en     km
en     km

មេដឹកនាំសហភាពអឺរ៉ុបពិចារណាទណ្ឌកម្មថ្មីប្រឆាំងនឹង«ការភ្ញាក់ផ្អើល»បង្កដោយរុស្ស៊ី

Share

មេដឹកនាំសហភាពអឺរ៉ុបនៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ ត្រូវពិចារណាថា តើទណ្ឌកម្មសេដ្ឋកិច្ចអ្វី ដែលពួកគេអាចដាក់លើរុស្ស៊ី ប្រសិនបើរដ្ឋាភិបាលទីក្រុងម៉ូស្គូបើកការវាយប្រហារថ្មីលើប្រទេសអ៊ុយក្រែន។

នាយករដ្ឋមន្ត្រីប្រទេសស្លូវ៉េនីបាននិយាយដូច្នេះ ដោយព្រមានថា សហភាពអឺរ៉ុបត្រូវត្រៀមខ្លួនសម្រាប់«ការភ្ញាក់ផ្អើល»ណាមួយបង្កឡើងដោយប្រទេសរុស្ស៊ី។

បច្ចុប្បន្ន អ៊ុយក្រែនគឺជាចំណុចសំខាន់រវាងរុស្ស៊ីនិងលោកខាងលិច។

សហរដ្ឋ​អាមេរិក​បាននិយាយ​ថា រុស្ស៊ី​បាន​ប្រមូល​ទ័ព​ជាង១០ម៉ឺន​នាក់​ នៅ​តាម​ព្រំដែន​អ៊ុយក្រែន ដែល​អាច​ជា​ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​ឈ្លានពាន។

ទីក្រុងមូស្គូនិយាយថា សកម្មភាពរបស់ខ្លួនគឺជាការការពារខ្លួនសុទ្ធសាធ ហើយបានចោទប្រកាន់ទីក្រុង គាវ និងលោកខាងលិច អំពីអាកប្បកិរិយាបង្កហេតុ។

នាយករដ្ឋមន្ត្រីស្លូវ៉េនី ហ្សាណេស ហ្សាន់ហ្សា ដែលប្រទេសរបស់ខ្លួនដល់វេនកាន់តំណែងជាប្រធានសហភាពអឺរ៉ុប បាននិយាយនៅពេលគាត់មកកាន់កិច្ចប្រជុំកំពូលមួយថា៖ «ខ្ញុំមានការព្រួយបារម្ភ ពីព្រោះការប្រមូលផ្តុំយោធា ជាពិសេសនៅតាមព្រំដែនអ៊ុយក្រែនជាមួយប្រទេសរុស្ស៊ី (គឺ) ខ្លាំង»។

លោកបានមានប្រសាសន៍ទៀតថា៖ «ដូច្នេះគ្មានការងឿងឆ្ងល់ទេ ដែលរុស្ស៊ីកំពុងប្រើអំណាចយោធា ដើម្បីបង្កើតសម្ពាធ… យើងត្រៀមខ្លួនរួចជាស្រេច ដើម្បីជៀសវាងនូវការភ្ញាក់ផ្អើលបែបនេះ ដែលយើងបានជួបក្នុងអំឡុងពេលការកាន់កាប់របស់រុស្ស៊ីនៅគ្រីមៀ»៕

យោង៖ https://www.reuters.com/business/aerospace-defense/eu-leaders-consider-new-sanctions-against-russian-surprises-2021-12-16/

Share

ព័ត៌មានទាក់ទង

Image