loader

លោកស្រីរដ្ឋមន្ត្រីកិច្ចការសេដ្ឋកិច្ចអេស៉្បាញបង្ហាញការខំប្រឹងការពារសមភាពយែនឌ័រ

លោកស្រី ណាឌីយ៉ា កាល់វីណូ រដ្ឋមន្ត្រីកិច្ចការសេដ្ឋកិច្ចប្រទេសអេស្ប៉ាញ កាលពីសប្ដាហ៍មុន បានបង្ហាញឱ្យឃើញការខំការពារសមភាពយែនឌ័រ។ នេះបើយោងតាម អេភី (AP) ដែលឱ្យដឹងថា អំឡុងសន្និសីទពាណិជ្ជកម្មមួយនៅទីក្រុងម៉ាឌ្រីត លោកស្រីបានប្រាប់ពីការលែងចូលរួមក្នុងព្រឹត្តិការណ៍ឬក្នុងការថតរូបផ្លូវការជាក្រុមផ្សេងទៀតហើយ បើសិនលោកស្រីជានារីតែម្នាក់គត់ដែលមាននៅក្នុងនោះ។ ជាឧបនាយករដ្ឋមន្ត្រីទី១ទទួលបន្ទុកផ្លាស់ប្ដូរអេស្ប៉ាញឆ្ពោះទៅសម័យឌីជីថលផង លោកស្រី កាល់វីណូ បានប្រាប់ថា រូបគាត់បានទៅក្នុងកម្មវិធីជាច្រើនដែលមានលោកស្រីជានារីតែឯងនៅទីនោះ ដោយសារតែខ្លួនជារដ្ឋមន្ត្រី។ ស្ត្រីអ្នកនយោបាយរូបនេះសង្កត់ធ្ងន់ថា៖ «យើងមិនអាចបន្តគិតថាធម្មតាទៀតទេ ពេលដែលប្រជាជនពាក់កណ្ដាលមិនមានវត្តមាន»។ រដ្ឋាភិបាលអេស្ប៉ាញរបស់គណបក្សសង្គមនិយម បានយកសិទ្ធិនារីធ្វើជាស្នូលនៃគោលនយោបាយខ្លួន ហើយសមាជិកគណៈរដ្ឋមន្ត្រីមានស្ត្រី១២រូបនិងបុរស១០រូប៕

យោង៖ https://apnews.com/article/business-europe-spain-madrid-5667aded4f04c34596f482ec32c7cad6

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ក្រសួងកិច្ចការនារី និងអង្គការលើកម្ពស់ស្រ្ដីលើកទឹកចិត្តស្ដ្រីមានបញ្ហាហិង្សាស្វែងរកសេវាការពារ

ក្រោយពីមើលឃើញការប្រមាថ និងគំរាមកំហែងផ្សេងៗលើស[...]

ទស្សនៈអ្នកសារព័ត៌មានស្រ្តីក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២២

0 0 votes Article Rating Post Views: 52

គណបក្សធំៗដាក់បេក្ខភាពស្ត្រីតិចជាងគណបក្សតូចៗ សម្រាប់ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២

គណបក្សធំៗដាក់បេក្ខភាពស្ត្រីតិចជាងគណបក្សតូចៗ ស[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x