en     km
en     km

​ស្ថានទូត​បារាំង​ប្រកាស​បង្កើត​បណ្តាញ​អតីត​និស្សិត​កម្ពុជា​មក​ពី​ប្រទេស​បារាំង​

Share

France Alumni Cambodge

​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​ឲ្យ​ដឹង​ថា​ ខ្លួន​នឹង​បង្កើត​បណ្ដាញ​អតីត​និស្សិត​កម្ពុជា​មក​ពី​ប្រទេស​បារាំង​ ដើម្បី​ជួយ​ឲ្យ​អ្នក​ទាំងនោះ​អាច​ទាក់ទង​ជាមួយ​ប្រទេស​បារាំង​ ក៏​ដូច​ជា​ទទួល​បាន​ឱកាស​កម្មសិក្សា​ជាដើម​។​

​យោងសេចក្ដី​ជូនដំណឹង​របស់​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​ ចុះ​ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ចន្ទ​ ទី​១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ វេលា​ម៉ោង​៦​ល្ងាច​ នៅ​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​ នឹង​មានការ​ប្រារ​ព​ពិធី​ប្រកាស​បង្កើត​ជា​ផ្លូវការ​ នូវ​បណ្តាញ​អតីត​និស្សិត​កម្ពុជា​ដែល​ធ្លាប់​បាន​ទៅ​សិក្សា​នៅ​ប្រទេស​បារាំង​ ឬ​ France​ Alumni​ Cambodge​ ក្រោម​អធិបតីភាព​លោក​ ហ្ស​ង់​-​ក្លូ​ដ​ ពាំ​បឺ​ហ្វ​ ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា​ និង​លោក​ ភឿ​ង​ ស​កុ​ណា​ រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ ព្រមទាំង​យក់​ ង៉ុ​យ​ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ព្រមទាំង​មានការ​ចូលរួម​ពី​អតីត​និស្សិត​កម្ពុជា​ជា​ច្រើន​មក​ពី​ជំនាន់​ផ្សេងៗ​គ្នា​។​

​សេចក្ដី​ប្រកាស​ព័ត៌មាន​ឲ្យ​ដឹង​ថា​ ការ​បង្កើត​បណ្តាញ​សង្គម​ថ្មី​នេះ​ ធ្វើ​ឡើង​ក្រោម​គំនិត​ផ្តួចផ្តើម​របស់​ក្រសួងការបរទេស​បារាំង​ ហើយ​បណ្ដាញ​សង្គម​បែប​នេះ​ក៏​បាន​បង្កើត​ឡើង​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​រួច​មក​ហើយ​៕

Share

ព័ត៌មានទាក់ទង

Image