កាលពីថ្ងៃទី១១ ទី១២ ខែធ្នូ ឆ្នាំ២០២១ បណ្ដាញអង្គការយែនឌ័រនិងអភិវឌ្ឍន៍ បានបើកកិច្ចប្រជុំប្រចាំឆ្នាំមួយ នៅខេត្តព្រះសីហនុ ដើម្បីឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពការងារ។ អ្នកនាង អេង ចាន់ឌី នាយិកាអង្គការយែនឌ័រនិងអភិវឌ្ឍន៍ដើម្បីកម្ពុជា បានផ្តល់កិច្ចសម្ភាសន៍ឱ្យវិទ្យុស្ត្រីនៃមណ្ឌលព័ត៌មានស្ត្រីកម្ពុជា នៅថ្ងៃចន្ទ ទី១៣ ខែធ្នូ ដោយលើកឡើងអំពីលទ្ធផលការងារនៃបណ្ដាញអង្គការយែនឌើរនិងអភិវឌ្ឍន៍នៅឆ្នាំ២០២១ និងបង្ហាញផែនការការងារសម្រាប់ឆ្នាំថ្មី ឆ្នាំ២០២២។ សូមនាង កញ្ញា លោក លោកស្រី អញ្ជើញស្ដាប់កិច្ចសម្ភាសន៍រវាងលោក ឡាក់ ច័ន្ទតារា និងអ្នកនាង អេង ចាន់ឌី។
Post Views: 1,785