en     km
en     km

ដំណឹងជ្រើសរើសបុគ្គលិក-ការីបញ្ជា ម៉ាស៊ីនផ្សាយវិទ្យុស្ត្រី

Share

មណ្ឌលព័ត៌មានស្ត្រី កម្ពុជាជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយ មិនរកប្រាក់ចំណេញ ដែលប្រើ
ប្រាស់ប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និង ទំនើប រួមទាំងកម្មវិធីអប់រំតាមសហគមន៍ ដើម្បីរួមចំណែក
លើកស្ទួយសមភាពយេនឌ័រ តួនាទី និង តម្លៃស្ត្រីនៅក្នុងគ្រួសារ សហគមន៍ និង សង្គមជាតិ ។
មណ្ឌលព័ត៌មានស្ត្រីកម្ពុជាត្រូវការជ្រើសរើសបុគ្គលិកចំនួន ១ រូប សម្រាប់មុខដំណែង ការីបញ្ហា
ម៉ាស៊ីនផ្សាយវិទ្យុស្ត្រី ។

កាតព្វកិច្ច:

ទទួលបន្ទុកចាក់ផ្សាយកម្មវិធីវិទ្យុ និង ផ្សាយតាមហ្វេសប៊ុក បិទបើកម៉ាស៊ីនផ្សាយប្រចាំថ្ងៃ អធិប្បាយ
កម្មវិធីកំសាន្ត កម្មវិធីអប់រំនានា ឱ្យមានភាពរលូនសមស្របតាមទស្សនវិស័យ បេសកកម្ម និង គុណ
តម្លៃ នៃ អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ។ ផ្តល់យោបល់ ឬ រាយការណ៍អំពីគុណភាព និង កម្លាំង
ផ្សាយរបស់វិទ្យុជូនអ្នកគ្រប់គ្រងវិទ្យុ ដើម្បីធានាការផ្សាយរបស់វិទ្យុស្រ្តី ប្រកបដោយគុណភាព និង
វិជ្ជាជីវៈ ។

ភារកិច្ច និង ការទទួលខុសត្រូវ:

  • ប្រចាំការ និងចាក់ផ្សាយកម្មវិធីវិទ្យុ
  • បញ្ហាម៉ាស៊ីនផ្សាយ ទាំងការផ្សាយផ្ទាល់តាមវិទ្យុ និង តាមហ្វេសប៊ុកវិទ្យុស្ត្រី
  • អធិប្បាយកម្មវិធីកំសាន្ត និង កម្មវិធីផ្សេងៗ
  • ចូលរួមជ្រើសរើសបទចម្រៀង បទភ្លេង រូបភាព សម្រាប់ចាក់ផ្សាយ
  • ធ្វើកិច្ចការផ្សេងៗ ដូចជា តម្លើងកម្មវិធីវិទ្យុ ថតស្ពត ឌីហ្សាញ កាត់តវីដេអូ
  • កត់ត្រាលើតារាងចាក់ផ្សាយប្រចាំថ្ងៃ
  • តាមដានការផ្សាយនៅភ្នំពេញ តាមខេត្ត និង រាយការណ៍ជូនអ្នកគ្រប់គ្រង
  • គ្រប់គ្រង និង រក្សាទុកឯកសារជាសំឡេងដែលបានផ្សាយរួចហើយ ឲ្យបានត្រឹមត្រូវ
  • ទាក់ទងជាមួយវិទ្យុជាដៃគូដែលបានផ្សាយនៅវិទ្យុស្ត្រីអេហ្វអឹម ១០៣.៥
  • ត្រៀមសម្ភារៈផ្សេងៗ មុននឹងដំណើរការផ្សាយផ្ទាល់
  • គ្រប់គ្រង ថែទាំ សំអាត ឧបករណ៍ សំភារផ្សេងៗ ក្នុងបន្ទប់ផ្សាយផ្ទាល់ និង បន្ទប់ថតសំឡេង ។

លក្ខណៈសម្បត្តិ

  • មានសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឡើងទៅ ។
  • មានបទពិសោធន៍ជាការីបញ្ជាម៉ាស៊ីនផ្សាយយ៉ាងតិច ១ ឆ្នាំ និង ចេះប្រើប្រាស់បណ្តាញសង្គម ។
  • មានសម្លេងល្អ ច្បាស់ រួសរាយរាក់ទាក់ ។
  • ចូលចិត្តធ្វើការងារប្រព័ន្ធផ្សព្វផ្សាយ ។
  • មានអត្តចរិកល្អ ស្មោះត្រង់ ឧស្សាហ៍ព្យាយាម ចេះធ្វើការងារជាក្រុម ។
  • ចេះភាសាខ្មែរ និង អាចប្រើប្រាស់ភាសាខ្មែរច្បាស់លាស់ និយាយ សរសេរ និង អាន ។
  • អាចអានភាសាអង់គ្លេសបានខ្លះៗ ។
  • មានចំណេះដឹងទូលំទូលាយ អំពីបញ្ហាសង្គម ។
  • មានទឹកចិត្តលើកស្ទួយសមភាពយេនឌ័រ លើកកម្ពស់តួនាទីស្ដីក្នុងសង្គម និង យល់ដឹងអំពីបញ្ហាទាក់ទងនឹងស្ត្រី ។

បេក្ខជន បេក្ខនារី ដែលមានចំណាប់អារម្មណ៍ សូមផ្ញើលិខិតបញ្ជាក់អំពីចំណាប់អារម្មណ៍ការងារ និង
ប្រវត្តិរូបសង្ខេប មកអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា តាមរយៈអ៊ីមែល [email protected]
ព័ត៌មានលំអិតសូមមើលវេបសាយ https://wmc.org.kh ព័ត៌មានលំអិត Radio Operator_Job Announcement_ Khmer 2022ទំព័រហ្វេសប៊ុកវិទ្យុស្ត្រី Women’s Radio ។ លេខទូរសព្ទទំនាក់ទំនង ៖ 069 848 013 / 011 780 510
កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃពុធ ទី ១០ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង៥ ល្ងាច។
សូមអរគុណ

Share

Image
Image
Image