en     km
en     km

FWD Cambodia សម្ពោធគម្រោងធានារ៉ាប់រងអាយុជីវិតនិងព្យាបាលជំងឺមហារីកតាមបែបទំនើបដំបូងនៅកម្ពុជា

Share

​ភ្នំពេញ៖ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតបែបឌីជីថល FWD Cambodia បានប្រកាសសម្ពោធជាផ្លូវការ​នូវផលិតផល «LifeCancerCare» ដែលជាគម្រោងធានារ៉ាប់រងតាមបែបឌីជីថលពេញ​លេញ​ដំបូងបំផុតក្នុងទីផ្សារ ដែលផ្តល់ការធានារ៉ាប់រងទាំងអាយុជីវិត និងការព្យា​បាល​ជំងឺមហារីក តាមរយៈប្រព័ន្ធ​អេឡិច​ត្រូនិក​ (គេហទំព័រ E-Commerce)​ របស់ក្រុមហ៊ុន FWD។ អតិថិជនអាចធ្វើការជាវផលិតផល LifeCancerCare តាមរយៈឧបករណ៍អេឡិចត្រូនិកផ្សេងៗបាននៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

អ្នកចូលរួមក្នុងពិធីសម្ពោធជាផ្លូវការនូវផលិតផល «LifeCancerCare» ដែលជាគម្រោងធានារ៉ាប់រងតាមបែបឌីជីថលពេញលេញដំបូងបំផុតក្នុងទីផ្សារ។រូបភាពផ្តល់ដោយ ក្រុមការងារក្រុមហ៊ុន FWD Cambodia។

 

ចំណុចពិសេសរបស់ផលិតផល LifeCancerCare មានដូចជា៖

ដំណើរការជាវដោយមិនប្រើក្រដាសតាំងពីដំណាក់កាលដំបូងរហូតដល់ដំណាក់កាលចុងក្រោយ។ ការឆ្លើយនូវសំណួរសុខភាពងាយៗចំនួន ៣ ប៉ុណ្ណោះដើម្បីបញ្ជាក់ថាអតិថិជននឹងអាចទទួលបានការធានា។ មិនតម្រូវឱ្យពិនិត្យសុខភាព និង រួមបញ្ចូលអត្ថប្រយោជន៍ធានារ៉ាប់រងអាយុជីវិត និង​ការ​ព្យាបាល​ជំងឺ​មហារីក​ក្នុងគម្រោងតែមួយ។ ការទទួលបានអត្ថប្រយោជន៍ព្យាបាលជំងឺមហារីករហូតដល់ ៥ ដងនៃទឹកប្រាក់ធានារ៉ាប់រងអាយុជីវិត។ រីឯតម្លៃសមរម្យចាប់ពីត្រឹម​តែ​ប្រមាណ​ $១៥ ក្នុងមួយឆ្នាំ និងទទួលបានការធានាបន្តក្រោយ ៥ ឆ្នាំ។

លោក ចាន់ ​រដ្ឋា អគ្គនាយករបស់ក្រុមហ៊ុន FWD Cambodia បានមានប្រសាសន៍ថា៖ “ពួកយើងពិតជារំភើបចិត្តក្រៃ​លែង​ដែលអាចរួម​ចំណែក​ក្នុងការដឹក​នាំ​លើ​ការ​ធានារ៉ាប់រងតាមបែបឌីជីថល​សម្រាប់​ប្រជាជនកម្ពុជា។ ផលិតផល​ LifeCancerCare ផ្តល់ជូនការការពារដែលងាយស្រួលជាងមុនដោយគ្រាន់តែអនុវត្តពីរ បីជំហានតែប៉ុណ្ណោះ។ ពួកយើងប្តេជ្ញាយ៉ាងមុតមាំក្នុងការផ្តល់ជូនបទពិសោធន៍ធានារ៉ាប់រងដែលសាមញ្ញជាងមុន រហ័សជាងមុន និងមានភាពរលូនជាងមុន តាមរយៈយុទ្ធសាស្ត្រយកអតិថិជនជាគោល និងផ្តល់បទពិសោធន៍ថ្មីលើសេវាធានារ៉ាប់រងជូនដល់អតិថិជន។

លោក ចាន់ រដ្ឋា ថ្លែងក្នុងពិធីសម្ពោធជាផ្លូវការនូវផលិតផល «LifeCancerCare»។ក្រុមការងារក្រុមហ៊ុន FWD Cambodia។

 

