en     km
en     km

​ទស្សនៈ​របស់​យុវជន​កម្ពុជា​ចំពោះ​ការ​បោះ​ឆ្នោត​នៅ​ភូមា​

Share

 

ungsansuji-cover

​ស្រប​ពេល​ដែល​ការ​រាប់​សន្លឹក​ឆ្នោត​នៅ​ប្រទេស​ភូមា​កំពុង​ប្រព្រឹត្ត​ទៅ​ គណបក្សកាន់អំណាច​នៅ​ប្រទេស​នេះ​បាន​ទទួលស្គាល់​ថា​ ថា​ខ្លួន​ចាញ់ឆ្នោត​ ។​ ករណី​នេះ​ យុវជន​កម្ពុជា​បាន​សម្ដែង​ការ​យល់​ឃើញ​របស់​ពួក​គេ​ថា​ មេដឹកនាំ​យោធា​នៃ​ប្រទេស​ភូមា​ អាច​ជា​គំរូ​ដ៏​ល្អ​មួយ​សម្រាប់​កម្ពុជា​។​ និស្សិត​កម្ពុជាទាំងនោះក៏បាន​សម្ដែង​ការ​យល់​ឃើញ​របស់​ពួក​គេ​ ចំពោះ​ការ​បោះ​ឆ្នោត​នោះ​ខុសៗ​គ្នា​ផងដែរ ។​

​និស្សិត​ នៃ​វិទ្យាស្ថាន​ភាសាបរទេស​ លោក​កែ​ ហុ​ក​ខែង​ មាន​ប្រសាសន៍​ថា​ ការ​បោះ​ឆ្នោត​នៅ​ប្រទេស​ភូមា​ មាន​ភាព​សេរី​ និង​យុត្តិធម៌​ ព្រោះ​មិន​មានការ​កែ្ល​ង​បន្លំ​សន្លឹក​ឆ្នោត​ និង​មានការ​រក្សា​សណ្តាប់ធ្នាប់​បាន​ល្អ​ ។​

​លោក​ថា​ ការ​ប្រកាស​របស់​គណៈបក្សកាន់អំណាច​ភូមា​ ថា​នឹង​មាន​សង្គ្រាម​កើតឡើង​ ពេល​គណបក្ស​ខ្លួន​ចាញ់ឆ្នោត​នោះ​ គឺ​គ្រាន់តែ​ជា​ការ​បំភិតបំភ័យ​ពលរដ្ឋ​ទន់ខ្សោយ​តែ​ប៉ុណ្ណោះ​ ។​ លោក​កែ​ ហុ​ក​ខែង​បន្ថែម​ថា​ បើសិន​មាន​សង្គ្រាម​មែន​នោះ​ ក៏​មិន​អាច​ទៅ​រួច​ឡើយ​ ព្រោះ​មាន​អង្គការ​អន្តរជាតិ​កំពុង​ឃ្លាំមើល​បញ្ហា​នេះ​ ។​ លើស​ពី​នេះ​ទៅ​ទៀត​ លោក​ថា​ លោក​ពេញចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​គណបក្សកាន់អំណាច់​យោធា​ភូមា​ ដែល​ទទួលស្គាល់​លទ្ធផល​បោះ​ឆ្នោត​។​ «​ខ្ញុំ​មើលឃើញ​ថា​ល្អ​មែនទែន​ ព្រោះ​អី​យើង​ចាញ់​ យើង​ទទួលស្គាល់​ថា​យើង​ចាញ់​ យើង​អត់​មាន​គិត​ថា​ចាញ់ហើយ​ ចង់​ឈ្នះ​ដោយ​ប្រើ​វិធី​ស្មោកគ្រោក​ ឬ​ក៏​ប្រើ​អំណាច​របស់​ខ្លួន​ដើម្បី​គ្រប់គ្រង​ប្រទេស​ទេ​»​។​

​ចំណែក​និស្សិត​ឆ្នាំ​ទី​៤​ ផ្នែក​ប្រ​វិត្ត​វិទ្យា​ កញ្ញា​យុន​ រក្សា​ សម្ដែង​ការ​កោតសរសើរ​ ចំពោះ​ការ​ខិតខំ​របស់​អ្នកស្រី​អង់​សាង​ ស៊ូ​ជី​ ថា​លោកស្រី​ ជា​ស្ត្រី​ម្នាក់​ ដែល​បាន​តស៊ូ​ក្នុង​ឆាកនយោបាយ​យ៉ាង​ស្វិតស្វាញ​ រហូត​ដល់​ធ្វើ​ឲ្យ​ប្រទេស​ភូមា​ឈាន​មក​ដល់​ការ​បោះ​ឆ្នោត​ប្រកបដោយ​ប្រជាធិបតេយ្យ​ពេញលេញ​មួយ​ ។​
​កញ្ញា​យុន​ រក្សា​ ថា​ ពាក្យ​ថា​នឹង​មាន​សង្គ្រាម​កើតឡើង​ នៅ​ពេល​គណបក្សកាន់អំណាច​ចាញ់​ការ​បោះ​ឆ្នោត​ គឺជា​ពាក្យ​គំរាម​ប្រជាជន​ភូមា​ប៉ុណ្ណោះ​ ។​ កញ្ញា​បាន​បន្ត​ថា​ ពាក្យ​ថា​មាន​សង្គ្រាម​ បើ​និយាយ​នៅ​កម្ពុជា​ ហាក់ដូចជា​មាន​ប្រសិទ្ធភាព​បន្តិច​ ព្រោះថា​ប្រទេស​កម្ពុជា​ធ្លាប់​ឆ្លងកាត់​សង្គ្រាម​ច្រើន​ ។​

