ការឈឺកអាចបណ្ដាលមកពីកៅអីដែលលោកអ្នកអង្អុយធ្វើការរាល់ថ្ងៃមានសភាពមិនសូវស្រួល និងមិនបត់បែនសម្រួលដល់រាងកាយអ្នកបាន។
យោងតាមការស្រាវជ្រាវរបស់មហាវិទ្យាល័យស្រាវជ្រាវផ្នែកសុខភាព American College of Sports Medicine’s Health and Fitness Journal បានឲ្យដឹងថា ការអង្គុយយូរនាំឲ្យមានសម្ពាធនៅម្តុំគល់កដែលបង្កឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
នៅពេលសរសៃនៅត្រង់កបត់ ឬ កោងឡើងវាអាចធ្វើឲ្យកលោកអ្នកទៅជាគ្រេច។ ការពិតដែលលោកអ្នកគួរកត់សម្គាល់ផងដែរនោះគឺថា សរសៃកអាចបត់ និងកប់សរសៃដោយសារការអោនច្រើនពេកខណៈពេលដែលលោកអ្នកចេះតែអង្គុយធ្វើរបាយការណ៍ ឬ សរសេរឯកសារដោយមិនបានធ្វើចលនាដើរតិចតួចនោះ។ សកម្មភាពដដែលៗជារៀងរាល់ថ្ងៃនេះមិនត្រឹមតែផ្ដល់ទុក្ខទោសដល់ការឈឺចាប់នោះទេ។ វាក៏ផ្ដល់សម្ពាធទៅដល់អវៈយវៈដទៃទៀតរួមមាន៖ ស្នា ដៃ ជើង ខ្នង និងចង្កេះ ពីព្រោះថាចរន្តសម្ពាធនឹងរត់ទៅដល់កន្លែងមានសាច់ដុំនៃរាងកាយ ហើយជាពិសេសវាទៅសង្គត់តឹងណែននៅត្រង់ឆ្អឹងខ្នង និងត្រង់សន្លាក់។
ហេតុផលខាងលើជាកត្តាចាប់ផ្ដើមនាំឲ្យសរសៃកកប់ច្បត់ និងរមួល (រមួលក្រពើ) ដែលជាអាការៈរុំារ៉ៃកើតមានចំពោះលោកអ្នកពីមួយពេលទៅមួយពេល។
ប៉ុន្តែលោកអ្នកអាចដោះស្រាយបញ្ហានេះដោយចាប់ផ្ដើមអនុវត្តរៀបចំឥរិយាបថនៃការអង្គុយដោយធ្វើចលនាដើរខ្លះៗ និងចងចាំថា ការជ្រើសរើសកៅអីអង្គុយឲ្យបានត្រឹមត្រូវនៅឯកន្លែងធ្វើការជាមួយតុកុំព្យូទ័រជាកត្តាសំខាន់ផងដែរដោយលោកអ្នកគ្រាន់តែ៖
១) ដាក់ជើងទាំងសងខាងស្រយោកត្រង់ក្រោមតុតាមសម្រួលឲ្យស៊ីគ្នានិងភ្នែកអាចសំលឹងចំត្រង់ទៅនឹងអេក្រង់កុំព្យូទ័រ។
២) រៀបចំពេលវេលាសម្រាកឲ្យទៀងទាត់ និងធ្វើការដើរចុះឡើង៦០វិនាទីយ៉ាងហោចណាស់៥ដងក្នុងមួយថ្ងៃពេលធ្វើការ។
៣) កុំសន្ធឹងជើង ឬ គងជើងយួរពេក។ ដើម្បីកាត់បន្ថយភាពតានតឹងនៅលើសន្លាក់។ នៅពេលអង្គុយលោកអ្នកគម្បីឲ្យកជើង ជង្គង់ និងត្រគាតស្ថិតនៅចន្លោះ ៩០ដឺក្រេ។
ប្រែសម្រួលដោយ៖ ហេង រតនា / ប្រភព៖ PreventionMagazine