loader

ជប៉ុននិង ស.រ.អ ព្រាងផែនការឆ្លើយតបនឹងការវាយប្រហារកោះតៃវ៉ាន់

កងកម្លាំងស្វ័យការពារប្រទេសជប៉ុន និងយោធាសហរដ្ឋអាមេរិក បានរៀបចំផែនការធ្វើប្រតិបត្តិការរួមគ្នាមួយ ដែលនឹងអនុញ្ញាតឱ្យមានការបង្កើតមូលដ្ឋានវាយប្រហារ ប្រសិនបើមានការលុកលុយជាយថាហេតុណាមួយនៅកោះតៃវ៉ាន់។

យោងតាមប្រភពពីរដ្ឋាភិបាលជប៉ុន កងកម្លាំងស្វ័យការពាររបស់ប្រទេសជប៉ុន និងយោធាសហរដ្ឋអាមេរិក បានរៀបចំផែនការធ្វើប្រតិបត្តិការរួមគ្នាមួយ ដែលនឹងអនុញ្ញាតឱ្យមានការបង្កើតមូលដ្ឋានវាយប្រហារនៅតាមបណ្តោយជួរកោះណាន់សៃ  ភាគនិរតីនៃប្រទេសជប៉ុន ប្រសិនបើមានការលុកលុយជាយថាហេតុណាមួយនៅកោះតៃវ៉ាន់។

ប្រភពដដែលបានប្រាប់ទីភ្នាក់ងារសារព័ត៌មានក្យូដូកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក នឹងអាចឯកភាពគ្នាចាប់ផ្តើមធ្វើការ ដើម្បីកំណត់ជាផ្លូវការ នូវផែនការធ្វើប្រតិបត្តិការមួយ នៅពេលដែលរដ្ឋមន្ត្រីការពារជាតិ និងរដ្ឋមន្ត្រីបរទេស នៃប្រទេសទាំងពីរ ជួបគ្នានៅដើមខែមករា ក្នុងក្របខ័ណ្ឌ “ពីរបូកពីរ”។

ដំណើរវិវឌ្ឍន៍នេះទំនងជានឹងបង្កឱ្យមានប្រតិកម្មប្រឆាំងយ៉ាងខ្លាំងក្លាពីសំណាក់ប្រទេសចិន ដែលចាត់ទុកកោះស្វ័យត្រាណតៃវ៉ាន់ថាជាខេត្តបំបែកខ្លួនមួយ ដែលត្រូវបង្រួបបង្រួមជាមួយចិនដីគោកវិញ ទោះបីជាត្រូវប្រើកម្លាំងបង្ខំក៏ដោយនោះ។

បើតាមផែនការព្រាង នៅដំណាក់កាលដំបូងនៃការវាយប្រហារជាយថាហេតុ កងទ័ពជើងទឹកសហរដ្ឋអាមេរិកនឹងបង្កើតមូលដ្ឋានវាយប្រហារបណ្ដោះអាសន្នមួយនៅតាមជួរកោះណាន់សៃ  ដែល លាតសន្ធឹងនៅភាគនិរតីនៃប្រទេសជប៉ុន ចាប់ពីខេត្តកាហ្គូស៊ីម៉ា និងខេត្តអូគីណាវ៉ា  ឆ្ពោះទៅកោះតៃវ៉ាន់។

ខេត្តអូគីណាវ៉ា មានមូលដ្ឋានយោធាសហរដ្ឋអាមេរិកធំជាងគេនៅក្នុងប្រទេសជប៉ុន។

ប្រភពបាននិយាយថា យោធាសហរដ្ឋអាមេរិកនឹងទទួលបានការគាំទ្រពីកងកម្លាំងស្វ័យការពាររបស់ជប៉ុន ក្នុងការបញ្ជូនទាហានទៅកាន់បណ្ដាកោះទាំងនោះ ប្រសិនបើការវាយប្រហារជាយថាហេតុ ទៅលើកោះតៃវ៉ាន់ មានសភាពបន្ទាន់។

ប៉ុន្តែ ការដាក់ពង្រាយកម្លាំងបែបនេះនឹងធ្វើឱ្យកោះទាំងនោះក្លាយជាគោលដៅនៃការវាយប្រហារដោយយោធារបស់ប្រទេសចិន ហើយធ្វើឱ្យជីវិតអ្នកស្រុកនៅលើកោះ ប្រឈមមុខនឹងគ្រោះថ្នាក់។

ប្រភពបាននិយាយថា គេត្រូវការឱ្យមានការកែប្រែច្បាប់នៅក្នុងប្រទេសជប៉ុន ដើម្បីសម្រេចផែនការនេះ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

អណ្តាតភ្លើងបានលេបត្របាក់ភ្នំចំនួនពីរក្នុងខេត្តណាខុនណាយុគ

  បាងកក៖ នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនានេះ[...]

ប្រធានាធិបតី​តៃវ៉ាន់ជំនះធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិកទោះបីមានការ​ព្រមានពីចិន

  ញូវយ៉កៈ ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី[...]

កូរ៉េ​ខាង​ជើង​បង្ហាញ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ថ្មី​ តូចតែខ្លាំងជាងមុន

សេអ៊ូល៖ កាលពីថ្ងៃអង្គារទី២៨ មីនា ឆ្នាំ២០២៣ ប្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x