loader

ប្រទេសជឿនលឿនសម្ដែង«ក្ដីបារម្ភខ្លាំង»ពីប្រជាធិបតេយ្យនៅហុងកុង

ក្រុមប្រទេសឧស្សាហកម្មជឿនលឿនទាំង៧ កាលពីថ្ងៃចន្ទ បានសម្តែង«ក្ដីបារម្ភខ្លាំង»របស់ពួកគេ ចំពោះអ្វីដែលប្រទេសទាំងនោះចាត់ទុកថា ជាការសឹករេចរឹលនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងទីក្រុងហុងកុង។

ក្រុមប្រទេសឧស្សាហកម្មជឿនលឿនទាំង៧នៅក្នុងលោក កាលពីថ្ងៃចន្ទ បានសម្តែង«ក្ដីបារម្ភខ្លាំង»របស់ពួកគេ ចំពោះអ្វីដែលប្រទេសទាំងនោះចាត់ទុកថា ជាការសឹករេចរឹលនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងទីក្រុងហុងកុង។

ការបង្ហាញក្ដីបារម្ភខ្លាំងបែបនេះបានកើតឡើង បន្ទាប់ពីសមាជិកសភាស្និទ្ធនឹងទីក្រុងប៉េកាំង បានឈ្នះការបោះឆ្នោតក្រុមប្រឹក្សានីតិប្បញ្ញត្តិរបស់កោះនេះ។

តាមរយៈសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសជឿនលឿនទាំង៧ រួមទាំងសហរដ្ឋអាមេរិក និងជប៉ុនផង បាននិយាយ៖ រដ្ឋអំណាចចិន និងអាជ្ញាធរហុងកុង «គួរតែស្តារទំនុកចិត្តលើស្ថាប័ននយោបាយរបស់ហុងកុង» ហើយ«បញ្ចប់ការគាបសង្កត់ដែលពុំមានហេតុផល លើអ្នកដែលលើកកម្ពស់តម្លៃប្រជាធិបតេយ្យ និងអ្នកដែលការពារសិទ្ធិនិងសេរីភាព»។

ការបោះឆ្នោតសភាហុងកុងបានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យ ដោយពុំមានបេក្ខជនណាម្នាក់មកពីគណបក្សសំខាន់ៗ ដែលនិយមលទ្ធិប្រជាធិបតេយ្យនៅក្នុងទីក្រុងនោះទេ។

គេកត់សម្គាល់ឃើញថា អវត្តមានរបស់អ្នកប្រជាធិបតេយ្យក្នុងការបោះឆ្នោតសភានៅហុងកុង ជាព្រឹត្តិការណ៍ថ្មីមួយ បន្ទាប់ពីមានការផ្លាស់ប្តូរដំណើរការបោះឆ្នោតពីសំណាក់រដ្ឋាភិបាលចិន ក្នុងគោលបំណងធានាថា មានតែ«អ្នកស្នេហាជាតិ»ទេ ដែលអាចគ្រប់គ្រងទីក្រុងនេះ។

បណ្ដារដ្ឋមន្ត្រីនៃក្រុមប្រទេសជឿនលឿនទាំង៧ បានថ្លែងថា ការផ្លាស់ប្តូរជាច្រើនក្នុងប្រព័ន្ធបោះឆ្នោតនៅក្នុងទីក្រុងហុងកុង ដែលត្រូវបានបង្ហាញឱ្យឃើញកាលពីដើមឆ្នាំនេះ រួមទាំងការបង្កើតដំណើរការពិនិត្យវាយតម្លៃថ្មីដែលរឹតត្បិតយ៉ាងតឹងរ៉ឹងចំពោះបេក្ខជនឈរឈ្មោះនៅលើសន្លឹកឆ្នោតផង «បានធ្វើឱ្យប៉ះពាល់ដល់កម្រិតខ្ពស់នៃស្វ័យភាពរបស់ហុងកុង»។

នៅក្រោមគោលនយោបាយ«ប្រទេសមួយ ប្រព័ន្ធពីរ»របស់ចិន ទីក្រុងហុងកុងទទួលបានសិទ្ធិនិងសេរីភាពជាតំបន់ពាក់កណ្តាលស្វយ័តសម្រាប់រយៈពេល៥០ឆ្នាំ បន្ទាប់ពីការប្រគល់អតីតដែនដីអាណានិគមអង់គ្លេស ទៅឱ្យប្រទេសចិនវិញក្នុងឆ្នាំ១៩៩៧។

ប៉ុន្តែទីក្រុងប៉េកាំងបាននឹងកំពុងរឹតបន្តឹងការក្ដោបក្តាប់របស់ខ្លួនលើដែនកោះនោះ ដូចជាតាមរយៈការអនុម័តនូវអ្វី ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកបានហៅថាច្បាប់សន្តិសុខជាតិ«ដ៏តឹងរ៉ឹង»កាលពីឆ្នាំមុន និងតាមរយៈការដាក់ចេញនូវប្រព័ន្ធបោះឆ្នោតថ្មីកាលពីខែឧសភាឆ្នាំនេះ៕

យោង៖ https://english.kyodonews.net/news/2021/12/346981563529-update1-g-7-expresses-grave-concern-over-democracy-erosion-in-hong-kong.html?phrase=G&words=G

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ស្ត្រីកែភេទមិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោកសម្រាប់ផ្នែកកីឡានារី

ប្រធានកីឡាពិភពលោកបានរាយការណ៍ថា កីឡាពិភពលោកដាក[...]

មេដឹកនាំសភាឥណ្ឌាRahul Gandhiត្រូវបានកាត់ទោសឱ្យជាប់គុកពីបទចោទថាត្រកូល Modi ជា “ចោរ”

  មេដឹកនាំបក្សប្រឆាំងឥណ្ឌាលោក Rahul Gand[...]

ក្រសួងការពារជាតិតៃវ៉ាន់ត្រៀមទប់ទល់នឹងចិន ខណៈប្រធានាធិបតីតៃវ៉ាន់កំពុងនៅក្រៅស្រុក

ក្រសួងការពារជាតិតៃវ៉ាន់បានរាយការណ៍ថា ក្រសួងកំ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x