en     km
en     km

កូរ៉េខាងត្បូងគ្រោងចូលក្នុងតំបន់ពាណិជ្ជកម្មសេរីអន្តរប៉ាស៊ីហ្វិក (TPP)

Share

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង លោក ហុង ណាំ គី បាននិយាយនៅថ្ងៃចន្ទថា រដ្ឋាភិបាលនឹងផ្តើមនីតិវិធីសុំចូលជាសមាជិក ក្នុងកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីនៃភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP)។

លោក ហុង ដែលមានឋានៈ​ជា​ឧបនាយករដ្ឋមន្ត្រីផង ​បាន​ធ្វើ​ការកត់សម្គាល់អំពីរឿងនេះ អំឡុង​កិច្ច​ប្រជុំ​
គណៈរដ្ឋមន្ត្រី​ស្តីពី​កិច្ចការ​សេដ្ឋកិច្ច​ក្រៅប្រទេស។

គេរំពឹងថា រដ្ឋាភិបាលកូរ៉េខាងត្បូង​​នឹង​ដាក់​ពាក្យសុំ​ចូល​ជា​សមាជិកក្នុង​តំបន់ពាណិជ្ជកម្មសេរី ធីភីភី ក្រោយ​ពី​រាយការណ៍​ប្រាប់សភា អំពី​ជំហានរបស់ខ្លួន ​ក្នុង​ចំណោម​ជំហាន​ផ្សេងៗ​ទៀត។

កិច្ចព្រមព្រៀងពាណិជ្ជកម្ម ធីភីភី ដែលមានសមាជិក១១ប្រទេស ពោលគឺ អូស្ត្រាលី ប៊្រុយណេ កាណាដា ស៊ីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិក ប៉េរូ នូវែលសេឡង់ សិង្ហបុរី និងវៀតណាម ត្រូវបានគេស្គាល់ជាផ្លូវការថា «កិច្ចព្រមព្រៀងពេញលេញនិងជឿនលឿនដើម្បីភាពជាដៃគូអន្តរប៉ាស៊ីហ្វិក»៕

យោង៖ https://english.kyodonews.net/news/2021/12/1517eb6ae2e1-urgent-s-korea-to-apply-for-tpp-free-trade-pact-membership.html

Share

ព័ត៌មានទាក់ទង

Image