en     km
en     km

សមត្ថកិច្ចបញ្ជូនជនជាតិវៀតណាម២២នាក់ដែលចូលកម្ពុជាខុសច្បាប់ទៅប្រទេសកំណើតវិញ

Share

ភ្នំពេញ៖ សមត្ថកិច្ចកម្ពុជាប្រចាំច្រកព្រំដែនបាវិត និងនគរបាលខេត្តស្វាយរៀងបានបញ្ជូនជនជាតិវៀតណាមចំនួន ២២នាក់ ដែលបានចូលមករស់នៅលើទឹកដីកម្ពុជាខុសច្បាប់ឱ្យត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ។ នេះបើតាមការឱ្យដឹងលើទំព័រហ្វេសប៊ុកអគ្គនាយកដ្ឋានអន្តោប្រវេសន៍កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។

លោកឧត្តមសេនីយ៍ត្រី ថោង វណ្ណៈ ស្នងការរងនគរបាលខេត្តស្វាយរៀងឱ្យដឹងថា ក្នុងចំណោមជនជាតិវៀតណាមចំនួន ២២នាក់ មានស្រីចំនួន ០៤នាក់។ លោកបន្តថា ពួកគេបានល្មើសនឹងបទជ្រៀតចូលប្រទេស និងស្នាក់នៅខុសច្បាប់នៅកម្ពុជា ដោយគ្មានលិខិតស្នាមត្រឹមត្រូវ។

ជនជាតិវៀតណាមចំនួន ២២នាក់ដែលបានបញ្ជូនទៅវៀតណាមវិញ។រូបភាពពីទំព័រហ្វេសប៊ុកអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

 

លោកឧត្តមសេនីយ៍ត្រីរូបនេះបន្ថែមថា ជនជាតិវៀតណាមទាំង២២នាក់នេះ  ត្រូវបានប្រគល់ទៅប៉ុស្តិ៍កងទ័ពការពារព្រំដែនអន្តរជាតិ ម៉ុកបាយ ប្រទេសវៀតណាម។

តាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ស្តីពីការបង្ក្រាប និងបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ចាប់ពីឆ្នាំ២០១៤ រហូតដល់ខែឧសភា ឆ្នាំ២០២១ ឱ្យដឹងថា អាជ្ញាធរ​កម្ពុជា​បាន​បណ្តេញ​ជន​អន្តោប្រវេសន៍​ខុសច្បាប់​ចេញពី​កម្ពុជា​សរុប​ជាង ១​ម៉ឺន ៨​ពាន់​នាក់ ក្នុង​នោះ​មាន​ដល់​ទៅ​ជាង ១០០​សញ្ជាតិ​ឯណោះ៕

 

Share

Image
Image
Image