en     km
en     km

លោកស្រីក្លេខៃ ចិន្ដា ថាលោកស្រីមិនមានជំនាញចិញ្ចឹមដំរី តែបង្កើតសមាគមនអភិរក្សដំរី

Share

នៅក្នុងកម្មវិធីសមោល ស ដើម្បីគៀងគរថវិកា ជួយទ្រទ្រង់ដល់ការអភិរក្សដំរី  ប្រធានសមាគមដំរី អៃរាវត្តាលោកស្រី ក្លេខៃ ចិន្តា បានឱ្យដឹងថា លោកស្រីមិនមានជំនាញចិញ្ចឹមដំរីទេ តែលោកស្រីបែរជាទៅបង្កើតសមាគមដើម្បីអភិរក្សសត្វដំរី នៅខេត្តរតនគិរី។

នៅក្រុងបានលុង ខេត្តរតនគិរី មានសមាគមដំរីមួយកន្លែងឈ្មោះថា អៃរាវត្តា ដែលសមាគមនេះ​ជាកន្លែងបង្កាត់ពូជដំរី ដើម្បីអភិរក្ស និងបង្កើនចំនួនដំរីនៅកម្ពុជា។

កាលពីថ្ងៃទី១២ ខែកុម្ភៈ កន្លងទៅថ្មីៗនេះ សហគមនអៃរាវត្តា បានរៀបចំកម្មវិធីសមោល ស មួយ ដើម្បីគៀងគរថវិកាជួយទ្រទ្រង់ដល់ការអភិរក្សសត្វដំរី។ ប្រធានសមាគមនដំរីអៃរាវត្តា អ្នកស្រី ក្លេខៃ ចិន្ដា បានឱ្យដឹងតាមរយៈ ផ្ទះតារាថា  លោកស្រីមានចិត្តអាណិតដំរី និងចង់ចូលរួមទប់ស្កាត់កុំឱ្យបាត់បង់ដំរីស្រុក។

លោកស្រីប្រធានសមាគមនដំរីបន្ដថា លោកស្រីមិនមានជំនាញក្នុងការចិញ្ចឹមដំរីទេ តែមានចិត្តស៊ូទោះជួបរឿងលំបាកយ៉ាងណា ដោយហេតុផលគឺស្រលាញ់។

ផ្អែកតាមក្រសួងបរិស្ថាន លោក អ៊ា សុផល្លែត ជារដ្ឋលេខាធិកាបានឱ្យដឹងក្នុងកម្មវិធីសមោល ស នោះថា ក្រសួងបរិស្ថានបានប្រកាសបន្តគាំទ្រ សមាគមអភិរក្សដំរីអៃរាវត្តា ក្នុងការចូលរួមការពារ និងអភិរក្សសត្វដំរី ដែលជាសត្វកម្រ និងជិតផុតពូជ។

លោករដ្ឋលេខាធិការរូបនេះបានគូសបញ្ជាក់បន្ថែមថា ការអភិរក្សធនធានធម្មជាតិ និងសត្វព្រៃ ជាពិសេសសត្វដំរី គឺជាបេសកកម្មដ៏ធំរបស់ក្រសួងបរិស្ថាន។

យោងតាមក្រសួងដដែល ដំរីគឺជាសត្វកម្រ និងជិតផុតពូជ ដែលបច្ចុប្បន្ននេះ នៅ ក្នុង ប្រទេសកម្ពុជា ដំរី អាស៊ី មានចំនួនប្រមាណ ចន្លោះ ពី ៤០០ ទៅ ៦០០ ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំ ក្រវាញតំបន់ខ្ពង់រាបខាងឮជើងទន្លេសាប និងតំបន់ទេសភាពខ្ពង់រាបភាគខាងកើត ដែលជាតំបន់ជីវៈ ចម្រុះដ៏សម្បូរបែបប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផលដល់ការរស់នៅរបស់សត្វដំរី និង សត្វព្រៃផ្សេងៗទៀត។ ចំណែកដំរីស្រុកត្រូវបានប៉ាន់ស្មាន ថាមានចំនួនប្រមាណជាង៧០ ក្បាលតែប៉ុណ្ណោះ ដែលទាមទានូវការការពារ និងអភិរក្ស។

ក្រសួងបរិស្ថានបានបង្កើតតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ដែលគ្របដណ្ដប់លើផ្ទៃដីជាង៧,៣លានហិកតា នៃផ្ទៃដីប្រទេសកម្ពុជា ដែលក្លាយជាទីជម្រកសម្រាប់សត្វព្រៃគ្រប់ប្រភេទ ជាពិសេសសត្វដំរី ដែលត្រូវការទីជម្រកដែលមានផ្ទៃដីធំ និងមានប្រភពចំណីជាដើម។

សូមជម្រាបថា មូលនិធិអភិរក្សដំរីអៃរាវត្តា មានទីតាំង នៅជិតទឹកធ្លាក់កាទៀង ដែលជារមណីយដ្ឋានទឹកធ្លាក់មួយយ៉ាងទាក់ទាញ មានចម្ងាយប្រហែល 10 គីឡូម៉ែត្រពីក្រុងបានលុងខេត្តរតនគិរី។ កាលពីអំឡុងចុងឆ្នាំ២០២១នៃខែធ្នូ ដំរីនៅសមាគមនេះ កើតបានកូនដំរីញីមួយក្បាល ដែលក្នុងរយៈពេល៣០ឆ្នាំហើយ មិនមានដំរីកើតថ្មីទេ។

សមាគមននេះ ក៏ជាកន្លែងទេសចរណ៍មួយដែរ ដែលភ្ញៀវទេសចរអាចបោះតង់ និងរៀបចំកម្មវិធីផ្សេងៗនៅទីនោះបាន៕

Share

Image
Image
Image