en     km
en     km

អណ្ដើកហ្លួងនិងក្រពើត្រីត្រូវបានអង្គការWCS ចុះកិច្ចព្រមព្រៀងការពារជាមួយសហគមន៍ចំនួន៥

Share

អណ្ដើកហ្លួងនិងក្រពើត្រីត្រូវបានអង្គការWCS ចុះកិច្ចព្រមព្រៀងការពារជាមួយសហគមន៍ចំនួន៥ ដើម្បីការពារ ក្របកដោយនិរន្ដភាព។

អង្គការ WCS ប្រចាំនៅកម្ពុជាសហការជាមួយនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទនៃរដ្ឋបាលជលផល បានរៀបចំពិធីចុះកិច្ចព្រមព្រៀងកន្លែងនេសាទសហគមន៍ចំនួន៥ ដើម្បីគ្រប់គ្រងនិងអភិរក្សធនធានជលផល ជាពិសេសអណ្តើកហ្លួង និងក្រពើត្រីប្រកបដោយនិរន្តរភាព។ បើតាមការបញ្ជាក់របស់អង្គការWCSថាការចុះកិច្ចព្រមព្រៀងនេះ ធ្វើឡើងកាលពីសប្ដាហ៍មុន តែទើបផ្សាយនៅថ្ងៃអង្គា ទី១ ខែកុម្ភៈ។

យោងតាមឯកសារពីអង្គការសមាគមអភិរក្សសត្វព្រៃ(WCS) ធ្លាប់បានលើកឡើងថា ប្រភេទសត្វអណ្ដើកហ្លួងទទួលការគម្រាមកំហែងដោយបំផ្លាញជម្រករស់នៅ ដោយការបូបខ្សាច់ និងការកាប់ឆ្ការព្រៃលិចទឹក ។ អណ្ដើកហ្លួងជាប្រភេទសត្វអណ្ដើកមួយក្នុងចំណោមសត្វអណ្ដើក២៥ ប្រភេទដែលកំពុងរងគ្រោះថ្នាក់ជាងគេលើសាកលលោក។

សហគមន៍នេសាទទាំង៥នោះ ដែលអង្គការសមាគមអភិរក្សសត្វព្រៃ(WCS) ចុះកិច្ចព្រមព្រៀង ដើម្បីគ្រប់គ្រងនិងអភិរក្សធនធាន មានអណ្ដើកហ្លូងនិងក្រពើត្រី មានសហគមន៍នេសាទមួយស្ថិតនៅក្នុងឃុំចំការហ្លូងនិងឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ និងសហគមន៍នេសាទចំនួន ៤ទៀត ស្ថិតនៅក្នុងឃុំបឹងព្រាវនិងឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។ សកម្មភាពនេះទទួលបានការគាំទ្រពីសហភាពអឺរ៉ុបតាមរយៈគម្រោងភាពជាដៃគូប្រឆាំងការជួញដូរសត្វព្រៃ Manda Nature, US Forest Service និងRainforest Trust។

សូមជម្រាបថា អណ្ដើកហ្លួងត្រូវបានដាក់ជាប្រភេទសត្វល្មូនតំណាងឱ្យប្រទេសម្ពុជា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥៕

Share

ព័ត៌មានទាក់ទង

Image