en     km
en     km

យុវជនខេត្តបន្ទាយមានជ័យចំនួន ២២ នាក់ទទួលបានវគ្គបណ្តុះបណ្តាលអក្ខរកម្មព័ត៌មានពី WMC

Share

បន្ទាយមានជ័យ៖ យុវជនចំនួន ២២នាក់ក្នុងនោះមានស្រ្តី១៥នាក់ស្ថិតក្នុងភូមិកន្ទួត សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានទទួលការបណ្តុះបណ្តាលចំណេះដឹងស្តីពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ហៅកាត់ថាMIL ពីគ្រូបង្គោលនៃអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)។

វគ្គបណ្តុះបណ្តាលដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នោះ យុវជនដែលចូលរួមបានទទួលចំណេះដឹងជាច្រើនទាក់ទងដំណើរការនៃប្រព័ន្ធផ្សព្វផ្សាយ យល់ដឹងកាន់តែច្បាស់ពីរបៀបផ្ទៀងផ្ទាត់ព័ត៌មានពិត និងក្លែងក្លាយ និងរបៀបការពារឯកជនភាពលើបណ្តាញសង្គម(Facebook)។

ជាងនេះទៀត យុវជនក៏បានទទួលចំណេះដឹងពីរបៀបសរសេរព័ត៌មានខ្លី(5W&1H) ពិសេសយល់ដឹងពីរបៀបសម្គាល់ថា ព័ត៌ មានមួយដែលអាចជឿទុកចិត្តបាន ឬមិនបាន មុនធ្វើការចែករំលែកបន្តលើបណ្តាញសង្គម។

ក្រោយទទួលបានវគ្គបណ្តុះបណ្តាលនេះ យុវជនបានបង្ហាញចំណាប់អារម្មណ៍ថា ខ្លួនរីករាយដែលទទួលបានចំណេះដឹងពីរបៀបសរសេរព័ត៌មាន និងយល់ដឹងពីប្រព័ន្ធផ្សព្វផ្សាយជាដើម។ យុវជនស្នើដល់ស្ថាប័នWMC និងម្ចាស់ជំនួយ បន្តពង្រីកវគ្គបណ្តុះបណ្តាលចំណេះដឹង(MIL)នេះ ដល់យុវជនក្នុងភូមិឃុំផ្សេងៗទៀតក្នុងខេត្តបន្ទាយមានជ័យបន្ថែម ព្រោះវគ្គបណ្តុះបណ្តាលនេះពិតជាមានសារៈសំខាន់ណាស់ដល់យុវជន អាចឱ្យមានសមត្ថភាពយល់ដឹងពីប្រព័ន្ធផ្សព្វផ្សាយ​ពិសេសការប្រើប្រាស់បណ្តាញសង្គមប្រកប ដោយសុវត្ថិភាព៕

អត្ថបទសរសេរដោយយុវតី អ៊ុំ ស្រីលីន

ខាងក្រោមនេះជាកម្រងរូបភាពនៃវគ្គបណ្តុះបណ្តាលស្តីពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន៖

 

សកម្មភាពយុវជនធ្វើការជាក្រុមដើម្បីធ្វើបទបង្ហាញ។

 

យុវជនឡើងធ្វើបទបង្ហាញលើកិច្ចការដែលគ្រូបង្គោលដាក់ឱ្យធ្វើការជាក្រុម។

 

 

Share

ព័ត៌មានទាក់ទង

Image