីដែលមានតម្លៃថ្លៃ ខណៈកសិផលដាំបានលក់ក្នុងតម្លៃទាប មិនអាចរកផលចំណេញបាន។ ទន្ទឹមក្រសួងកសិកម្មក៏បានលើកទឹកចិត្តឱ្យប្រជាកសិករប្រើជិសរីរាង្គផងដែរ។

លោកបណ្ឌិតកសិកម្ម ម៉ុង ឬទ្ធី អំពាវនាវឱ្យប្រជាកសិករខ្មែរ ងាកមកប្រើជីសរីរាង្គ ជំនួសជីគីមី ខណៈតម្លៃជីគីមីខ្ពស់ ហើយកសិផលដែលដាំបាន អាចលក់ក្នុងតម្លៃទាប។ ការអំពាវនាវនេះ លោកបណ្ឌិតបានបង្ហោះនៅលើផេកហ្វេសប៊ុក នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ បន្ទាប់ពីលោកបានលក់ស្វាយកែវរមៀតនៅថ្ងៃទី២៧ ខែកុម្ភៈ ទៅឱ្យឈ្មួញវៀតណាមតម្លៃ តែ៤០០រៀល ប៉ុណ្ណោះក្នុងមួយគីឡូក្រាម បើប្រៀបធៀបទៅកាលពីពេលកន្លងទៅអាចលក់ជាមធ្យមពី ៨០០រៀល ទៅ១២០០រៀល។

លោកបន្ដឱ្យដឹងថា ឆ្នាំមុនជីគីមី មានតម្លៃ៤២០ដុល្លា ក្នុងមួយតោន ហើយនាពេលបច្ចុប្បន្ន មានតម្លៃ៨២០ដុល្លា ក្នុងមួយតោន តែលោកបញ្ជាក់ថា បណ្ដាលមកពីវិបត្តិជំងឺសាកលកូវីដ១៩ និង ជាមួយវិបត្តិផ្សេងៗទៀតនៅលើសាកលលោក។

ជាមួយគ្នានឹងការលើឡើងពីជីគីមី លោក ម៉ុង ឬទ្ធី បានលម្អិតចំពោះការប្រើជីសរីរាង្គលើដំណាំថា បើទិញជីសរីរាង្គនាំចូលមានតម្លៃ៤២០ ដុល្លា ក្នុងមួយតោន ដែលពីមុនតម្លៃ២២០ដុល្លា តែចំពោះការផលិតខ្លួនឯង លោកអះអាងថាចំណាយតែ២៤ ដុល្លាប៉ុណ្ណោះ ក្នុងមួយតោន ខណៈលោកអាចផលិតជាក់ស្ដែងជាមធ្យមបាន២៤តោន ជារៀងរាល់ថ្ងៃ។

វិទ្យុស្ដ្រីបានសុំការឆ្លើយតបក្នុងរឿងនេះជាមួយ លោក ស្រី វុឌ្ឍី អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ តាមប្រពន្ធ័តេឡេក្រាម  លោកថា ចំពោះរឿងការប្រើជីសរីរាង្គ ក្រសួងកសិកម្មបានលើកទឹកចិត្តដល់ប្រជាកសិករឱ្យប្រើជាយូរណាស់មកហើយ។

បើផ្អែកតាមផែនការប្រចាំឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រដ្ឋមន្ដ្រី វេង សាខុន បានឱ្យបង្កើនការយកចិត្តទុកដាក់ការត្រួតពិនិត្យសមាសភាពផ្សំជីគីមី និងថ្នាំសម្លាប់សត្វល្អិតផងដែរ។

យ៉ាងណាក្រៅពីអំពាវនាវឱ្យប្រជាកសិករងាកមកប្រើជីសរីរាង្គ លោកបណ្ឌិត ម៉ុង ឬទ្ធី ក៏បានឱ្យប្រជាកសិករងាកមកដាំដំណាំស្វាយណាំដកម៉ៃ​ អេវិន​ អាយវិន​ និង​ប៉ោម​អូស្ត្រាលីវិញ។ លោកនិយាយថា ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​ទីផ្សារ​ក្នុង​ប្រទេស​​ ដែល​បច្ចុប្បន្នដំណាំស្វាយណាំដកម៉ៃ​ អេវិន​ អាយវិន​ និង​ប៉ោម​អូស្ត្រាលី​លក់​បាន​តម្លៃ​ជាមធ្យម​១៦.០០០រៀល​មួយគីឡូក្រាម​ ហើយ​កសិករ​ខ្នាតតូច ​និងមធ្យម​អាចរកចំណូល​ចិញ្ចឹមជីវិតបាន​ តែលោកថាបើ​ខ្នាតធំ​ប្រើ​គ្រឿងចក្រ ​និង​ជួល​កម្លាំង​ពលកម្ម​១០០% ក៏ពិបាក​រកប្រាក់​ចំណេញ​ដែរ​៕

  

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ពលរដ្ឋនៅភ្នំពេញមួយចំនួនត្អូញត្អែរពីការខ្វះទឹកប្រើប្រាស់ធ្វើឱ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ

ភ្នំពេញ៖ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ជាពិសេ[...]

គណបក្សភ្លើងទៀនគ្រោងរៀបចំពិធីបង្សុកូលរម្លឹកវិញ្ញាណក្ខន្ធបាតុករស្លាប់ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកមុខរដ្ឋសភាចាស់

នៅថ្ងៃទី៣០ ខែ មីនា ឆ្នាំ២០២៣ខាងមុខនេះជាខួបលើក[...]

នាយករដ្ឋមន្ដ្រីកម្ពុជា និងម៉ាឡេស៊ីនិយាយពីភរិយារបស់ខ្លួនថាមានវាសនាស្រដៀងគ្នា

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានលើក[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x