loader

អង់គ្លេសប្រាប់ពីការស្លាប់ដំបូងដោយសារមេរោគបំប្លែងខ្លួនអូមីក្រុង

នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន បាននិយាយនៅថ្ងៃចន្ទថា យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់នៅក្នុងចក្រភពអង់គ្លេស បន្ទាប់ពីបានឆ្លងមេរោគបំប្លែងខ្លួនអូមីក្រុង នៃជំងឺកូវីដ-១៩។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរើយធើ។

នេះជាការស្លាប់ដំបូងគេបង្អស់ដែលត្រូវបានបញ្ជាក់ជាសាធារណៈនៅទូទាំងពិភពលោក ដោយសារការរីករាលដាលយ៉ាងឆាប់រហ័សនៃមេរោគប្រភេទថ្មីខាងលើ។

ចាប់តាំងពីពេលដែលករណីឆ្លងមេរោគបំប្លែងខ្លួនអូមីក្រុង ដំបូង ត្រូវបានរកឃើញនៅថ្ងៃទី២៧ ខែវិច្ឆិកាក្នុងប្រទេសអង់គ្លេស, លោក ចនសុន បានដាក់ចេញនូវវិធានការរឹតត្បិតកាន់តែតឹងរ៉ឹង។

កាលពីថ្ងៃអាទិត្យ នាយករដ្ឋមន្ត្រីអង់គ្លេសក៏បានព្រមានដែរថា មេរោគបំប្លែងខ្លួនប្រភេទថ្មីនេះអាចជម្នះលើប្រព័ន្ធការពារខ្លួនរបស់អ្នកដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ចំនួន២ដងរួចហើយ។

ប្រទេស​អង់គ្លេស​មិន​បាន​ផ្តល់​ព័ត៌មានពិស្ដារ​អំពី​ការ​ស្លាប់នេះទេ ​ក្រៅពីថា​ជននោះ​ត្រូវ​បាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​នៅ​មន្ទីរពេទ្យ​។ វាមិនប្រាកដទេថា តើអ្នកជំងឺបានចាក់ថ្នាំបង្ការរួចរាល់ ឬមានបញ្ហាសុខភាពផ្សេងៗឬយ៉ាង។

ការស្លាប់ដោយសារមេរោគប្រភេទអូមីក្រុង អាចកើតឡើងនៅក្នុងប្រទេសផ្សេងទៀត ប៉ុន្តែមិនទាន់មានការបញ្ជាក់ជាសាធារណៈនៅឡើយ ក្រៅពីចក្រភពអង់គ្លេស៕

យោង៖ https://www.reuters.com/world/uk/britain-says-omicron-spreading-phenomenal-rate-2021-12-13/

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ស្ត្រីកែភេទមិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោកសម្រាប់ផ្នែកកីឡានារី

ប្រធានកីឡាពិភពលោកបានរាយការណ៍ថា កីឡាពិភពលោកដាក[...]

មេដឹកនាំសភាឥណ្ឌាRahul Gandhiត្រូវបានកាត់ទោសឱ្យជាប់គុកពីបទចោទថាត្រកូល Modi ជា “ចោរ”

  មេដឹកនាំបក្សប្រឆាំងឥណ្ឌាលោក Rahul Gand[...]

ក្រសួងការពារជាតិតៃវ៉ាន់ត្រៀមទប់ទល់នឹងចិន ខណៈប្រធានាធិបតីតៃវ៉ាន់កំពុងនៅក្រៅស្រុក

ក្រសួងការពារជាតិតៃវ៉ាន់បានរាយការណ៍ថា ក្រសួងកំ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x