loader

នាយករដ្ឋមន្ត្រី៖ «សុំកុំសង្ឃឹម បើគ្មានផ្លូវ គ្មានស្ពាន គ្មានការតភ្ជាប់»

ក្នុងពិធីប្រកាសបើកការដ្ឋានសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ ប្រវែង ១៤៨ គីឡូម៉ែត្រ នៅព្រឹកថ្ងៃចន្ទនេះ សម្ដេច ហ៊ុន សែន បានថ្លែងប្រាប់ពីការចំណាយពេលដ៏ច្រើន ដើម្បីអភិវឌ្ឍខេត្តកោះកុង ដោយសម្ដេចបានលើកឡើងថា «សុំកុំសង្ឃឹម បើគ្មានផ្លូវ គ្មានស្ពាន គ្មានការតភ្ជាប់»។

 

 

ផ្លូវជាតិលេខ ៤៨ ប្រវែង ១៤៨ គីឡូម៉ែត្រ ដែលតភ្ជាប់ពីផ្លូវជាតិលេខ ៤ ត្រង់ចំណុចភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ទៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ត្រូវបានប្រកាសសាងសង់លើកកម្រិតគុណភាពនៅព្រឹកថ្ងៃចន្ទនេះ ដោយមានឥណទានសម្បទានរបស់ប្រទេសកូរ៉េខាងត្បូង។

ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានធ្វើរបាយការណ៍ជូននាយករដ្ឋមន្ត្រី សម្ដេច ហ៊ុន សែន និងឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា លោក ផាក ហ៊ឹងឃ្យុង អំឡុងពិធីប្រកាសបើកការដ្ឋាន។ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានលើកឡើងអំពីគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា សម្រាប់តភ្ជាប់ប៉ូលសេដ្ឋកិច្ចជាតិធំៗចំនួន៤ ពោលគឺរាជធានីភ្នំពេញ ភូមិភាគនិរតី ភូមិភាគពាយ័ព្យ និងភូមិភាគឦសាន ដែលធ្វើបានសម្រេច ដែលកំពុងអនុវត្ត និងដែលគ្រោងអនុវត្ត។

ក្នុងឱកាសនោះ នាយករដ្ឋមន្ត្រីបានថ្លែងថា សម្ដេចត្រូវចំណាយពេលច្រើន ពី ៨០ ម៉ោង ទៅ ២០០ម៉ោង ដើម្បីនិយាយអំពីការធ្វើឱ្យខេត្តកោះកុងរីកចម្រើន។ សម្ដេចបានគូសបញ្ជាក់ថា៖

 

 

គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ នេះ មានតម្លៃសរុបប្រហែល ៦៥,១៤ លានដុល្លារ ភាគច្រើនបានមកពីឥណទានសម្បទានពីរដ្ឋាភិបាលកូរ៉េខាងត្បូង តាមរយៈមូលនិធិកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលសម្រាប់ដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីនយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។ ការដ្ឋានផ្លូវរបៀងតំបន់ឆ្នេរនេះត្រូវការរយៈពេល ៣២ ខែ ហើយគ្រោងបញ្ចប់នៅខែមិថុនា ឆ្នាំ ២០២៤។ នៅពេលស្ថាបនារួចរាល់ វាតភ្ជាប់ជាមួយផ្លូវជាតិលេខ ១០ ដែលកំពុងដំណើរការសាងសង់ និងតភ្ជាប់ទៅខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន មកកាន់តំបន់ឆ្នេរភាគនិរតីនៃប្រទេសកម្ពុជា និងតភ្ជាប់ប្រទេសកម្ពុជាទៅប្រទេសថៃថែមទៀត។ សម្ដេច ហ៊ុន សែន បានពន្យល់អំពីភាពអំណោយផលនៃផ្លូវជាតិនេះ សម្រាប់ប្រជាជននៅតំបន់ពាយ័ព្យនិងប្រជាជននៅតំបន់និរតី៖

 

 

ក្រសួងសាធារណការឱ្យដឹងថា ផ្លូវជាតិលេខ ៤៨ នេះ ជាផ្នែកមួយនៃមហាវិថីអាស៊ាន និងជាផ្លូវរបៀងមាត់សមុទ្រខាងត្បូងរបស់មហាអនុតំបន់មេគង្គទៀតផង។ វានឹងជួយជំរុញបន្ថែមសក្តានុពលតំបន់ទេសចរណ៍នៅក្នុងខេត្តកោះកុង ក៏ដូចជាតំបន់ទេសចរណ៍គិរីសាគរ ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់មួយនៅភាគនិរតីកម្ពុជា ព្រមទាំងជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ជាប់ព្រំប្រទល់ជាមួយប្រទេសថៃ។ នេះបើយោងតាមក្រសួងសាធារណការ ដែលរំពឹងថា ការពង្រីកនិងការបង្កើនគុណភាពផ្លូវនេះនឹងរួមចំណែកដល់ការទាក់ទាញវិនិយោគិន និងដល់ការសម្រួលមធ្យោបាយដឹកជញ្ជូនរបស់តំបន់សេដ្ឋកិច្ចពិសេសចំនួន៤ ដែលស្ថិតនៅតាមបណ្តោយផ្លូវនេះ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ក្រសួងព័ត៌មានគ្រោងបញ្ជូនច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន ទៅគណៈរដ្ឋមន្ត្រី ក្រោយការពន្យាពេលជាច្រើនលើក

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព[...]

កម្ពុជានឹងប្រកាសឱ្យប្រើប្រាស់របាយការណ៍អង្កេតប្រជាសាស្ដ្រ និងសុខភាពនៅខែមេសាពាក់ព័ន្ធនិងស្ដ្រី

នៅអំឡុងខែមេសាខាងមុខ  កម្ពុជានឹងប្រកាសឱ្យប្រើប[...]

តុលាការ អនុញ្ញាតឱ្យលោកកឹម សុខាជួបមេធាវី តែត្រូវសហការជាមួយមន្ត្រីនគរបាល

តុលាការសាលាដំបូងរាជធានីភ្នំពេញបានសម្រេចអនុញ្ញ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x