ឯក​ឧត្តម​ ប៊ូ​ ច័ន្ទ​ភីរូ​ អគ្គ​នាយក​និយ័ត​ករ​ធានា​រ៉ាប់​រង​កម្ពុជាបានមានប្រសាសន៍ថា៖ “ខ្ញុំ​សូម​កោត​សរសើរ​ចំពោះ​ក្រុម​ហ៊ុន​ អេហ្វដាប់ប៊ែល​យូ​ឌី​ ឡាយហ្វ៍​ អ៊ិន​សួរេន​ (ខេមបូឌា)​ ម.ក​ ដែល​បាន​ប្រឹង​ប្រែង​រៀប​ចំ​ផលិត​ផល​ធានា​រ៉ាប់​រង​នេះ​ក្នុង​គោល​ដៅ​ជួយ​ជំរុញ​វិស័យ​ធានា​រ៉ាប់​រង​នៅ​កម្ពុជា​ឱ្យ​កាន់​តែ​មាន​ភាព​រីក​ចម្រើន​ទៅ​មុខ​ ហើយ​អ្វី​ដែល​កាន់​តែ​ពិសេស​នោះ​ គឺ​ការ​ជួយ​ពង្រីក​សេវា​ធានា​រ៉ាប់​រង​ឱ្យ​កាន់​តែ​សម្បូរ​បែប​ រហ័ស​ និង​មាន​ភាព​ងាយ​ស្រួល​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា​ តាម​រយៈ​ការ​ផ្ដល់​សេវាលក់​ផលិត​ផល​ធានា​រ៉ាប់​រង​តាម​ អន​ឡាញ​ នាថ្ងៃ​នេះ​។​”

ឯកឧត្តម ប៊ូ ច័ន្ទភីរូ ថ្លែងចាប់អារម្មណ៍ចំពោះលក្ខណៈពិសេសនៃធានារ៉ាប់រងនេះ។ក្រុមការងារក្រុមហ៊ុន FWD Cambodia។

 

ស្ថិរភាព និងកំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័សនៃប្រទេសកម្ពុជា រួមជាមួយនឹងការកើនឡើងនូវតម្រូវការការពារផ្នែកហិរញ្ញវត្ថុ និងសុខភាពផ្តល់នូវសក្តានុពលដ៏សំខាន់ដែលញ៉ាំងវិស័យធានារ៉ាប់រងអាយុជីវិត និងសុខភាពឱ្យមានភាពរីកចម្រើន។ ការ​កើន​ឡើង​នៃការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក និងកំណើនយ៉ាងឆាប់រហ័សនៃការទូទាត់សាច់​ប្រាក់តាមទូរស័​ព្ទ ក៏ជាចំណែកគាំទ្រឱ្យមានការអភិវឌ្ឍប្រព័ន្ធឌីជីថលក្នុង​វិស័យធានារ៉ាប់រងផង​ដែរ​។

ក្រុម​ហ៊ុន​ FWD Cambodia ចាប់ផ្តើមប្រតិបត្តិការជាផ្លូវការក្នុងប្រទេសកម្ពុជាកាលពីថ្ងៃទីខែកញ្ញា ឆ្នាំ ២០២១។ នៅខែមករា​ ឆ្នាំ ២០២២ ពោល​គឺ​រយៈពេលជាងបីខែប៉ុណ្ណោះគិតចាប់ពីការសម្ពោធជាផ្លូវការ ក្រុមហ៊ុនត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនធានារ៉ាប់រងបែបឌីជីថលថ្មីដែលមានភាពច្នៃប្រឌិតបំផុតក្នុងប្រទេសកម្ពុជាប្រចាំឆ្នាំ ២០២១ ពីស្ថាប័ន Global Business Outlook Awards នៅចក្រភពអង់គ្លេស។ ក្រៅពីផលិត​ផល​ LifeCancerCare ក្រុម​ហ៊ុន​ FWD Cambodia មានផលិតផលផ្សេងៗទៀត ដូចជា FWDសន្សំខ្លីៗ FWDសងកម្ចី និងគម្រោងការ​ពារ​បន្ថែមលើជំងឺធ្ងន់ធ្ងរ។

អំពីក្រុមហ៊ុន FWD

ក្រុមហ៊ុន FWD ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងតំបន់អាស៊ីដែលមានអតិថិជនប្រមាណ ១០ លាននាក់ក្នុងទីផ្សារចំនួន ១០ ដោយក្នុងនោះរួមមានទីផ្សារដែលរីកចម្រើនរហ័សបំផុតក្នុងពិភពលោកលើវិស័យធានារ៉ាប់រងផងដែរ។

ក្រុមហ៊ុន FWD ត្រូវបានបង្កើតឡើងដំបូងក្នុងទ្វីបអាស៊ីក្នុងឆ្នាំ ២០១៣ ហើយជាក្រុមហ៊ុនដែលផ្តោតការយកចិត្តទុកដាក់បំផុតក្នុងការផ្ដល់បទពិសោធន៍ និងសេវាកម្មដែលសាមញ្ញជាងមុន រហ័សជាងមុន ងាយស្រួលយល់ជាងមុន ជាមួយបច្ចេកវិទ្យាឌីជី ថល។ តាមរយៈយុទ្ធសាស្ត្រក្នុងការយកអតិថិជនជាគោល ក្រុមហ៊ុន FWD មានគោលដៅក្នុងការផ្ដល់បទពិសោធន៍ថ្មីលើសេវាធានារ៉ាប់​រង​ជូនដល់អតិថិជន៕

អត្ថបទ សរសេរដោយក្រុមការងារក្រុមហ៊ុន FWD Cambodia

Share

ព័ត៌មានទាក់ទង

Image