loader

អាមេរិកដាក់ទាហានជាង៨៥00នាក់ឱ្យប្រុងជើងការ ពេលរឿងអ៊ុយក្រែនតានតឹងខ្លាំង

ក្រសួងការពារជាតិសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនកំពុងដាក់ទាហានរហូតដល់៨៥០០នាក់ ដែលឈរជើងនៅក្នុងប្រទេស ឱ្យ«ប្រុងជើងការកម្រិតខ្ពស់» ដើម្បីត្រៀមដាក់ពង្រាយនៅអឺរ៉ុបខាងកើត។

លោក ឯម មាឃ ជូនសេចក្ដីរាយការណ៍ដោយផ្អែកតាមទីភ្នាក់ងារសារព័ត៌មានក្យូដូ …

 

 

ក្រសួងការពារជាតិសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនកំពុងដាក់ទាហានរហូតដល់៨៥០០នាក់ ដែលឈរជើងនៅក្នុងប្រទេស ឱ្យ«ប្រុងជើងការកម្រិតខ្ពស់» ដើម្បីត្រៀមដាក់ពង្រាយនៅអឺរ៉ុបខាងកើត។ ការត្រៀមបែបនេះកើតឡើង ចំពេលមានការភ័យខ្លាចកាន់តែខ្លាំងថា រុស្ស៊ីអាចនឹងឈ្លានពានអ៊ុយក្រែនបន្ថែមទៀត។

អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក ចន ឃើប៊ី បានប្រាប់សន្និសីទសារព័ត៌មានថា៖ «ទោះបីជាយើងបន្តផ្តល់អាទិភាពដល់ការទូតនិងការសន្ទនាក៏ដោយ យើងក៏ត្រូវតែបង្កើនការត្រៀមខ្លួនឱ្យបានស្រេចដែរ»។

លោក ឃើប៊ី បានបន្ថែមថា វិធានការនេះមានគោលបំណងគាំទ្រដល់កងកម្លាំងនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ថា ណាតូ និងផ្តល់ការធានាចំពោះសម្ព័ន្ធមិត្តនានា ជាពិសេសប្រទេសដែលមានទីតាំងនៅជិតប្រទេសរុស្ស៊ីនិងប្រទេសអ៊ុយក្រែន។

លោក ឃើប៊ី បានបញ្ជាក់ថា មិនមានការសម្រេចចិត្តណាមួយត្រូវបានធ្វើឡើង ដើម្បីដាក់ពង្រាយកងកម្លាំងពីសហរដ្ឋអាមេរិកនៅពេលនេះទេ ប៉ុន្តែគំនិតនេះគឺថា អង្គភាពទាំងអស់ដែលក្រសួងការពារជាតិកំពុងដាក់ឱ្យប្រុងជើងការនឹង «ត្រៀមខ្លួនជាស្រេចដើម្បីធ្វើសកម្មភាពក្នុងរយៈពេលខ្លី»។

លោក​ក៏​បាន​សង្កត់​ធ្ងន់​ថា ចំណាត់​ការ​នេះ​មិន​មាន​ន័យ​ថា «ការ​ទូត​ស្លាប់​ទេ»៕

យោង៖ https://english.kyodonews.net/news/2022/01/6237616584aa-urgent-us-puts-up-to-8500-troops-on-high-alert-amid-tension-over-ukraine.html

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ស្ត្រីកែភេទមិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោកសម្រាប់ផ្នែកកីឡានារី

ប្រធានកីឡាពិភពលោកបានរាយការណ៍ថា កីឡាពិភពលោកដាក[...]

មេដឹកនាំសភាឥណ្ឌាRahul Gandhiត្រូវបានកាត់ទោសឱ្យជាប់គុកពីបទចោទថាត្រកូល Modi ជា “ចោរ”

  មេដឹកនាំបក្សប្រឆាំងឥណ្ឌាលោក Rahul Gand[...]

ក្រសួងការពារជាតិតៃវ៉ាន់ត្រៀមទប់ទល់នឹងចិន ខណៈប្រធានាធិបតីតៃវ៉ាន់កំពុងនៅក្រៅស្រុក

ក្រសួងការពារជាតិតៃវ៉ាន់បានរាយការណ៍ថា ក្រសួងកំ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x