en     km
en     km

រាជនីក្រមា មាន សូនីតា តារាស្រីសញ្ជាតិខ្មែរដំបូងបង្ហាញខ្លួនលើឆាកប្រទេសបារាំង

Share

តារាសម្ដែង និងជាម៉ូឌែល កញ្ញា មាន សូនីតា ឬហៅម៉្យាងទៀតថា រាជនីក្រមាខ្មែរ បានបង្ហាញខ្លួនលើឆាកបង្ហាញម៉ូតសម្លៀកបំពាក់លំដាប់អន្ដរជាតិនៅក្នុងប្រទេសបារាំងកាលពីថ្ងៃទី២៨ ខែ មករា ឆ្នាំ២០២២។

ផ្អែកតាមផេកហ្វេសប៊ុកកញ្ញា បានឱ្យដឹងថា កញ្ញាមានការមានកិត្តិយសជាខ្លាំងដែលត្រូវបានអញ្ចើញឲ្យបង្ហាញខ្លួនលើឆាកអន្តរជាតិ​ ក្នុងកម្មវិធី​របស់​ Maison Cardin Collection 3022 នៅទីក្រុងប៉ារីស​ ប្រទេសបារាំង។

កញ្ញា មាន សូនីតា ត្រូវបានគេឱ្យដឹងថា គឺជាតារាបង្ហាញម៉ូតសញ្ជាតិខ្មែរទី១ ដែលបានចូលរួមដើរបង្ហាញម៉ូតឱ្យក្រុមហ៊ុនច្នៃម៉ូតសម្លៀកបំពាក់ដ៏ល្បីរបស់ប្រទេសបារាំង មានឈ្មោះជាភាសាខ្មែរថា ផ្ទះការដាំង ដោយសម្លៀកបំពាក់ឆ្នាំនេះ ក្រុមហ៊ុនច្នៃម៉ូតមួយនេះ ផ្ដោតលើប្រធានបទ អវកាស និងបរិស្ថាន។

ផ្អែកតាមហ្វេសប៊ុកកញ្ញាដដែល ក្នុងពេលស្នាក់នៅប្រទេសបារាំង កញ្ញាក៍បានយកសម្លៀកបំពាក់ច្នៃពីប្រម៉ាខ្មែរ លាយជាមួយស្បែកដាប់ ដើរបង្ហាញសម្រស់នៅទីក្រុងប៉ារីសផងដែរ៕

Share

Image
Image
Image