en     km
en     km

លោក បៃឌិន ផ្តោតលើការបោះឆ្នោត ប្រព័ន្ធផ្សព្វផ្សាយ ខណៈដែលកិច្ចប្រជុំកំពូលដើម្បីលទ្ធិប្រជាធិបតេយ្យដល់ថ្ងៃបិទបញ្ចប់

Share

ប្រធានាធិបតី ចូ បៃឌិន (Joe Biden) នៅថ្ងៃសុក្រ កំពុងសម្លឹងមើលការបិទកិច្ចប្រជុំកំពូលពីចម្ងាយរយៈពេល២ថ្ងៃរបស់គាត់ ដើម្បីលទ្ធិប្រជាធិបតេយ្យ ដោយផ្តោតលើសារៈសំខាន់នៃសុចរិតភាពក្នុងការបោះឆ្នោត ការប្រឆាំងនឹងរបបផ្តាច់ការ និងការជំរុញប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។

ប្រធានាធិបតី ចូ បៃឌិន នៅថ្ងៃសុក្រ កំពុងសម្លឹងមើលការបិទកិច្ចប្រជុំកំពូលពីចម្ងាយរយៈពេល២ថ្ងៃរបស់គាត់ ដើម្បីលទ្ធិប្រជាធិបតេយ្យ ដោយផ្តោតលើសារៈសំខាន់នៃសុចរិតភាពក្នុងការបោះឆ្នោត ការប្រឆាំងនឹងរបបផ្តាច់ការ និងការជំរុញប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។

នៅថ្ងៃដំបូងនៃកិច្ចប្រជុំកំពូលនេះកាលពីថ្ងៃព្រហស្បតិ៍ លោក បៃឌិនបានប្រកាសផែនការរបស់សហរដ្ឋអាមេរិក ក្នុងការចំណាយរហូតដល់៤២៤លានដុល្លារនៅជុំវិញពិភពលោក ដើម្បីគាំទ្រប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ការងារប្រឆាំងអំពើពុករលួយ និងកិច្ចការជាច្រើនទៀត។

គំនិតផ្តួចផ្តើមនេះបានកើតឡើង នៅពេលដែលលោកបានអំពាវនាវដល់មេដឹកនាំពិភពលោក ឱ្យធ្វើការជាមួយគាត់ ដើម្បីបញ្ចៀសនូវអ្វីដែលលោកហៅថា ការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យនៅជុំវិញពិភពលោក។

លោក បៃឌិន មិន​បាន​និយាយ​ពី​ឈ្មោះ​ចិន ឬ​រុស្ស៊ី​ឡើយ ខណៈ​ដែល​លោក​បើក​ជំនួប​កំពូល។ ប៉ុន្តែលោកបាននិយាយម្តងហើយម្តងទៀតថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តដែលមានគំនិតដូចអាមេរិក ត្រូវការបង្ហាញពិភពលោកថា លទ្ធិប្រជាធិបតេយ្យ គឺជាយានដ៏ប្រសើរសម្រាប់សង្គម ជាជាងលទ្ធិអត្តាធិបតេយ្យ។

វាគឺជាគោលជំហរដ៏សំខាន់នៃទស្សនវិស័យគោលនយោបាយការបរទេសរបស់លោកបៃឌិន។

វាជាទស្សនវិស័យមួយដែលលោកបានសន្យាថានឹងមើលទៅខាងក្រៅច្រើនជាងវិធីសាស្រ្ត «អាមេរិកជាចម្បង» (“America First”) របស់លោក ត្រាំ ដែលជាប្រធានាធិបតីមុន។

ការប្រមូលផ្តុំវីដេអូកាលពីថ្ងៃព្រហស្បតិ៍បានទាក់ទាញការរិះគន់ពីសត្រូវរបស់សហរដ្ឋអាមេរិក និងប្រទេសដទៃទៀតដែលមិនត្រូវបានលោកចូបៃឌិនអញ្ជើញឱ្យចូលរួម។

ឯកអគ្គរដ្ឋទូតប្រចាំសហរដ្ឋអាមេរិកមករបស់ប្រទេសចិននិងរុស្ស៊ី ជាប្រទេសពីរដែលមិនបានទទួលការអញ្ជើញនោះ បានសរសេរអត្ថបទរួមមួយ ដែលពិពណ៌នាអំពីរដ្ឋបាល បៃឌិន ថាបង្ហាញពី «ផ្នត់គំនិតសង្រ្គាមត្រជាក់» ដែលនឹង”ធ្វើឱ្យមានការប្រឈមមុខដាក់គ្នាខាងមនោគមវិជ្ជា និងការប្រេះឆានៅក្នុងពិភពលោក”៕

យោង៖ https://apnews.com/article/joe-biden-europe-elections-media-voting-rights-85d99ee88c6122f21e55d5727eb20e13

Share

ព័ត៌មានទាក់ទង

Image