loader

ផ្សារទំនើបអូឡាំព្យារៀបចំពិព័របុណ្យណូអែលប្រមូលថវិកាសង់អណ្តូងជូនសិស្សក្រីក្រ

ភ្នំពេញ៖ ក្នុងឱកាសបុណ្យណូអែលនេះ ផ្សារទំនើប អូឡាំព្យា បានរៀបចំកម្មវិធីពិព័រណ៍សប្បុរសធម៌មួយឈ្មោះថា“ពិព័រណ៍បុណ្យណូអែល៖ រួមចំណែកកែប្រែជីវិតកុមារកម្ពុជា”។ ពិព័រណ៍នេះ រៀបចំឡើងដើម្បីរៃអង្គាសទឹកប្រាក់ជូនទៅដល់អង្គការទស្សនៈពិភពលោក ដើម្បីសាងសង់អណ្តូងទឹកមួយដល់សិស្សានុសិស្សចំនួន ៤០០នាក់ ក្នុងសាលាបឋមសិក្សា អាឡែង នៅខេត្តកំពង់ឆ្នាំង។

កម្មវិធីពិព័រណ៍សប្បុរសធម៌នេះ នឹងធ្វើឡើងនៅផ្សារទំនើប អូឡាំព្យា រាជធានីភ្នំពេញពីថ្ងៃទី ២៤ ដល់ថ្ងៃ៣១ ខែធ្នូ ឆ្នាំ២០២១។ អ្នកចូលរួមពិព័រណ៍  អាចមកមើលតូបលក់កាដូបុណ្យណូអែលជាច្រើន ដែលមានទាក់ទងជាមួយនឹង អនាម័យ ទឹកស្អាត វិស័យអប់រំ រួមទាំងការសម្តែងពីសិល្បករដ៏ឆ្នើមរបស់ប្រទេសកម្ពុជាផងដែរ។

សិស្សានុសិស្សចំនួន៤០០នាក់ ក្នុងសាលាបឋមសិក្សា អាឡែង នៅខេត្តកំពង់ឆ្នាំងកំពុងខ្វះខាតប្រភពទឹកស្អាតប្រើប្រាស់។រូបភាពពីក្រុមការងារអង្គការទស្សនៈពិភពលោក។

 

លោក នង ដាវីត មន្ត្រីបច្ចេកទេសកម្មវិធីទឹកស្អាត និងអនាម័យនៅ អង្គការទស្សនៈពិភពលោក បានប្រាប់ថា គោលដៅរបស់កម្មវិធី នៃគម្រោងទឹកស្អាតនិងអនាម័យរបស់អង្គការទស្សនៈពិភពលោក គឺសម្រាប់ធានាទៅដល់ការលូតលាស់របស់កុមារ ដើម្បីឲ្យពួកគាត់មានសុខភាពល្អ ហើយនិងសម្រាប់ក្រុមគ្រួសារទទួលបាននូវទឹកស្អាតផងដែរ។

តាមការវាយតម្លៃរបស់អង្គការទស្សនៈពិភពលោក បានបង្ហាញថា សិស្សានុសិស្សសរុបចំនួនជាង៤០០នាក់ (៣៩១នាក់) ក្នុងនោះ ១៩៧ ជាសិស្សស្រី និងគ្រូចំនួន ១៥នាក់ មិនមានទឹកស្អាតសម្រាប់បរិភោគ និងលាងសម្អាត ឬប្រើប្រាស់បង្គន់អនាម័យនោះទេ។ លោក នង ដាវីត បន្ថែមថា ការចូលរួមពីអ្នកទាំងអស់គ្នា គឺដើម្បីជួយនិងធានាទៅលើការអភិវឌ្ឍន៍របស់កុមារគ្រប់រូប៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣

តាមរបាយការណ៍របស់ទីភ្នាក់ងារអន្តរជាតិស្រាវជ្រា[...]

ស្រ្តីគួរស្វែងយល់ពីមូលហេតុនិងវិធីការពារទារកកើតមិនគ្រប់ខែ

ការសម្រាលកូនមិនគ្រប់ខែ ជាបញ្ហាចោទមួយ ក្នុងចំណ[...]

ផលប៉ះពាល់នៃផ្សែងនិងក្លិនបារីចំពោះស្រ្តីមានផ្ទៃពោះនិងគភ៌ក្នុងផ្ទៃ

  ការជក់បារីបង្កផលអវិជ្ជមានច្រើនណាស់ចំពោ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x