en     km
en     km

បវរកញ្ញាចក្រវាលគឺអ្នកនាង ហាណាស សានឌូ មកពីប្រទេសឥណ្ឌា

Share

អ្នកនាង ហាណាស សានឌូ នៃប្រទេសឥណ្ឌា បានគ្រងមកុដបវរកញ្ញាចក្រវាលទី៧០ កាលពីថ្ងៃអាទិត្យ ដោយបានឈរនៅកំពូលតារាងនៃបេក្ខនារីប្រហែល៨០រូប នៅក្នុងការប្រលងប្រជែង ដែលបានរងផលប៉ះពាល់ដោយនយោបាយនិងជំងឺរាតត្បាត។

បវរកញ្ញាចក្រវាលជំនាន់មុនគឺអ្នកនាង អានឌ្រា ម៉េស្សា នៃប្រទេសម៉ិកស៊ិក បានបំពាក់មកុដឱ្យអ្នកស្នងតំណែងពីអ្នកនាង គឺតារាភាពយន្តបូលីវូដ។ ពិធីនេះបានប្រព្រឹត្តទៅនៅរមណីយដ្ឋានសមុទ្រក្រហមរបស់អ៊ីស្រាអែល។

 

បវរកញ្ញាចក្រវាល ឆ្នាំ២០២១ គឺអ្នកនាង ហាណាស សានឌូ (Harnaaz Sandhu) មកពីប្រទេសឥណ្ឌា។ @https://twitter.com/HarnaazSandhu03

 

ការ​ប្រកួត​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ពាក់​កណ្ដាល​អធ្រាត្រ ដោយ​បញ្ចប់​នៅ​ម៉ោង៥ព្រឹក ម៉ោង​ក្នុង​តំបន់  ដើម្បី​សម្រប​តាម​កាលវិភាគម៉ោងដែលគេទស្សនាច្រើន​បំផុតនៅ​សហរដ្ឋ​អាមេរិក។

អ្នកនាង សានឌុយ បាននិយាយថា នាងមានអារម្មណ៍ក្តុកក្តួល ព្រោះវាមានរយៈពេល២១ឆ្នាំហើយ ចាប់តាំងពីប្រទេសឥណ្ឌាទទួលបានមកុដបវរកញ្ញាចក្រវាល ហើយវាកំពុងកើតឡើងនៅពេលនេះទៀត៕

យោង៖ https://apnews.com/article/coronavirus-pandemic-entertainment-health-boycotts-middle-east-6d138513ac8517cefc89c0588a879c79

Share

Image Not Found
Image

ព័ត៌មានទាក់ទង