loader

ភាគីពាក់ព័ន្ធពិគ្រោះយោបល់លើការបង្កើតគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា(OHCHR) បានបើកសិក្ខាសាលាពិគ្រោះយោបល់មួយ ជុំវិញការរៀបចំនិងការប្រព្រឹត្តទៅគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា។

នេះបើតាមទំព័រហ្វេសប៊ុកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ។

លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មធិការសិទ្ធិមនុស្សកម្ពុជាមានប្រសាសន៍ថា កិច្ចពិគ្រោះយោបល់លើសេក្តីព្រាងច្បាប់នេះ ជាធាតុចូលមួយមានសារៈសំខាន់ ដើម្បីធានាថា ច្បាប់នេះ បានការពារ លើកកម្ពស់ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជាកាន់តែល្ងប្រសើរ។

ដោយឡែកលោក Pradeep Wagle តំណាង OHCHR និយាយថា ការបង្កើតគណៈកម្មធិការជាតិសិទ្ធិមនុស្សកម្ពុជានេះ មានសារៈសំខាន់ណាស់ ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងការពារសិទ្ធិមនុស្សនៅកម្ពុជា។ លោកបន្តថា  លោកនឹងបន្តសហការជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាក្នុង​ការបង្កើតគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជានេះប្រកបដោយប្រសិទ្ធិភាព។   

សូមបញ្ជាក់ថា  សេចក្តីព្រាងច្បាប់មួយនេះរៀបចំធ្វើឡើងដោយ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ​និងមានកិច្ចសហការផ្ដល់ជាបច្ចេកទេសពីការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា និងវេទិកាអាស៊ីប៉ាស៊ីហ្វិក (Asia Pacific Forum-APF) ដែលមានទីតាំងនៅប្រទេសអូស្ត្រាលី។

គណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា បង្កើតឡើងក្នុងគោលបំណងតួនាទីជាស្ថាប័នជាតិមួយមានភាពឯករាជ្យ អព្យាក្រឹត្យ ដើម្បីបំពេញការងារលើវិស័យសិទ្ធិមនុស្សឱ្យល្អប្រសើរ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣

តាមរបាយការណ៍របស់ទីភ្នាក់ងារអន្តរជាតិស្រាវជ្រា[...]

ស្រ្តីគួរស្វែងយល់ពីមូលហេតុនិងវិធីការពារទារកកើតមិនគ្រប់ខែ

ការសម្រាលកូនមិនគ្រប់ខែ ជាបញ្ហាចោទមួយ ក្នុងចំណ[...]

ផលប៉ះពាល់នៃផ្សែងនិងក្លិនបារីចំពោះស្រ្តីមានផ្ទៃពោះនិងគភ៌ក្នុងផ្ទៃ

  ការជក់បារីបង្កផលអវិជ្ជមានច្រើនណាស់ចំពោ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x