នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃអង្គារនេះ បានទទួលរងភាពអាម៉ាស់ពីការធ្វើពហិការរបស់រដ្ឋមន្ត្រី៧រូប ដែលមិនព្រមចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ត្រី។
លោក ឯម មាឃ ជូនសេចក្ដីរាយការណ៍ ដោយផ្អែកតាមទីភ្នាក់ងារសារព័ត៌រើយធើ …
នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃអង្គារនេះ បានទទួលរងភាពអាម៉ាស់ពីការធ្វើពហិការរបស់រដ្ឋមន្ត្រី៧រូប ដែលមិនព្រមចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ត្រី។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរើយធើ ដែលកត់សម្គាល់ថា វាជាសញ្ញាមួយផ្សេងទៀតនៃភាពមិនចុះសម្រុងគ្នាដែលកំពុងកើនឡើងនៅក្នុងសម្ព័ន្ធភាពនៃ១៨គណបក្ស ក្រោមការដឹកនាំរបស់អតីតមេទ័ពថៃរូបនេះ។
ការមិនបង្ហាញមុខដោយរដ្ឋមន្ត្រីមកពីគណបក្ស ភុំចៃថៃ ដែលជាសមាជិកសម្ព័ន្ធភាពធំជាងគេទី២ អាចជាការអាម៉ាស់មួយទៀតសម្រាប់លោក ប្រាយុទ្ធ។ គណបក្ស ប៉ាឡាង ប្រាឆារ៉ាត់ របស់លោក ប្រាយុទ្ធ កាលពីខែមុន បានបង្ខំចិត្តបណ្តេញក្រុមមួយដែលគ្រប់គ្រងអាសនៈសភាចំនួន២១ ចេញពីសម្ព័ន្ធភាព ដោយចោទប្រកាន់ក្រុមនេះថាបានបង្កឱ្យមានការបែកបាក់គ្នា។
ការធ្វើពហិការនេះកើតឡើងដោយសារការប្រឆាំងរបស់ពួកគេ ចំពោះផែនការរបស់រដ្ឋាភិបាលក្នុងការបន្តសម្បទាន៣០ឆ្នាំរបស់ក្រុមហ៊ុន ប៊ីធីអេស ហ្គ្រុប ហូលឌី ដើម្បីដំណើរការប្រព័ន្ធរថភ្លើង គ្រីន ឡាញ នៅទីក្រុងបាងកក។ ពួកគេលើកហេតុផលថា គេនឹងឃើញថ្លៃឈ្នួលកើនឡើង។ ការបន្តសម្បទាននេះត្រូវបានគាំទ្រដោយគណបក្សផ្សេងទៀតក្នុងសម្ព័ន្ធភាពក្រោមការដឹកនាំរបស់លោក ប្រាយុទ្ធ ចាន់អូចា។
នៅក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោក ប្រាយុទ្ធ បានបដិសេធមិននិយាយជាមួយអ្នកកាសែតទេ៕
—
យោង៖ https://www.reuters.com/world/asia-pacific/snub-troubled-thai-pm-ministers-boycott-cabinet-meeting-2022-02-08/