en     km
en     km

សម្ដេច ហ៊ុន សែន ចោទអ្នករិះគន់បរទេសថាចង់យកភូមាចេញពីអាស៊ាន

Share

ខណៈដែលសម្ដេចសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងពីចេតនារបស់សម្ដេចក្នុងការជួយសម្រុះសម្រួលឱ្យប្រទេសភូមា ឬមីយ៉ាន់ម៉ា បានវិលមកចូលរួមជាមួយសមាគមអាស៊ានវិញ លោកបានថ្លែងចោទប្រកាន់អតីតរដ្ឋមន្ត្រីការបរទេសថៃ ឈ្មោះ កាស៊ីត ភារម្យ និងអ្នករិះគន់មួយចំនួនទៀតថា​ មានបំណងបំបែកប្រទេសភូមាចេញពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នោះ។ សូមស្ដាប់ប្រសាសន៍របស់សម្ដេច ហ៊ុន សែន ក្នុងឱកាសសម្ពោធអាគារដ្ឋបាលគយនិងរដ្ឋាករនាព្រឹកថ្ងៃព្រហស្បតិ៍នេះ៖

 

 

កន្លងទៅ ការប្រកាសពីគម្រោងធ្វើដំណើររបស់សម្ដេចនាយករដ្ឋមន្ត្រី ទៅជួបមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា ដែលបានធ្វើរដ្ឋប្រហារនៅថ្ងៃទី១ ខែកុម្ភៈ ផ្ដួលរំលំរដ្ឋាភិបាលស៊ីវិលដឹកនាំដោយលោកស្រី អោង សាន ស៊ូ ជី បានទទួលការប្រឆាំងតវ៉ាយ៉ាងខ្លាំងក្លាពីសំណាក់ប្រជាពលរដ្ឋភូមាមួយចំនួន។ ការប្រឆាំងនឹងដំណើររបស់សម្ដេច ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា បានឈានដល់ការដុតនិងជាន់ឈ្លីលើរូបថត របស់សម្ដេចនាយករដ្ឋមន្ត្រីផង ក្រៅពីការសម្ដែងមតិរិះគន់តាមទំព័រហ្វេសប៊ុក។ ទោះបីជាយ៉ាងនេះក្ដី សម្ដេច ហ៊ុន សែន បានថ្លែងថា សម្ដេច មិនខឹងពួកគេឡើយ៕

Share

ព័ត៌មានទាក់ទង

Image