loader

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលុបចោលទស្សនកិច្ចនៅប្រទេសថៃ

ស្ថានទូតសហរដ្ឋអាមេរិក នៅទីក្រុងបាងកក បាននិយាយនៅថ្ងៃពុធថា ប្រមុខការទូតរបស់ខ្លួន លោក អែនថូនី ប្លីងខិន បានបង្រួញការធ្វើដំណើរនៅអាស៊ីអាគ្នេយ៍ ដោយសារតែករណីកូវីដ-១៩ ក្នុងចំណោមអ្នកធ្វើដំណើរក្នុងក្រុមរបស់គាត់ ហើយថាគាត់នឹងមិនបន្តដំណើរទៅប្រទេសថៃទេ។

ស្ថានទូតបាននិយាយថា លោក ប្លីងខិន បាននិយាយជាមួយឧបនាយករដ្ឋមន្ត្រី ដែលជារដ្ឋមន្ត្រីការបរទេសថៃផង គឺលោក ដុន ប្រាមុតវីណៃ តាមទូរស័ព្ទ ដោយសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះការមិនអាចជួបជាមួយសមភាគីថៃរូបនេះនៅថ្ងៃព្រហស្បតិ៍។

ស្ថានទូតបានបន្តឱ្យដឹងថា ការសម្រេចចិត្តត្រូវបានធ្វើឡើង «ដើម្បីកាត់បន្ថយហានិភ័យនៃការរីករាលដាលកូវីដ-១៩ និងដើម្បីផ្តល់អាទិភាពដល់សុខភាព និងសុវត្ថិភាព របស់ភាគីភ្ញៀវមកពីសហរដ្ឋអាមេរិក ក៏ដូចជារបស់ភាគីម្ចាស់ផ្ទះ»។

កាលពីព្រឹកថ្ងៃពុធ អំឡុងទស្សនកិច្ចរបស់លោក ប្លីងខិន ស្ថានទូតអាមេរិកប្រចាំប្រទេសម៉ាឡេស៊ី បាននិយាយថា ខ្លួនបានជូនដំណឹងដល់រដ្ឋាភិបាលម៉ាឡេស៊ី អំពីការរកឃើញការឆ្លងកូវីដ-១៩ មួយករណី នៅក្នុងចំណោមភាគីអ្នកធ្វើដំណើរ។

លោក ប្លីងខិន បានធ្វើទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃចន្ទ និងថ្ងៃអង្គារ។

ស្ថានទូតអាមេរិកនៅទីក្រុងហ្សាកាតា បានបង្ហោះសារកាលពីថ្ងៃពុធថា «សមាជិកទាំងអស់នៃក្រុមសារព័ត៌មានដែលធ្វើដំណើរមក បានធ្វើតេស្តឃើញថាមិនមានឆ្លងកូវីដ១៩ ទេ នៅរសៀលថ្ងៃចន្ទ បន្ទាប់ពីបានមកដល់ទីក្រុងហ្សាការតា»៕

យោង៖ https://english.kyodonews.net/news/2021/12/ed130f1e5266-blinken-cuts-short-asia-trip-due-to-covid-thailand-visit-canceled.html

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុមតាលីបង់ចាប់ខ្លួន ក្រោយព្យាយាមទាមទារសិទ្ធិអប់រំសម្រាប់កុមារី

  សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុ[...]

អាល្លឺម៉ង់បានបញ្ជូនរថក្រោះខ្លារខិនឱ្យអុយក្រែនជាលើកដំបូង

យោងតាម BBC នៅថ្ងៃទី២៨ មីនា ២០២៣ ក្រសួងការពារជ[...]

មេដឹកនាំយោធាមីយ៉ាន់ម៉ាប្តេជ្ញាបន្តកម្ចាត់អ្នកប្រឆាំងរបស់ខ្លួន

ឧត្តមសេនីយ៍ មីន អ៊ុង ឡាំង (Min Aung Hlaing) ប[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x