en     km
en     km

កម្ពុជាគ្រោងកែច្បាប់ស្ដីពីសហគ្រាសពាណិជ្ជកម្ម និងច្បាប់ស្ដីពីវិធានពាណិជ្ជកម្មនិងបញ្ជីពាណិជ្ជកម្ម

Share

អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រីបានឱ្យដឹងថា គណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ បានបើកសម័យប្រជុំពេញអង្គ ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រី សម្តេច ហ៊ុន សែន។

យោងតាមប្រភពដដែល រាជរដ្ឋាភិបាលគ្រោងធ្វើវិសោធនកម្មលើច្បាប់ស្ដីពីសហគ្រាសពាណិជ្ជកម្ម និងលើច្បាប់ស្ដីពីវិធានពាណិជ្ជកម្មនិងបញ្ជីពាណិជ្ជកម្ម។

ការពិភាក្សាលើសេចក្ដីព្រាងច្បាប់ទាំងពីរខាងលើ ដោយគណៈរដ្ឋមន្ត្រី គឺជារបៀបវារៈដ៏សំខាន់មួយ ក្នុងចំណោមរបៀបវារៈ៤ ដែលនៅក្នុងនោះមានការស្នើសុំឯកភាពពីអង្គការនីតិប្បញ្ញត្តិ ចំពោះសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េផង។

ក្រៅពីនេះ ការពិភាក្សាលើសេចក្តីព្រាងរបាយការណ៍វាយតម្លៃពាក់កណ្ដាលអាណត្តិ នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ក៏ស្ថិតក្នុងចំណោមប្រធានបទនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃដដែលដែរ៕

Share

ព័ត៌មានទាក់ទង

Image