loader

កូរ៉េខាងជើងបាញ់របស់ស្រដៀងកាំជ្រួចរយៈចម្ងាយខ្លី២គ្រាប់នៅថ្ងៃនេះ

កូរ៉េខាងត្បូងនិយាយថា នៅថ្ងៃព្រហស្បតិ៍នេះ កូរ៉េខាងជើងបានបាញ់បង្ហោះរបស់ដែលគេសង្ស័យថាជាកាំជ្រួចផ្លោងរយៈចម្ងាយខ្លី ចំនួន២គ្រាប់ ឆ្ពោះទៅសមុទ្រជប៉ុន ដែលជាការបាញ់លើកទី៦ក្នុងខែនេះ។

លោក ឯម មាឃ ជូនសេចក្ដីរាយការណ៍ ដោយផ្អែកតាមទីភ្នាក់ងារសារព័ត៌មានក្យូដូ …

 

 

យោធាកូរ៉េខាងត្បូងបាននិយាយថា នៅថ្ងៃព្រហស្បតិ៍នេះ កូរ៉េខាងជើងបានបាញ់បង្ហោះរបស់ដែលគេសង្ស័យថាជាកាំជ្រួចផ្លោងរយៈចម្ងាយខ្លី ចំនួន២គ្រាប់ ឆ្ពោះទៅសមុទ្រជប៉ុន។ នេះជាការបាញ់លើកទី៦ក្នុងខែនេះ។

អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូងបាននិយាយថា របស់ដែលគេសង្ស័យថាជាកាំជ្រួចនោះ ត្រូវបានបាញ់ចេញពីភាគខាងកើតនៃប្រទេសកូរ៉េខាងជើង នៅម៉ោងប្រមាណជា ៨:០០ ព្រឹក ហើយបានហោះប្រហែល ១៩០ គីឡូម៉ែត្រ ដោយបានឡើងដល់រយៈកម្ពស់ប្រហែល ២០ គីឡូម៉ែត្រ។

យោងតាមរដ្ឋាភិបាលជប៉ុន គ្រាប់ផ្លោងត្រូវបានគេជឿថា បានធ្លាក់ក្នុងទឹកសមុទ្រដែលនៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន។ មិន​ទាន់​មាន​សេចក្តី​រាយការណ៍​ភ្លាមៗ​អំពី​ការ​ខូច​ខាត​ពី​ការ​បាញ់​នៅថ្ងៃនេះ​ទេ។

ការបាញ់នៅថ្ងៃព្រហស្បតិ៍នេះ គឺជាការបាញ់បង្ហោះកាំជ្រួចលើកទី ៦ ដោយកូរ៉េខាងជើងក្នុងឆ្នាំនេះ ប្រសិនបើគិតទាំងគ្រួសមីស៊ីល (Cruise Missiles) [កាំជ្រួចរយៈចម្ងាយឆ្ងាយដែលអាចបញ្ជាបាននិងដែលអាចពាំក្បាលគ្រាប់សម្រាប់កម្ទេចគោលដៅនៅលើដី] ដែលគេសង្ស័យថាបានបាញ់ចេញកាលពីដើមសប្តាហ៍នេះ។

នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស្ស៊ីដា បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងតូក្យូ អំពីការបាញ់បង្ហោះជាបន្តបន្ទាប់ដោយកូរ៉េខាងជើងថា «វាជារឿងគួរឱ្យសោកស្ដាយ»។ លោកបានបន្ថែមថា ការបាញ់បង្ហោះគឺបំពានលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយថាទីក្រុងតូក្យូបានដាក់ការតវ៉ាចំពោះទីក្រុងព្យុងយ៉ាងជុំវិញរឿងនេះ៕

យោង៖ https://english.kyodonews.net/news/2022/01/6073ff50024b-breaking-news-n-korea-fires-projectile-toward-sea-of-japan-s-korean-military.html

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

សភាអ៊ូហ្គង់ដាបានអនុម័តច្បាប់ដាក់ទោសចំពោះក្រុមអ្នកស្រឡាញ់ភេទដូចគ្នា

កាលពីថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២៣ សភារបស់[...]

ភរិយាអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកស្រីRosmah Mansor នឹងទៅសិង្ហបុរីបន្ទាប់ពីតុលាការសម្រេចផ្ដល់លិខិតឆ្លងដែនបណ្តោះអាសន្នឱ្យលោកស្រីវិញ

  លោកស្រី Rosmah Mansor ភរិយាអតីតនាយករដ្[...]

ប្រជាជនអាមេរិកបានធ្វើបាតុកម្មនៅមុខសេតវិមាន ជុំវិញករណីខួងយកប្រេងនៅអាឡាស្កា

ប្រជាពលរដ្ឋអាមេរិកសម្តែងការមិនពេញចិត្ត និងបាន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x