loader

លទ្ធផលប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិប្រកាសនៅថ្ងៃសុក្រនេះ

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសលទ្ធផលប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រលងថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២១ ហើយ ចាប់ពីរសៀលថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ២០២២នេះ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួង MoEYS Cambodia។ មានតែបេក្ខជន បេក្ខនារី ដែលបានប្រលងជាប់ទេ ទើបមានឈ្មោះក្នុងបញ្ជី។  ដូច្នេះ បេក្ខជន បេក្ខនារីណា ដែលពុំមានឈ្មោះក្នុងបញ្ជីលទ្ធផលនោះទេ គឺមានន័យថាត្រូវប្រលងម្ដងទៀតនៅឆ្នាំក្រោយ។ លទ្ធផលនៃការប្រលងនោះបង្ហាញថា មានបេក្ខជន បេក្ខនារីសរុប ៧ម៉ឺន ២ពាន់ ១៦នាក់ ឬស្មើនឹង ៦៥,៦៥ ភាគរយ ដែលបានទទួលជោគជ័យក្នុងការប្រលងដែលក្រសួងបានអះអាងក្នុងឱកាសផ្សាយលទ្ធផលនេះថា«អ្នកចេះគឺជាប់»។ ក្រសួងអប់រំបានឱ្យដឹងដែរថា ជ័យលាភីនិទ្ទេស​ A មានសរុប ១ពាន់ ៧៥៣នាក់, និទ្ទេស B មាន ៥ពាន់ ២១៥នាក់, និងនិទ្ទេស C មាន ១ម៉ឺន ១ពាន់ ៦៣៤នាក់៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ក្រសួងកសិកម្មដាក់ការរំពឹងលើការវិនិយោគកែច្នៃដំណាំចន្ទីពីក្រុមហ៊ុនជប៉ុន

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដាក់ការរ[...]

ក្រុមសហជីពចាត់ទុកការចាប់ខ្លួនបុគ្គលិកណាហ្គាវើលដ៍ជាគ្រោះថ្នាក់ដល់សិទ្ធិសេរីភាពកម្មករ

ភ្នំពេញ៖ ក្រុមប្រឹក្សាសហភាពសហជីពអន្តរជាតិប្រច[...]

កូដករណាហ្គាវើលដ៍សាទរសារសម្តេច ស ខេង តែការចរចាកើតឡើងលុះត្រាតំណាងត្រូវដោះលែង

កូដករក្រុមហ៊ុនណាហ្គាវើលដ៍សាទរចំពោះសាររបស់សម្ត[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x