en     km
en     km

ការនាំចេញកសិផលកម្ពុជា ក្នុងឆ្នាំ២០២១ មានតម្លៃជិត៥ពាន់លានដុល្លារ

Share

នៅក្នុងរយៈពេល១២ខែ នៃឆ្នាំ២០២១ ការនាំចេញកសិផលរបស់កម្ពុជាទៅកាន់ទីផ្សារ ៦៨ ប្រទេស មានចំនួន ៤ពាន់ ៩៦៧លាន ៨៥២ពាន់ ៧១៣ ដុល្លាអាមេរិក។ នេះបើតាមការបូកសរុបលទ្ធផលជាបឋមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែលផ្សាយចេញលើគេហទំព័រហ្វេសប៊ុក ឯកឧត្តម វេង សាខុន កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

ឯកឧត្តមរដ្ឋមន្ដ្រីកសិកម្ម បានឱ្យដឹងថា ការនាំចេញអង្ករមានចំនួនជាង ៥២៧លានដុល្លារ  ការនាំចេញស្រូវមានចំនួនជាង ៦៣១ លានដុល្លារ ចំណែកកសិផលក្រៅពីស្រូវ-អង្ករមានចំនួនជា ៣ ពាន់១៦៤ លានដុល្លារ  ការនាំចេញកៅស៊ូធម្មជាតិមានចំនួនជាង ៦០៣ លានដុល្លារ ឈើកៅស៊ូមានចំនួនជាង ១ លានដុល្លារ ឈើអារនិងសត្វស្វាជាង ៣៥ លានដុល្លារ និងត្រីគ្រប់ប្រភេទ ជាង ៤លាន ដុល្លារ។

យោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) របស់អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម បានឱ្យដឹងបន្ថែមថា ក្នុងឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញកសិផលទៅក្រៅប្រទេស គឺមានការកើនឡើង ៦៣,៨៣% បើធៀប នឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។

សូមបញ្ជាក់ថា កសិផលនាំចេញក្រៅពីស្រូវ និងអង្គរ មានចំណិតដំឡូងមីក្រៀម ដំឡូងមីស្រស់ ម្សៅដំឡូងមី កាកសំណល់ដំឡូងមី គ្រាប់ស្វាយចន្ទី គ្រាប់ពោត គ្រាប់សណ្តែកសៀង ផ្លែចេកស្រស់ ផ្លែក្រូចថ្លុង ផ្លែស្វាយស្រស់ ដំណាប់ស្វាយ ទឹកស៊ីរ៉ូស្វាយ ដូងប្រេង ម្រេច បន្លែចម្រុះ និងផលិតផលចំនួន ៩៥មុខ ផ្សេងទៀត៕

Share

ព័ត៌មានទាក់ទង

Image