​កញ្ញា​យុន​ រក្សា​៖​ «​បើ​គំរាមកំហែង​នៅ​ខ្មែរ​យើង​វិញ​ វា​មាន​អាទិភាព​ ព្រោះ​ខ្មែរ​យើង​ធ្លាប់​ឆ្លង​ការ​សង្គ្រាម​កាលពី​សម័យ​ប៉ុ​ល​ពត​ សម័យ​សាធារណរដ្ឋ​ សម័យ​លន់​ ន​ល់​ សុទ្ធតែ​សង្គ្រាម​ដែល​វេទនា​ ធ្វើ​ឲ្យ​ខ្មែរ​យើង​មិន​ចង់​ជួ​ម​ទៀត​ទេ​ ដល់​ពេល​ចឹ​ង​ហើយ​អាច​ធ្វើ​ឲ្យ​មានការ​ភ័យ​ខ្លាច​ ហើយ​មិន​ហ៊ាន​បោះ​ឆ្នោត​ឲ្យ​គណបក្សប្រឆាំង​ ខ្លាច​មាន​សង្គ្រាម​កើត​មាន​ឡើង​ អត់​មាន​សន្តិភាព​អីចឹង​ទៅ​»​។​

​កញ្ញា​យុន​ រក្សា​ បាន​បន្ថែម​ទៀត​ថា​ ចំពោះ​រូប​កញ្ញា​មិន​ខ្លាច​ទេ​ ចំពោះ​ពាក្យ​ថា​មាន​សង្គ្រាម​កើតឡើង​។​ មិន​ខ្លាច​ព្រោះ​កញ្ញា​យល់​ថា​ វា​មិន​អាច​ទៅ​រួច​ឡើយ​ ដោយសារ​កម្លាំង​ទាហាន​មាន​តែ​ខាង​គណបក្សកាន់អំណាច​ ហើយ​គណបក្សប្រឆាំង​មិន​មាន​កម្លាំង​ទ័ព​ តើ​វា​អាច​កើត​មាន​យ៉ាងដូច​ម្តេចទៅ​ ។​ កញ្ញា​យល់​ថា​ ការ​និយាយ​ពី​សង្គ្រាម​ គឺ​គ្រាន់តែ​ការ​គំរាម​នយោបាយ​តែ​ប៉ុណ្ណោះ​ ។​

លោកស្រី​ អ៊ុង​សាន​ ស៊ូ​ជី​ មេដឹកនាំ​បក្ស​ប្រឆាំង​ ​ក្នុង​ពេលធ្វើយុទ្ធនាកា​ឃោសនាបោះឆ្នោត​រ
លោកស្រី​ អ៊ុង​សាន​ ស៊ូ​ជី​ មេដឹកនាំ​បក្ស​ប្រឆាំង​ ​ក្នុង​ពេលធ្វើយុទ្ធនាកា​ឃោសនាបោះឆ្នោត​រ

​កញ្ញា​យុន​ រក្សា​ បាន​អំពាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ ថា​ឲ្យ​មានការ​រ​ប្រកួតប្រជែង​ឲ្យ​បាន​ត្រឹមត្រូវ​ និង​ព្រម​ទទួលស្គាល់​ការ​ពិត​ បើ​គាត់​ចាញ់​ ព្រម​ទទួលស្គាល់​ការ​ពិត​ និង​ហ៊ាន​ប្រគល់​តំណែង​ឲ្យ​ទៅ​អ្នក​ឈ្នះ​ បើ​គាត់​ឈ្នះ​សូម​បន្ត​ការ​ដឹកនាំ​ឲ្យ​កាន់តែ​ល្អ​ថែម​ទៀត​ ។​

​រីឯ​និស្សិត​ឆ្នាំ​ទី​៤​ដេ​ប៉ា​តេ​ម៉​ង់​សង្គមវិទ្យា​ លោក​ហឿ​ន​ ដុន​ បាន​សម្ដែ​អ​ការ​សាទ​ទរ​ចំពោះ​ប្រទេស​ភូមា​ ដែល​បាន​ដើរ​ដល់​ចំណុច​នេះ​ ។​ លោក​ថា​ នេះ​ជា​គំរូ​មួយ​ដ៏​ល្អ​សម្រាប់​ប្រទេស​កម្ពុជា​យក​គំរូ​តាម​ ។​ យក​គំរូរ​តាម​ត្រង់​ថា​ គណបក្សកាន់អំណាច​ភូមា​ចេះ​ទទួលស្គាល់​ការ​ពិត​ ទទួលស្គាល់​លទ្ធផល​ឆ្នោត​ ។​

