loader

រដ្ឋមន្ត្រីការបរទេស៖ កម្ពុជាធ្វើប្រធានអាស៊ានពេលមានសម្ពាធចម្រុះជ្រុង

រដ្ឋមន្ត្រីការបរទេសនិងសហប្រត្តិបត្តិការអន្តរជាតិ បាននិយាយប្រាប់គណៈកម្មការជំនាញរបស់ព្រឹទ្ធសភាកាលពីថ្ងៃពុធថា​ «ឆ្នាំ២០២២នេះ កម្ពុជាទទួលយកតួនាទីជាប្រធានប្តូរវេនអាស៊ានក្នុងបរិការណ៍ដែលតំបន់របស់យើងកំពុងរងនឹងសម្ពាធចម្រុះជ្រុង និងក្នុងកម្រិតមិនធ្លាប់មាន ចាប់តាំងពីប្រទេសយើងបានក្លាយជាសមាជិកនៃអង្គការនេះជិត២៣​ឆ្នាំមក»។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងដែលឱ្យដឹងថា ការថ្លែងបែបនេះរបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន កើតឡើងនៅពេលដែលឯកឧត្ដមជួបប្រជុំជាមួយគណៈកម្មការព្រឹទ្ធសភា។ ប្រភពដដែលបានស្រង់សម្ដីឯកឧត្ដម ប្រាក់ សុខុន មកបន្តថា៖ «បន្ថែមពីលើសម្ពាធនិងការប្រឈម[ដែល]បណ្តាលមកពីការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ-១៩ ការប្រកួតប្រជែងដ៏តានតឹងបំផុតបន្ទាប់ពីការ​បញ្ចប់នៃសង្គ្រាមត្រជាក់រវាងមហាអំណាចធំជាងគេនៃពិភពលោក និងវិបត្តិតំបន់កាន់តែជ្រៅទៅៗ (…) អាស៊ានក៏កំពុងតែប្រឈមនឹងបញ្ហាផ្ទៃក្នុង និងបញ្ហាស្ថាប័នដ៏លំបាកផងដែរ»។ សេចក្ដីប្រកាសព័ត៌មាននោះបានបញ្ជាក់ថា គោលនយោបាយការបរទេសរបស់កម្ពុជាកំពុងស្ថិតក្នុងស្ថានភាពពិភពលោកមួយដែល«ប្រែប្រួលយ៉ាងឆាប់រហ័ស មិនប្រាកដប្រជា និងប្រកបដោយគ្រោះថ្នាក់» ក្នុងនោះមានការប្រកួតប្រជែងជាយុទ្ធសាស្ត្រដែលតំបន់និងពិភពលោកកំពុងជួបប្រទះ រួមទាំងតំបន់អាស៊ី-ប៉ាស៊ីហ្វិកផងដែរ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ក្រសួងព័ត៌មានគ្រោងបញ្ជូនច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន ទៅគណៈរដ្ឋមន្ត្រី ក្រោយការពន្យាពេលជាច្រើនលើក

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព[...]

កម្ពុជានឹងប្រកាសឱ្យប្រើប្រាស់របាយការណ៍អង្កេតប្រជាសាស្ដ្រ និងសុខភាពនៅខែមេសាពាក់ព័ន្ធនិងស្ដ្រី

នៅអំឡុងខែមេសាខាងមុខ  កម្ពុជានឹងប្រកាសឱ្យប្រើប[...]

តុលាការ អនុញ្ញាតឱ្យលោកកឹម សុខាជួបមេធាវី តែត្រូវសហការជាមួយមន្ត្រីនគរបាល

តុលាការសាលាដំបូងរាជធានីភ្នំពេញបានសម្រេចអនុញ្ញ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x