en     km
en     km

នាយករដ្ឋមន្ត្រីអង់គ្លេសស្នើឱ្យអឺរ៉ុបមានជំហររឹងមាំចំពោះវិបត្តិអ៊ុយក្រែន

Share

ប្រទេសអង់គ្លេស នៅថ្ងៃព្រហស្បតិ៍នេះ បានអំពាវនាវឱ្យអឺរ៉ុបប្រកាន់ខ្ជាប់នូវជំហរគាំទ្រសិទ្ធិរបស់អ៊ុយក្រែនក្នុងការចូលជាសមាជិកអង្គការណាតូ នៅពេលដែលនាយករដ្ឋមន្ត្រី គឺលោក បូរីស ចនសុន ធ្វើទស្សនកិច្ចនៅទីស្នាក់ការរបស់អង្គការនេះ។

លោក ឯម មាឃ ជូនសេចក្ដីរាយការណ៍ ដោយផ្អែកតាមទីភ្នាក់ងារសារព័ត៌មានរើយធើ …

 

 

ប្រទេសអង់គ្លេស នៅថ្ងៃព្រហស្បតិ៍នេះ បានអំពាវនាវឱ្យអឺរ៉ុបប្រកាន់ខ្ជាប់នូវជំហរគាំទ្រសិទ្ធិរបស់អ៊ុយក្រែន ក្នុងការចូលជាសមាជិកអង្គការណាតូ នៅពេលដែលនាយករដ្ឋមន្ត្រី គឺលោក បូរីស ចនសុន ធ្វើទស្សនកិច្ចនៅទីស្នាក់ការរបស់អង្គការណាតូ ដើម្បីប្រមូលផ្តុំសម្ព័ន្ធមិត្ត។

ការអំពាវនាវរបស់លោក ចនសុន ក៏បានកើតឡើង ស្របពេលដែលលោកបានបញ្ជូនរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី លីហ្ស ទ្រុស ទៅកាន់ទីក្រុងមូស្គូ ជាមួយនឹងសារព្រមានរុស្ស៊ីកុំឱ្យឈ្លានពានអ៊ុយក្រែនដែរ។

រុស្ស៊ី​មាន​ទាហាន​ជាង​១សែន​នាក់​នៅ​ព្រំដែន​អ៊ុយក្រែន ហើយ​សហរដ្ឋអាមេរិក អង់គ្លេស សហភាព​អឺរ៉ុប និង​អង្គការ​ណាតូ បារម្ភ​ថា រុស្ស៊ី​អាច​នឹង​រៀបចំ​ផែនការ​ឈ្លានពាន។ រដ្ឋាភិបាលនៅទីក្រុងមូស្គូតែងបានបដិសេធរឿងនេះ ប៉ុន្តែបាននិយាយថា ខ្លួនអាចចាត់វិធានការ«បច្ចេកទេសយោធា»មិនកំណត់ លុះត្រាតែការទាមទាររបស់ខ្លួន ដែលរួមទាំងការរារាំងអ៊ុយក្រែនមិនឱ្យចូលជាសមាជិកអង្គការណាតូផង ទទួលបានការយល់ព្រម។

ការជំរុញផ្នែកការទូតរបស់ប្រទេសអង់គ្លេសលេចចេញមកនៅពេលដែលលោក ចនសុន កំពុងប្រឈមមុខនឹងវិបត្តិនយោបាយក្នុងស្រុកដ៏អាក្រក់បំផុតអំឡុងអាណត្តិជានាយករដ្ឋមន្ត្រីរបស់គាត់ ពោលគឺការស៊ើបអង្កេតរបស់នគរបាលទៅលើពិធីជប់លៀងក្នុងគណបក្សអំឡុងពេលបិទខ្ទប់ដើម្បីបង្ការកូវីដ-១៩ ដែលបាននាំឱ្យសមាជិកសភាមួយចំនួនមកពីគណបក្សអភិរក្សរបស់គាត់ ទាមទារឱ្យគាត់លាលែងពីតំណែង។

ខណៈពេលដែលលោក ចនសុន ធ្វើទស្សនកិច្ចនៅអង្គការណាតូ និងគ្រោងទៅប្រទេសប៉ូឡូញទៀត រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី លីហ្ស ទ្រុស កំពុងបំពេញទស្សនកិច្ចនៅទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែហ្គៃ ឡាវ្រូវ។

លោកស្រី ទ្រុស បានប្រាប់លោក ឡាវ្រូវ ថា «ជាមូលដ្ឋាន សង្គ្រាមនៅអ៊ុយក្រែននឹងមានមហន្តរាយសម្រាប់ប្រជាជនរុស្ស៊ីនិងប្រជាជនអ៊ុយក្រែន និងសម្រាប់សន្តិសុខអឺរ៉ុប ហើយអង្គការណាតូបានបញ្ជាក់រួមគ្នាយ៉ាងច្បាស់ថា ការលុកលុយចូលអ៊ុយក្រែន នឹងមានផលវិបាកដ៏ធំ និងនាំមកនូវការចំណាយធ្ងន់»៕

យោង៖ https://www.reuters.com/world/britain-warns-russia-dont-invade-ukraine-2022-02-10/

Share

Image Not Found
Image

ព័ត៌មានទាក់ទង