​លោក​ហឿ​ន​ ដុន​ បាន​បន្ត​ថា​ ពាក្យ​សង្គ្រាម​វា​នឹង​កើត​មាន​ឡើង​នៅ​ពេល​ចាញ់ឆ្នោត​នៅ​ភូមា​ ជា​ពាក្យ​មួយ​មិន​គួរសម​សម្រាប់​អ្នកនយោបាយ​ប្រើ​នោះ​ទេ​ ។​ លោក​ថា​ បើ​មាន​សង្គ្រាម​មែន​ មាន​តែ​ខាង​អ្នក​កាន់​អំណាច​តែ​ប៉ុណ្ណោះ​ជា​អ្នក​ផ្តើម​ ព្រោះ​កម្លាំង​កង​ទ័​ម​មាន​តែ​ខាង​គណបក្សកាន់អំណាច​ ហើយ​គណបក្សប្រឆាំង​មិន​មាន​ទ័ព​ទេ​ ។​សំឡេង​ «​ត្រង់​ចំណុច​បើ​ចាញ់​ មាន​សង្គ្រាម​កើតឡើង​ ពិនិត្យ​មើលទៅ​មាន​តែ​គណបក្សកាន់អំណាច​ទេ​ដែល​ស​ទ្ធិ​កា្ត​ប់​ទាហាន​ កងទ័ព​ ប្រហែល​គណបក្សប្រឆាំង​អត់​មាន​ទេ​ ទាក់ទង​អាហ្នឹង​ដែរ​តើ​គណបក្សកាន់អំណាច​ធ្វើសង្គ្រាម​ជាមួយ​ពី​ណា​គេ​ បើ​កម្លាំង​ធំ​នៅ​ខាង​គណបក្សកាន់អំណាច​ ហើយ​ខាង​គណបក្សប្រឆាំង​គាត់​អត់​មាន​ទេ​ មាន​តែ​សំឡេង​អ្នកគាំទ្រ​ពី​ប្រជាពលរដ្ឋ​តែ​ប៉ុណ្ណោះ​»​។​

​និស្សិត​រូប​នេះ​បាន​បន្ថែម​ទៀត​ថា​ វប្បធម៌​គំរាមកំហែង​ដោយ​ពាក្យ​សង្គ្រាម​នេះ​ វា​មិនល្អ​សម្រាប់​សម័យនេះ​ទេ​ ហើយ​វា​មិន​បាន​ធ្វើ​ឲ្យ​ប្រទេស​រីក​ចម្រើន​ តែ​បែរជា​ធ្វើ​ឲ្យ​ប្រទេស​មានការ​ធ្លាក់​ចុះ​ទៅ​វិញ​ ។​

​ជា​ចុង​ក្រោយ​ហឿ​ន​ ដុន​ មាន​ប្រសាសន៍​ថា​ លោក​ចង់​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​ក្រាញ​អំណាច​តទៅ​ទៀត​។​ «​ទាក់ទង​នឹង​សុំ​ណូ​ម​ពរ​របស់ខ្ញុំ​ចង់​ឲ្យ​រដ្ឋាភិបាល​ក្រឡេក​មើល​អ្វី​ដែល​គាត់​បាន​ធ្វើ​ជា​សមិទ្ធផល​ និង​អ្វី​ដែល​ចំណុច​ខ្វះខាត​ ឲ្យ​គាត់​ជួយ​បំពេញ​នូវ​អ្វី​ដែល​ខ្វះខាត់​ទាំងនោះ​ និង​កុំ​ក្រាញ​អំណាច​ ហើយ​ចេះ​ចែករំលែក​អំណាច​ក្នុង​ការ​កាន់កាប់​ ។​ កាតព្វកិច្ច​យើង​មិន​អាច​កាន់​អាហ្នឹង​មករ​ហូត​ទេ​ ព្រោះ​អី​សង្គម​ប្រែប្រួល​មនុស្ស​ក៏​ប្រែប្រួល​មនុស្ស​ក៏​មានគំនិត​អភិវឌ្ឍ​ និង​ចង់​ផ្លាស់​ប្តូរ​នូវ​អ្វី​ដែល​រីក​ចម្រើន​ដែរ​»​។​

​សូម​ជម្រាប​ថា​ ការ​បោះ​ឆ្នោត​នៅ​ប្រទេស​ភូមា​កាលពី​ថ្ងៃអាទិត្យ​ ទី​៨​ ខែវិច្ឆិកា​មកនេះ​ គឺជា​ការ​បោះ​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​ជា​លើក​ដំបូង​ ក្នុង​រយៈពេល​២៦​ឆ្នាំ​កន្លង​មកនេះ​ ។​ ទោះបីជា​មិន​ទាន់​មានការ​ប្រកាស​លទ្ធផល​ជា​ផ្លូវការ​ក៏​ដោយ​ ក៏​គណបក្សកាន់អំណាច​យោធា​ភូមា​ បាន​ប្រកាស​ទទួលស្គាល់​បរាជ័យ​របស់​ខ្លួន​រួច​ហើយ​ផង​ដែរ​៕

Share

Image
Image
Image