loader

ពលរដ្ឋ​មួយ​ចំនួន​រស់នៅ​បុរី​កី​ទ្បា​ខកចិត្ត​សំណង​របស់​សាលា​រាជធានី​ភ្នំពេញ​

រូបតំណាង
រូបតំណាង

ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​បុរី​កី​ទ្បា​មួយ​ចំនួន​ នៅ​តែ​ប្រកាន់​គោល​ជំហរ​របស់​ខ្លួន​ថា​ពួក​គេ​នឹង​ នៅ​តែ​បន្ត​ការ​តវ៉ា​ទៀត​ រហូត​ទាល់តែ​រដ្ឋាភិបាល​រក​ដំណោះស្រាយ​ សម​ស្រប​មួយ​ជូន​ពួក​គេ​ទាក់ទង​នឹង​ការ​ផ្តល់​សំណង​ដែល​រដ្ឋាភិបាល​បាន​ធ្វើការ​ឈូស​ឆាយ​ផ្ទះ​របស់​ពួក​គេ​នៅ​ក្នុង​បុរី​កី​ទ្បា​។​

​ប្រជា​សហគមន៍​បុរី​កីឡា​ ១៥៤​ គ្រួសារ​ មិន​សប្បាយ​ចិត្តនឹង​ដំណោះស្រាយ​របស់​សាលា​រាជធានី​ភ្នំពេញ​ ក្នុង​ការ​ផ្ដល់​សំណង​ដល់​ពួក​គេ​។​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​នេះ​ សាលា​រាជធានី​ភ្នំពេញ​បាន​បិទ​ប្រកាស​នៅ​សាលា​ខណ្ឌ​ ៧​មក​រា​ ទាក់ទង​នឹង​ប្រជាពលរដ្ឋ​ ១៥៤​ គ្រួសារ​ ដែល​មិន​ទាន់​ទទួល​បាន​សំណង​លើ​ការ​បណ្ដេញចេញ​។​

​សេចក្ដី​ប្រកាស​នោះ​ឱ្យ​ដឹង​ថា​ សាលា​រាជធានី​ភ្នំពេញ​បាន​ផ្តល់​ផ្ទះ​ក្នុង​បុរី​កី​ទ្បា​ចំនួន​ ៣៥​ គ្រួសារ​ ផ្តល់​ផ្ទះ​ដល់​សហគមន៍​ភូមិ​អណ្តូង​ចំនួន​ ៨៥​ គ្រួសារ​ និង​ផ្តល់​សំណង​គោលនយោបាយ​ចំនួន​ ៣៤​ គ្រួសារ​។​ ប៉ុន្តែ​ទោះបីជា​មាន​សំណង​ទាំងនេះ​ក៏​ដោយ​ ប្រជាពលរដ្ឋ​មួយ​ចំនួន​មិន​ពេញចិត្ត​នឹង​សំណង​ទាំងនោះ​ទេ​។​

​ពលរដ្ឋ​មួយ​រូប​គឺ​អ្នកស្រី​ ភោគ​ សុ​ភី​ន​ មាន​អាយុ​ ៤៥​ ឆ្នាំ​ បាន​អះអាង​ថា​ គាត់​បាន​រស់នៅ​ក្នុង​សហគមន៍​បុរី​កី​ទ្បា​តាំងពី​ឆ្នាំ​១៩៩៩​។​ គាត់​ថា​ គាត់​មិន​ពេញចិត្ត​នឹង​លទ្ធផល​របស់​សាលា​រាជធានី​ភ្នំពេញ​ ដែល​បាន​បិទ​ផ្សាយ​នៅ​សាលា​ខណ្ឌ​ ៧​មក​រា​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ទី​១៣​ ខែវិច្ឆិកា​នេះ​ទេ​ ពីព្រោះ​គាត់​ទទួល​បាន​សំណង​ជា​គោ​លន​យោ​យ​បាយ​ ដែល​មាន​កញ្ចប់​ថវិកា​ចំនួន​ ៣០០០​ ដុល្លារ​សហរដ្ឋអាមេរិក​។​

​គាត់​ថា​ លទ្ធផល​នេះ​គាត់​មិន​អាច​ទទួលយក​បាន​ទេ​៖​ «​ខ្ញុំ​ចង់បាន​ថវិកា​សមរម្យ​ ឬ​យ៉ាង​ហោច​ណាស់​បាន​ផ្ទះ​នៅ​ភូមិ​អណ្តូង​ដែរ​ មិនមែន​ឱ្យ​កញ្ចប់​ថវិកា​ ៣០០០​ នោះ​ទេ​ ខ្ញុំ​មិន​អាច​ទទួលយក​បាន​ទេ​ ៣០០០​ ហ្នឹង​នោះ​ ព្រោះ​ខ្ញុំ​មានផ្ទះ​ ខ្ញុំ​មិនមែន​អ្នក​ជួល​ផ្ទះ​នៅ​ ហើយ​ខ្ញុំ​ក៏​មិនមែន​អ្នក​មកពីណា​ចេញ​មក​តវ៉ា​នៅ​កន្លែង​នេះ​ដែរ​ ខ្ញុំ​រស់នៅ​កន្លែង​នេះ​យូរហើយ​ រាប់​សិប​ឆ្នាំ​ហើយ​ មិន​មាន​យុត្តិធម៌​ ខ្ញុំ​ឈឺចាប់​»​។​

