loader

បវេសនកាលឆ្នាំសិក្សា ២០២១-២០២២ ចាប់ផ្តើមនៅថ្ងៃចន្ទនេះ

ឯកឧត្ដម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២១-២០២២ ជានិមិត្តរូប នៅវិទ្យាល័យ ហ៊ុនសែន ប្រាសាទបាគង ខេត្តសៀមរាប នៅថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ ២០២២។

នេះជាថ្ងៃដែលគ្រប់គ្រឹៈស្ថានសិក្សាសាធារណៈទាំងអស់របស់កម្ពុជា​ រៀបចំអបអរសាទពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២១-២០២២។ ឯកឧត្ដមរដ្ឋមន្ត្រី បានថ្លែងថា ការអប់រំប្រកបដោយចីរភាព ពិតជាមានសារៈសំខាន់ ដើម្បីធានាការផ្ដល់សេវាអប់រំប្រកបដោយគុណភាពនិងបរិយាប័ន្ន ដែលផ្ដល់ឱកាសស្មើៗគ្នាដល់កុមារនិងយុវជនកម្ពុជា ទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធ។

យោងតាមប្រសាសន៍របស់ឯកឧត្ដមរដ្ឋមន្ត្រី រាជរដ្ឋាភិបាលបាននិងកំពុងខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចបន្តទៀត និងបានចាត់ទុកការអភិវឌ្ឍធនធានមនុស្ស គឺជាអាទិភាពទី១ រួមជាមួយនឹងការប្ដេជ្ញាបំពេញឱ្យបាន នូវមុំទី១ គឺការពង្រឹងគុណភាពអប់រំវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។

សម្រាប់ឱកាសនេះដែរ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចេញសារលិខិតអបអរសាទរការបើកបវេសនកាលឆ្នាំ ២០២១-២០២២ នេះដែរ ដោយសម្ដេចបានអំពាវនាវឱ្យយកចិត្តទុកដាក់ចំពោះអាយុជីវិតបុគ្គលិកអប់រំ ក៏ដូចជាសិស្សានុសិស្ស នៅចំពោះមុខជំងឺឆ្លងសាកលកូវីដ១៩ និងផ្តល់អនុសាសន៍មួយចំនួនទៀត៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

សវនាការលោក កឹម សុខា ត្រូវលើកពេល ខណៈមេធាវីរដ្ឋាភិបាលថាបើចង់បញ្ចប់រឿងឆាប់លុះត្រាជនជាប់ចោទទទួលស្គាល់កំហុស

សាលាដំបូងរាជធានីភ្នំពេញបានបន្តលើកពេលសវនាការលោ[...]

វិស័យធនាគារបញ្ជ្រាបចំណេះដឹងមូលដ្ឋានអំពីវិស័យហិរញ្ញវត្ថុដល់ដល់អ្នកសារព័ត៌មាន

វិស័យធនាគារនៅកម្ពុជា បានបើកវគ្គបណ្ដុះបណ្ដាលមូ[...]

បទយកការណ៍៖ កូដករណាហ្គាវើលដ៍ខ្លះដាច់ចិត្តលក់ម៉ូតូ គ្រឿងអលង្ការ ​បន្តកូដកម្មតតែទទួលបានដំណោះស្រាយ

ដើម្បីភាពយុត្តិធម៌ និងដើម្បីជាគំរូក្នុងការតស៊[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x