en     km
en     km

កិច្ចពិភាក្សារបស់អង្គការសហប្រជាជាតិស្តីពីអាវុធស្វយ័តជួបឧបសគ្គ

Share

ប្រទេសជប៉ុន សហរដ្ឋអាមេរិក និងប្រទេសផ្សេងៗទៀត បានរារាំងដំណើរទៅមុខនៃកិច្ចពិភាក្សារបស់អង្គការសហប្រជាជាតិ ដែលសំដៅកំណត់វិធានការណ៍ស្របច្បាប់ ដើម្បីហាមឃាត់និងគ្រប់គ្រងការអភិវឌ្ឍ ក៏ដូចជាការប្រើប្រាស់ប្រព័ន្ធអាវុធស្វយ័តដ៍គ្រោះថ្នាក់។

ប្រទេសជប៉ុន សហរដ្ឋអាមេរិក និងប្រទេសផ្សេងៗទៀត បានរារាំងដំណើរទៅមុខនៃកិច្ចពិភាក្សារបស់អង្គការសហប្រជាជាតិដែលសំដៅកំណត់វិធានការណ៍ស្របច្បាប់ ដើម្បីហាមឃាត់និងគ្រប់គ្រងការអភិវឌ្ឍ ក៏ដូចជាការប្រើប្រាស់ប្រព័ន្ធអាវុធស្វយ័តដ៍គ្រោះថ្នាក់។

សន្និសីទត្រួតពិនិត្យលើកទី៦នៃអនុសញ្ញាស្តីពីអាវុធមិនមែននុយក្លេអ៊ែរមួយចំនួន បានបញ្ចប់កាលពីថ្ងៃសុក្រ នៅទីក្រុងហ្សឺណែវ ដោយមិនមានការរីកចម្រើនថ្មីទេ។

ការមិនមានលទ្ធផលបែបនេះជាបរាជ័យមួយ ដែលមិនបានឆ្លុះបញ្ចាំងពីការងាររយៈពេល៨ឆ្នាំកន្លងទៅ ហើយទុកឱ្យបណ្ដាប្រទេស និងអង្គការមិនមែនរដ្ឋាភិបាលនានា ដែលបានអំពាវនាវឱ្យមានច្បាប់គ្រប់គ្រងអាវុធប្រភេទនេះ សម្តែងការខកចិត្ត។

ប្រភេទអាវុធស្វយ័តដ៏គ្រោះថ្នាក់ ដែលត្រូវបានគេហៅម្យ៉ាងទៀតថា«គ្រឿងយន្តឃាតករ» គឺជាអាវុធដែលដំណើរការដោយបញ្ញាសិប្បនិម្មិត តាមរយៈការសម្គាល់ផ្ទៃមុខ និងវិធីគណនាលេខ។

នៅពេលណាដែលអាវុធស្វយ័តត្រូវបានដាក់ឱ្យធ្វើសកម្មភាព វាអាចជ្រើសរើសនិងវាយប្រហារគោលដៅ ដោយមិនចាំបាច់មានមនុស្សចាំបញ្ជាវា។

អាវុធប្រភេទនេះបង្កហានិភ័យផ្នែកសីលធម៌ គតិយុត្តិ និងសន្តិសុខ។

ប្រទេសជប៉ុន ក៏ដូចសហរដ្ឋអាមេរិក អូស្ត្រាលី កូរ៉េខាងត្បូង ឥណ្ឌា រុស្សី និងអ៊ីស្រាអែលដែរ ជំទាស់នឹងការចាប់ផ្តើមចរចាអំពីលិខិតូបករណ៍ ដែលគ្រប់គ្រងអាវុធប្រភេទនេះតាមផ្លូវច្បាប់ ដោយហេតុថាអាវុធស្វយ័តត្រូវបានគេគិតថា អាចផ្តល់ផលប្រយោជន៍នាំមុខគេផ្នែកយោធា ដូចជាឆ្លើយតបបានរហ័សជាង និងកាត់បន្ថយការពង្រាយកម្លាំងទ័ពដោយផ្ទាល់នៅលើសមរភូមិ។

សព្វាវុធ​ស្វយ័ត​ត្រូវ​បាន​គេ​ដឹង​ថា​កំពុង​ស្ថិត​ក្នុង​ការ​អភិវឌ្ឍ ប៉ុន្តែ​មិន​ទាន់​មាន​ប្រើ​នៅ​ឡើយ​ទេ។ ឯកសាររបស់អង្គការសហប្រជាជាតិដែលបានបោះពុម្ពកាលពីខែមីនា បានរាយការណ៍អំពីការវាយប្រហារដោយយន្តហោះស្វយ័តលើកដំបូងនៅក្នុងប្រទេសលីប៊ី។

យោងតាមអង្គការបញ្ឈប់គ្រឿងយន្តឃាតករ (Stop Killer Robots) ប្រទេសមួយចំនួនដូចជា សហរដ្ឋអាមេរិក ចិន អ៊ីស្រាអែល កូរ៉េខាងត្បូង រុស្សី អូស្ត្រាលី និងចក្រភពអង់គ្លេស កំពុងអភិវឌ្ឍអាវុធស្វយ័ត។

ខណៈពេលដែលការពិភាក្សាតាមការទូត ដែលសំដៅចាត់វិធានការជាក់ស្តែងលើអាវុធប្រភេទនេះ ស្ថិតក្នុងភាពជាប់គាំង បច្ចេកវិទ្យាដែលជាតម្រូវការសម្រាប់ផលិតអាវុធប្រភេទនេះ កំពុងត្រូវបានគេអភិវឌ្ឍយ៉ាងឆាប់រហ័ស៕

យោង៖ https://english.kyodonews.net/news/2021/12/c086de7578e9-japan-us-block-advancement-in-un-talks-on-autonomous-weapons.html?phrase=robot%20killers&words=killer,robots

Share

Image
Image
Image