​ប្រជាពលរដ្ឋ​មួយ​រូប​ទៀត​ដែល​រស់នៅ​ក្នុង​បុរី​កី​ទ្បា​ដែរ​នោះ​គឺ​ អ្នកស្រី​ ជុំ​ ង៉ា​ន់​ មាន​អាយុ​ ៤៤​ ឆ្នាំ​ អ្នកស្រី​បាន​ប្រាប់​វិទ្យុ​ស្ត្រី​នៃ​ WMC​ នៅ​ថ្ងៃ​សុក្រ​ ទី​១៣​ ខែវិច្ឆិកា​ថា​ អ្នកស្រី​រស់នៅ​បុរី​កី​ទ្បា​តាំងពី​ឆ្នាំ​១៩៩៨​។​ អ្នកស្រី​ថា​ តាម​សេចក្ដី​ប្រកាស​នោះ​ អ្នកស្រី​ទទួល​បាន​សំណង​ជា​ផ្ទះ​ដែល​តម្រូវ​ឱ្យ​អ្នកស្រី​ទៅ​រស់នៅ​ភូមិ​អណ្តូង​ ប៉ុន្តែ​អ្នកស្រី​មិន​ព្រម​ទទួលយក​ទេ​។​

​អ្នកស្រី​ជុំ​ ង៉ា​ន់​ បន្ត​ថា​ មូលហេតុ​ដែល​អ្នកស្រី​មិន​ទទួលយក​សំណង​នោះ​ ពីព្រោះ​ទៅ​រស់នៅ​ភូមិ​អណ្ដូង​នោះ​ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​គាត់​។​ អ្នកស្រី​បន្ថែម​ទៀត​ថា​អ្នកស្រី​នឹង​តវ៉ា​ត​ទៀត​លុះណាតែ​គាត់​បាន​ទទួល​ផ្ទះ​រស់នៅ​ក្នុង​បុរី​កី​ទ្បា​។​

«​ឱ្យ​ខ្ញុំ​ទៅ​រស់នៅ​ភូមិ​អណ្តូង​ម៉េច​?​ មុខរបរ​រកស៊ី​ កូន​សាលារៀន​នៅ​ហ្នឹង​ រស់នៅ​មិន​បាន​ទេ​ភូមិ​អណ្តូង​អត់​មុខរបរ​អី​ទាំងអស់​ ចា​!​ ហើយ​ផ្ទះ​ទូច​ទៀត​ ៣​ ម៉ែត្រ​ជាង​ ៤​ ម៉ែត្រ​ ជាង​ទេ​ ដល់​ពេល​អ​ញ្ចឹ​ង​ឱ្យ​ខ្ញុំ​ទៅ​រស់នៅ​ម៉េច​?​ ខ្ញុំ​អត់​ទទួលយក​ទេ​។​ បង​សុខចិត្ត​លូន​ធ្វើការ​យប់​ថ្ងៃ​ អត់ឃ្លាន​មាន​ស៊ី​អី​គឺ​នៅ​ក្នុង​បុរី​កី​ទ្បា​ហ្នឹងហើយ​»​។​

​ចំណែកឯ​ប្រជាពលរដ្ឋ​មួយ​រូប​ទៀត​ គឺ​អ្នកស្រី​ សេង​ គ​ន្ធា​ អ្នកស្រី​បាន​ប្រាប់​វិទ្យុ​ស្ត្រី​នៃ​ WMC​ នៅ​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ដែរ​ថា​ អ្នកស្រី​សប្បាយចិត្ត​ដែល​សាលា​រាជធានី​ភ្នំពេញ​បាន​ផ្តល់​សំណង​ដល់​អ្នកស្រី​ ព្រោះ​អ្នកស្រី​ទទួល​បាន​សំណង​ជា​ផ្ទះ​នៅ​បុរី​កី​ទ្បា​។​

​ប៉ុន្តែ​ទោះបីជា​យ៉ាងនេះ​ក្ដី​ ក៏​អ្នកស្រី​ថា​ គាត់​មិន​ទាន់​ជឿ​ទាំងស្រុង​នៅ​ទ្បើ​យ​ទេ​ ទាល់តែ​គាត់​បាន​ទៅ​រស់នៅ​ផ្ទះ​នោះ​ពិតប្រាកដ​ ទើប​គាត់​ជឿ​ថា​វា​ជា​ការ​ពិត​។​ អ្នកស្រី​ គ​ន្ធា​បាន​បញ្ជាក់​ថា​ កន្លង​មក​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ​ ធ្លាប់​កុហក​គាត់​ច្រើន​ដង​មក​ហើយ​ ហើយ​រហូត​មក​ដល់​ពេល​នេះ​ គាត់​ឃើញ​ឈ្មោះ​គាត់​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលា​រាជធានី​ភ្នំពេញ​ ឱ្យ​គាត់​រស់នៅ​បុរី​កី​ទ្បា​ ប៉ុន្តែ​នៅ​តែ​មិន​ទាន់​ជឿ​ដដែល​។​

