loader

សាកលវិទ្យាល័យហុងកុងរុះរើ និងយករូបសំណាកធានអានមេន ចេញ

សាកលវិទ្យាល័យដែលឈានមុខគេមួយនៅហុងកុង បានរុះរើ និងយករូបសំណាកមួយ ចេញពីបរិវេណសាលារបស់ខ្លួន។ ទីនោះជាកន្លែងរំលឹកដល់បណ្ដាបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលត្រូវបានសម្លាប់ អំឡុងពេលមានការបង្ក្រាបនៅទីលានធានអានមេន របស់ប្រទេសចិន នាឆ្នាំ១៩៨៩។

ស្នាដៃសិល្បៈ ស្ដីពីដងខ្លួនមនុស្សដែលឈឺចាប់ខ្លាំង គឺជាបូជនីយដ្ឋានមួយ ក្នុងចំណោមទីសក្ការៈសាធារណៈមួយចំនួន ដែលនៅសេសសល់លើអតីតដែនដីអាណានិគមអង់គ្លេស។ គេបានស្ថាបនាវាឡើងដើម្បីរំលឹកអំពីការបង្ក្រាបដ៏បង្ហូរឈាមនាពេលនោះ ដែលជាប្រធានបទហាមឃាត់នៅក្នុងប្រទេសចិនដីគោក ទីដែលគេមិនអាចរំលឹកអំពីរឿងនោះជាសាធារណៈបាន។

ដោយត្រូវបានគេស្គាល់ថាជា “សសរនៃភាពអាម៉ាស់” រូបសំណាកនោះគឺជានិមិត្តសញ្ញាដ៏សំខាន់នៃសេរីភាពទូលំទូលាយ ដែលគេបានសន្យាផ្តល់ឱ្យទីក្រុងហុងកុង ពេលកោះនេះវិលត្រឡប់ទៅនៅក្រោមការគ្រប់គ្រងរបស់ចិនវិញក្នុងឆ្នាំ១៩៩៧៕

យោង៖ https://www.reuters.com/world/china/hong-kong-university-fences-off-tiananmen-statue-campus-2021-12-22/

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

កូរ៉េ​ខាង​ជើង​បង្ហាញ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ថ្មី​ តូចតែខ្លាំងជាងមុន

សេអ៊ូល៖ កាលពីថ្ងៃអង្គារទី២៨ មីនា ឆ្នាំ២០២៣ ប្[...]

សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុមតាលីបង់ចាប់ខ្លួន ក្រោយព្យាយាមទាមទារសិទ្ធិអប់រំសម្រាប់កុមារី

  សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុ[...]

អាល្លឺម៉ង់បានបញ្ជូនរថក្រោះខ្លារខិនឱ្យអុយក្រែនជាលើកដំបូង

យោងតាម BBC នៅថ្ងៃទី២៨ មីនា ២០២៣ ក្រសួងការពារជ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x