en     km
en     km

កូរ៉េខាងត្បូងសន្យាជំរុញចុងក្រោយឱ្យមានសន្តិភាពជាមួយកូរ៉េខាងជើង

Share

ប្រធានាធិបតីកូរ៉េខាងត្បូង លោកមូន ចេ-អ៊ីន នៅថ្ងៃចន្ទនេះ បានប្តេជ្ញាថា នឹងប្រើប្រាស់តំណែងរបស់គាត់ ដែលនៅសល់រយៈពេលប៉ុន្មានខែចុងក្រោយ ដើម្បីជំរុញឱ្យមានទំនាក់ទំនងតាមផ្លូវការទូតជាមួយកូរ៉េខាងជើង។

ការប្ដេជ្ញាចិត្តនេះធ្វើឡើង នៅពេលដែលមានភាពស្ងៀមស្ងាត់ជាសាធារណៈនៅខាងទីក្រុងព្យុងយ៉ាង ជុំវិញការប៉ុនប៉ងរបស់គាត់ ដើម្បីធ្វើឱ្យមានការប្រកាសស្ដីពីសន្តិភាពរវាងប្រទេសទាំងពីរ។

លោកមូន បានថ្លែងសុន្ទរកថាឆ្នាំថ្មីជាលើកចុងក្រោយ មុនពេលអាណត្តិរបស់គាត់ត្រូវចប់នៅខែឧសភាថា«រដ្ឋាភិបាលនឹងបន្តការធ្វើឱ្យមានប្រក្រតីភាពនៃទំនាក់ទំនងអន្តរកូរ៉េ និងដំណើរមិនបកក្រោយឆ្ពោះទៅកាន់សន្តិភាពរហូតដល់ទីបញ្ចប់»។

«ខ្ញុំសង្ឃឹមថា កិច្ចខិតខំប្រឹងប្រែងដើម្បីឱ្យមានការសន្ទនាគ្នា នឹងបន្តនៅក្នុងរដ្ឋបាលបន្ទាប់ទៀត»។ លោកប្រធានាធិបតីមូន ថ្លែងបន្តដូច្នេះ។

ដោយឡែក នៅក្នុងសុន្ទរកថាផ្ទាល់របស់គាត់នៅថ្ងៃចូលឆ្នាំសកល មេដឹកនាំកូរ៉េខាងជើង លោកគីម ជុន អ៊ុន មិនបាននិយាយអំពីការអំពាវនាវរបស់លោកមូន ដើម្បីឱ្យមានការប្រកាសជាផ្លូវការអំពីការបញ្ចប់សង្គ្រាមកូរ៉េឆ្នាំ ១៩៥០-១៩៥៣ ឬអំពីការជាប់គាំងកិច្ចពិភាក្សាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកនោះទេ៕

យោង៖ https://www.reuters.com/world/asia-pacific/skoreas-moon-promises-final-push-nkorea-peace-2022-01-03/

Share

ព័ត៌មានទាក់ទង

Image