«​បើ​បាន​ផ្ទះ​នៅ​បុរី​កី​ទ្បា​ភ្លាមៗ​ពិតៗ​ខ្ញុំ​ជឿ​ ខ្ញុំ​សប្បាយចិត្ត​ តែ​ខ្ញុំ​សង្ឃឹមថា​មានឈ្មោះ​ហ្នឹង​បាន​ផ្ទះ​ខ្ញុំ​អត់​ជឿ​បន្តិច​ទេ​ ទាល់តែ​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ឃើញ​ខ្ញុំ​ឡើង​នៅ​ភ្លាម​ អាហ្នឹង​ខ្ញុំ​ជឿ​មែន​។​ ប៉ុន្តែ​ខ្ញុំ​អត់​ជឿ​បន្តិច​ទេ​ ព្រោះថា​ ៣​ ឆ្នាំ​ជាង​ ហើយ​គាត់​ភរ​ ហើយ​គ្រាន់តែ​ឮ​តែ​អ​ញ្ចឹ​ង​កូន​ខ្ញុំ​អរ​ណាស់​ សប្បាយ​ណាស់​ ថា​ម៉ាក់​ខ្ញុំ​នឹង​បាន​ផ្ទះ​នៅ​វិញ​ហើយ​ ខ្ញុំ​រំភើប​ប៉ុន្តែ​នៅ​ក្នុង​ចិត្ត​ខ្ញុំ​នៅ​តែ​មិន​ទាន់​ជឿ​ទាំងស្រុង​នៅ​ទ្បើ​យ​ទេ​»​។​

​សូម​ជម្រាប​ថា​ ជម្លោះដីធ្លី​នៅ​សហគមន៍​បុរី​កីឡា​បាន​អូស​បន្លាយ​ជិត​ ១០​ ឆ្នាំ​មក​ហើយ​ ដោយ​តាម​កិច្ចសន្យា​ ក្រុមហ៊ុន​ផា​ន​អ៊ី​ម៉ិច​ត្រូវ​សាងសង់​អគារ​ចំនួន​ ១០​ ជា​ថ្នូរ​នឹង​ការ​បាន​ដី​នៅ​តំបន់​នោះ​ដើម្បី​អភិវឌ្ឍ​ ប៉ុន្តែ​ក្រោយ​ការ​សាងសង់​អគារ​ចំនួន​ ៨​ សម្រាប់​ផ្ដល់​ឱ្យ​ប្រជា​សហគមន៍​បុរី​កីឡា​ ក្រុមហ៊ុន​នេះ​បាន​ផ្អាក​ការ​សាងសង់​ ហើយ​យក​ដី​សម្រាប់​សង់​អគារ​ពី​ល្វែង​បន្ថែម​ទៀត​នោះ​ ទៅ​លក់​ឱ្យ​ក្រុមហ៊ុន​ផ្សេង​ ជា​ហេតុ​ធ្វើ​ឱ្យ​ប្រជា​សហគមន៍​នៅ​ទីនោះ​ផ្សេង​ទៀត​ ដែល​មិន​ទាន់​បាន​ទទួល​សំណង​ ត្រូវ​បន្ត​រស់នៅ​លើ​គំនរ​សំរាម​រាប់​ឆ្នាំ​ ហើយ​ក្នុង​រយៈពេល​នេះ​ពួក​គេ​បាន​ចេញ​តវ៉ា​ ដើម្បី​សិទ្ធិ​លំនៅ​ដ្ឋា​ន​របស់​ពួក​គេ​ជា​បន្តបន្ទាប់​៕​

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

មេធាវីលោក ថាច់ សេដ្ឋា រង់ចំាតុលាការបញ្ជូនសំណុំរឿងស៊ើបអង្កេតពន្លឿននីតិវិធីយ៉ាងអន្ទៈសារ

មេធាវីការពារក្ដីឱ្យលោក ថាច់ សេដ្ឋា អនុប្រធានគ[...]

កម្ពុជាលើកបញ្ហាសំណល់ផ្លាស្ទិកជាប្រធានបទខណៈធ្វើជាម្ចាស់ផ្ទះវេទិកាថ្នាក់តំបន់អាស៊ីនិងប៉ាស៊ីហ្វិកលើកទី១១

កម្ពុជាកំពុងរៀបចំកិច្ចប្រជុំវេទិកាថ្នាក់តំបន់[...]

ដើមឈើធំៗដែលក្រុមយុវជននិងព្រះសង្ឃបានបំបួសនៅតំបន់អារ៉ែងត្រូវកាប់បំផ្លាញជាបន្តបន្ទាប់

ភ្នំពេញ៖ ដើមឈើធំៗមួយចំនួនដែលក្រុមអ្នកស្រលាញ់ន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x