en     km
en     km

ឯកឧត្តម វេង សាខុន ថ្លែងថាវារីវប្បកម្មសមុទ្រជួយដល់ការអភិវឌ្ឍវិស័យជលផលនៅកម្ពុជា

Share

ឯកឧត្តម វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ បានលើកឡើង វារីវប្បកម្មសមុទ្រគឺពិតជាសំខាន់សម្រាប់ជួយដល់ការអភិវឌ្ឍដល់វិស័យជលផលនៅកម្ពុជា និងចូលរួមបង្កើតការងារជូនប្រជាពលរដ្ឋ បង្កើនទាំងផលត្រីសមុទ្រធម្មជាតិ និងផលត្រីចិញ្ចឹមសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក។

នេះជាការថ្លែងឆ្លើយតបរបស់ឯកឧត្តមរដ្ឋមន្ដ្រី ទៅកាន់ក្រុមហ៊ុនវារីវប្បកម្មសមុទ្រ ដែលធ្វើសំណើរផែនការវិនិយោគវារីវប្បកម្ម តាមបែបចិញ្ចឹមត្រីសមុទ្រក្នុងបែ នៅជិតតំបន់កោះដែកគោល និងកោះថាស ដែលដំណាក់កាលទី ១ នៃផែនការវិនិយោគនោះគឺលើផ្ទៃទឹកសមុទ្រចំនួន ១ ៩៨៤ហិកតា  កាលពីថ្ងៃទី១១ ខែ មករា ម្សិលមិញ។

ឯកឧត្តមរដ្ឋមន្ដ្រីបានលើកឡើងដែរថា ក្រុមហ៊ុនត្រូវបញ្ជូនឯកសារវាយតម្លៃលើផលប៉ះពាល់ បរិស្ថាន និងសង្គមលើគម្រោងវិនិយោគវារីវប្បកម្មសមុទ្រមកក្រសួង និងជាពិសេសត្រូវធ្វើការស្នើសុំ និងមានការអនុម័តពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាមុនសិន ទើបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទអាចចុះកិច្ចព្រមព្រៀងលើការអនុវត្តគម្រោងជាមួយក្រុមហ៊ុនបាន។

ក្រុមហ៊ុនវិនិយោគវារីវប្បកម្មសមុទ្របានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា រវាងក្រសួង និងក្រុមហ៊ុនកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ និងទទួលការណែនាំពីរដ្ឋមន្ដ្រី និងមន្ដ្រីជំនាញពាក់ពន្ធ ក្រុមហ៊ុនបានសិក្សាវាយតម្លៃលើផលប៉ះពាល់ បរិស្ថាន និងសង្គម ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ដោយក្រសួងពាក់ព័ន្ធបានសម្រេចកំណត់យកតំបន់កោះថាស ជាតំបន់សាកសម និងមានសក្ដានុពលបំផុតសម្រាប់ក្រុមហ៊ុនធ្វើការវិនិយោគ។ នេះបើតាមផេកឯកឧត្តម វេង សាខុន។

រដ្ឋមន្ដ្រីកសិកម្មបន្ដថា នៅបណ្ដាប្រទេសដទៃមួយចំនួននៅក្នុងតំបន់ ការចិញ្ចឹមត្រីក្នុងលំហសមុទ្រ អាចទាញអត្ថប្រយោជន៍ជាសេដ្ឋកិច្ចបានយ៉ាងច្រើន ទាំងអ្នកវិនិយោគ និងប្រជាសហគមន៍នេសាទ តាមកំណើននៃត្រីធម្មជាតិដែលចូលមករកចំណីពីតំបន់ចិញ្ចឹម៕

Share

Image
Image
Image