loader

រដ្ឋមន្ត្រីការបរទេសអាស៊ានប្រជុំចង្អៀតនៅភ្នំពេញ អវត្តមានរដ្ឋមន្ត្រីភូមា

កិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន ដឹកនាំដោយឯកឧត្ដម ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រព្រឹត្តទៅនៅទីក្រុងភ្នំពេញ កាលពីព្រឹកព្រហស្បតិ៍ ថ្ងៃទី ១៧ ខែកុម្ភៈនេះ ដោយពុំមានវត្តមានរដ្ឋមន្ត្រីការបរទេសភូមាឬមីយ៉ាន់ម៉ាទេ ទោះបីជាកម្ពុជាធ្វើប្រធានអាស៊ានជាមួយនឹងមូលបទ«អាស៊ានរួមគ្នាធ្វើ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»ក៏ដោយ។

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានឱ្យដឹងថា កិច្ចប្រជុំនេះមានវត្តមាន​ផ្ទាល់របស់អគ្គលេខា​ធិកា​រ​អា​ស៊ា​ន រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី រដ្ឋ​ម​ន្ត្រី​ការបរទេសឡាវ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី រដ្ឋ​​មន្ត្រី​កា​រ​ប​រ​ទេ​សហ្វីលីពីន និងរដ្ឋមន្ត្រីការបរ​ទេស​សិង្ហបុរី រីឯរដ្ឋមន្ត្រីការបរទេសព្រុយ​ណេ រដ្ឋមន្ត្រីការ​បរទេសថៃ និងរដ្ឋមន្ត្រីការបរទេស​វៀ​ត​ណាម បានចូលរួមដោយប្រយោលតាមរយៈប្រព័ន្ធទូរសោតទស្សន៍។

ក្នុង​​កិច្ចប្រជុំចង្អៀតនេះ រដ្ឋមន្ត្រីកាបរទេសអាស៊ានមានរបៀបវារៈជាច្រើន ក្នុងចំណោមនោះមាន៖ ពិនិត្យមើលឡើងវិញនូវ​ការ​សម្រេចនានារបស់មេដឹកនាំអាស៊ានអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨និងលើកទី៣៩ ផ្លាស់ប្តូរ​ទស្សនៈគ្នាលើមធ្យោបាយពង្រឹងនិងពង្រីកទំនាក់ទំនងខាងក្រៅជាមួយដៃគូសន្ទនានានា និងរិះរកវិធីសាស្ត្រពួតដៃគ្នាកសាងសហគមន៍អាស៊ានមួយដែលកាន់តែធន់ រឹងមាំ ប្រកបដោយថាមពល សន្តិភាព និងវិបុលភាព។ នេះបើយោងតាម AKP ដែលបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាស៊ានក៏គិតគូអំពីការថែរក្សានិងលើកកម្ពស់មជ្ឈភាព សាមគ្គីភាព និងឯកភាព​អាស៊ានដែរ។

កាលពីដើមខែកុម្ភៈនេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានឱ្យដឹងថា កម្ពុជាលើកទឹកចិត្តឱ្យមានតំណាងប្រទេសមីយ៉ាន់ម៉ាក្នុងកម្រិតមិនមែននយោបាយ មកចូលរួមប្រជុំអាស៊ាន ជាជាងទុកកៅអីឱ្យនៅទទេ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ក្រសួងព័ត៌មានគ្រោងបញ្ជូនច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន ទៅគណៈរដ្ឋមន្ត្រី ក្រោយការពន្យាពេលជាច្រើនលើក

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព[...]

កម្ពុជានឹងប្រកាសឱ្យប្រើប្រាស់របាយការណ៍អង្កេតប្រជាសាស្ដ្រ និងសុខភាពនៅខែមេសាពាក់ព័ន្ធនិងស្ដ្រី

នៅអំឡុងខែមេសាខាងមុខ  កម្ពុជានឹងប្រកាសឱ្យប្រើប[...]

តុលាការ អនុញ្ញាតឱ្យលោកកឹម សុខាជួបមេធាវី តែត្រូវសហការជាមួយមន្ត្រីនគរបាល

តុលាការសាលាដំបូងរាជធានីភ្នំពេញបានសម្រេចអនុញ្ញ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x